home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

គ្រុន​ឈាម​ផ្ទុះ​​​​នៅ​អាស៊ាន ឯ​មីយ៉ាន់​ម៉ា​វិញ​ ១៣​នាក់​ស្លាប់ ដោយ​ផ្តាសាយ​ថ្មី H1N1

គ្រុន​ឈាម​ផ្ទុះ​​​​នៅ​អាស៊ាន ឯ​មីយ៉ាន់​ម៉ា​វិញ​ ១៣​នាក់​ស្លាប់ ដោយ​ផ្តាសាយ​ថ្មី H1N1

វីរុស​ផ្តាសាយ​ថ្មី H1N1 បាន​ឆក់​​ជីវិត​មនុស្ស​១៣​នាក់​ហើយ នៅ​ប្រទេស​មីយ៉ាន់​ម៉ា គិត​មក​ត្រឹម​ពេល​នេះ ខណៈ​ពេល​ដែល​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ឯ​ទៀត កំពុង​ជួប​វិបត្តិ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម។

តាម​ប្រភព​ព័ត៌មាន Myanmar Times ត្រឹម​រយៈ​ពេល​​៤​ថ្ងៃ​ប៉ុណ្ណោះ វីរុស​​ផ្តាសាយ​ថ្មី​ខាង​លើ បាន​យក​ជីវិត​មនុស្ស​​ទាំង​១៣​នាក់ ហើយ​​តំបន់​ឆ្លង​វីរុស​នេះ​ខ្លាំង​ជាង​គេ​គឺ ទីក្រុង យ៉ាំង​ហ្គូន (Yangon)។ បើ​​យោង​តាម​របាយការណ៍​របស់​​នាយកដ្ឋាន​សុខភាព​សាធារណៈ​ នៃ​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា ករណី​ជំងឺ​​ផ្តាសាយ​វិវត្ត​ថ្មី​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ ​សរុប​ ៥៦​ករណី​ហើយ បើ​គិត​រាប់​​តាំង​ពី​ករណី​​ នា​ឆ្នាំ​ឆ្លង​វីរុស​ពី​មុន​មក។

គិត​មក​ត្រឹម​ពេល​នេះ​ ផង​ដែរ មាន​​ប្រជាពលរដ្ឋ​មីយ៉ាន់​ម៉ា ចំនួន​២៤៣​នាក់​ហើយ បាន​ឆ្លង​វីរុស​​​ប្រភេទ​នេះ ហើយ​​បាន​ ការ​តាម​ដាន និង​ចាត់​វិធាន​ការ​ពិសេស ពី​មន្ត្រី​សុខាភិបាល ដើម្បី​ព្យាបាល​បន្ទាន់​។

អត្ថបទពាក់ព័ន្ធ​៖

គួរ​រំឭក​ដែរ​ថា ជំងឺ​ផ្តាសាយ​ថ្មី​ (H1N1) ក៏​ធ្លាប់​ឆ្លង​​ មក​កម្ពុជា​នៅ​ឆ្នាំ​២០០៩ ដែល​​ធ្វើ​ឲ្យ​​មាន​ករណី​ឈឺ និង​ស្លាប់​ច្រើន​​។ រហូត​ដល់​ឆ្នាំ​ ២០១២ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ចាត់​ទុក​ថា វា​ជា​មេរោគ ដែល​​ផ្លាស់​ប្តូរ តាម​រដូវ​ (Seasonal Flu) មេរោគ​ថ្មី​នេះ ក៏​ដូច​ជា មេរោគ​ថ្មី​ទៀត​ដែរ សុទ្ធ​​សឹង​តែ​​ជា​ផ្តាសាយ​ធម្មតា៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 21/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត