backup og meta

ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ

ថៃ ព្រមានថាប្រយ័ត្នកាត់ចោល រឿងចង់ធំហើយចាក់ថ្នាំពង្រីកលិង្គ

ដោយសារតែ​បញ្ហា​ការចាក់ថ្នាំ​ពង្រីក​លិង្គ ជារឿង​ធម្មតា​របស់​ប្រុសៗ​ថៃ អាជ្ញាធរ​សុខាភិបាល បាន​ប្រកាស​ព្រមាន​ថា ការចាក់ថ្នាំ​ពង្រីក​លិង្គ​ដោយ​គ្មាន​ការអនុញ្ញាត អាច​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ធ្ងន់ធ្ងរ និង​កើត​មហារីក។

វេជ្ជបណ្ឌិត Arkhom Praditsuwan អគ្គនាយក​គាំទ្រសេវាកម្ម​សុខាភិបាល បញ្ជាក់​ថា វាជារឿង​សាមញ្ញ​របស់​ប្រុសៗថៃ ក្នុង​ការចាក់​ថ្នាំ​ពង្រីក​លិង្គ ដោយ​រំពឹង​ថា អាច​ធ្វើឲ្យ​ស្រីៗ​ពេញចិត្ត ទោះបីជា​នាយកដ្ឋាន​គាំទ្រសេវាកម្ម​សុខាភិបាល បាន​ប្រកាស​ព្រមាន​ជាបន្ដបន្ទាប់​ពី​ហានិភ័យ​ក៏ដោយ។

មន្រ្តី​សុខាភិបាល​ថៃរូបនេះ បន្ដ​ថា គ្លីនិក​គ្មាន​ច្បាប់​មួយ​ចំនួន បាន​ប្រើ​សារធាតុ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​វេជ្ជបណ្ឌិត ដូចជា ប្រេងអូលីវ បន្លែ និង​ស៊ីលីកូន​កម្រិត​ឧស្សាកម្ម ចាក់បញ្ចូល​ទៅ​ក្នុង​លិង្គ។ លោក​ថា ការ​ចាក់បញ្ចូល​សារធាតុ​ទាំងនេះ មិនអាច​ពង្រីក​ទំហំទេ ប៉ុន្ដែ​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ហើម និង​លែង​រឹង ហើយ​ជាលទ្ធផល ធ្វើឲ្យ​ពិបាកទាំង​នោម ទាំង​រួមភេទ។

ជាងនេះទៅទៀត អ្នកដែល​ចាក់​សារធាតុ​ទាំង​នេះ ប្រឈម​នឹង​ការ​ឆ្លងមេរោគ​អេដស៍ និង​ថ្លើម ប្រសិន​ឧបករណ៍ មាន​មេរោគ ហើយ​បើធ្ងន់ធ្ងរ អាច​ឈាន​ដល់​ការ​កាត់​អវៈយវៈ​ភេទ និង​កើត​មហារីក។

អត្ថបទពាក់ព័ន្ធ៖ កាត់ស្បែកចុងលិង្គ មានគុណប្រយោជន៍ និងគ្រោះថ្នាក់ម៉េចខ្លះ?

វេជ្ជបណ្ឌិត Arkhom Praditsuwan បន្ថែម​ថា អ្នកផ្ដល់​សេវា​ការ​ចាក់ថ្នាំ​ពង្រីក​លិង្គ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជាប្រាក់ ប្រមាណ ១​ពាន់​ដុល្លារ លើករណី​​រំលោភ​ច្បាប់​ស្ដីពី​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ។ ហើយ​ប្រសិន​បើ​មាន​ការ​បើក​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត​វិញ នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ ហើយ​ពិន័យ​ជាប្រាក់ ប្រមាណ ៣​ពាន់​ដុល្លារ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1717763/dept-gives-perilous-truth-about-penis-injections

កំណែ​ប្រែបច្ចុប្បន្ន

24/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម