ត្រីសាម៉ុននាំមកពីន័រវែស អាចបង្កគ្រោះថ្នាក់ នៅសិង្ហបុរី ចែកចាយបន្តប្រកាសកុំញ៉ាំ ហើយប្រមូលមកវិញ

    ត្រីសាម៉ុននាំមកពីន័រវែស អាចបង្កគ្រោះថ្នាក់ នៅសិង្ហបុរី ចែកចាយបន្តប្រកាសកុំញ៉ាំ ហើយប្រមូលមកវិញ

    ត្រីសាម៉ុន ជាប្រភេទ​ត្រីសមុទ្រ ត្រូវយក​មកប្រើ​ក្នុង​មុខម្ហូប Sushi របស់​ជប៉ុន ដែល​ពេញនិយម​យ៉ាងខ្លាំង មិនថា នៅ​អឺរ៉ុប អាមេរិក ឬអាស៊ី​នោះទេ។ ប៉ុន្ដែពេលនេះ សិង្ហបុរី បាន​រកឃើញ​ថា ត្រីសាម៉ុន​អាត្លង់ទិក ដែលនាំ​ចូល​ពី​ប្រទេស​ន័រវែស មាន​ផ្ទុក​បាក់តេរី ហើយ​ប្រកាស​ឲ្យ​យក​ត្រីទាំង​នោះ ត្រឡប់​ទៅ​តាមហាង​លក់​ទំនិញ​វិញ។

    ត្រីដែល​មាន​ផ្ទុក​បាក់តេរី Listeria Monocytogenes ត្រូវនាំចូល​ទៅ​សិង្ហបុរី ដោយ​ក្រុមហ៊ុន Yu Fish។ នេះបើតាម​ទីភ្នាក់ងារ​ចំណីអាហារ​សិង្ហបុរី (SFA)។ ទីភ្នាក់ងារ​នេះ បាន​ណែនាំ​អ្នក​ទិញត្រី​សាម៉ុន​អាត្លង់ទិក ពី​ន័រវែស ត្រូវ​ចម្អិន​ឲ្យ​បាន​ល្អ មុន​បរិភោគ ហើយបើ​មិន​ច្បាស់​ថា ត្រីសាម៉ុន​នោះ មាន​ផ្ទុក​បាក់តេរី ឬអត់ទេ អតិថិជន​អាច​យក​ត្រីសាម៉ុន​នោះ ទៅឲ្យ​ហាង​លក់​ទំនិញ​វិញ​បាន។

    គួរបញ្ជាក់​ថា ការឆ្លង​បាក់តេរី Listeria Monocytogenes បណ្ដាល​ឲ្យអ្នក​ជំងឺ មាន​អាការៈ​គ្រុនក្តៅ ឈឺសាច់ដុំ និង​រាក។ បាក់តេរី​នេះ អាច​ឆ្លង​តាមរយៈ​ការបរិភោគ​អាហារ ហើយ​មិន​ឆ្លងពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់ទៀត​នោះទេ។ បាក់តេរីនេះ អាច​ត្រូវ​សម្លាប់ តាមរយៈ​ការ​ចម្អិន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 01/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត