home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

ទន្ទឹមនឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​តាម​ដាន​អាការៈ​ជំងឺ​ផ្សេង​ៗ ក៏​កាន់​តែ​វិវឌ្ឍ​​​ទៅ​មុខ​ឥ​ត​ឈប់​ ដោយ​អ្នក​វិទ្យាសាស្រ្ត​ កំពុង​​ដាក់​បញ្ញា​សប្បនិម្មិត​​ ទៅ​ក្នុង​គម្រោងឲ្យ​ចេញ​ជា ឧបករណ៍​ងាយ​តាម​ដាន​បញ្ហា​បេះ​ដូងផ្សេងៗ។

តាម​សារព័ត៌មាន BBC ក្រុម​អ្នក​ស្រាវជ្រាវ​​មួយ​ក្រុម កំពុង​ទទួល​​គម្រោង សរសេរ​គោល​​​​កម្មវិធី​ (Algorithm) សម្រាប់​បង្កើត​បញ្ញា​សប្បនិម្មិត (Artificial Intelligence) ឲ្យ​គ្លីនិក Mayo ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ គោលដៅ​គម្រោង​​ ​គឺ​ដើម្បី​បង្កើត​ឧបករណ៍​តូច​ៗ ដែល​អាច​តាម​ដាន បញ្ហា​បេះ​ដូង​បាន​ភ្លាម​ៗ ថា​តើ​អ្នក​ជំងឺ​មាន​ អាការៈ​​យ៉ាង​ម៉េច​ខ្លះ អាច​​បញ្ជាក់​ថា​មាន​ជំងឺ​បេះ​ដូង ឬ​ក៏​អត់។

សម្រាប់​គម្រោង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បាន​យក​លំនាំ​តាម បិរក្ខារ​កុំព្យូទ័រ​​ធំ​ៗ នៅ​តាម​មន្ទីរពេទ្យ​ ជា​ភាសា​បច្ចេកទេស​ថា (Electrocardiogram ឬ​ ECG, EKG) ដែលអាច​តាមដាន រក្សា​ទុក និង​​បង្ហាញ​អំពី​ចលនា​បេះ​ដូង។

លោក​សាស្រ្តាចារ្យ Tim Chico អ្នក​ជំនាញ​បេះ​ដូង​ មក​ពី​សាកលវិទ្យាល័យ Sheffield ចក្រភព​អង់គ្លេស បាន​លើក​ឡើង​អំពី​ការ​​ស្រាវជ្រាវ​បង្កើត​នេះ​ថា៖ “ការ​បង្កើត បញ្ញា​សប្បនិម្មិត អាច​ផ្តល់​នូវ​បដិវត្ត​​ក្នុង​កម្រិត​អស្ចារ្យ ទោះ​បី​ពេល​នេះ វា​កំពុង​ស្ថិត​ក្នុង​​នីតិវិធី​នៅ​ឡើយ តែ​​យើង​នឹង​រង់​ចាំ​មើល​លទ្ធ​ផល​ធ្វើ​តេស្ត​ទាំង​អស់​គ្នា”។

អត្ថបទពាក់ព័ន្ធ

ចំពោះ​អាការៈ​ជំងឺ​បេះ​ដូង មាន​ន័យ​ថា ​អ្នក​ជំងឺ​មាន​អាការៈ​បេះ​ដូង​លោត​ញាប់​ខុស​ធម្មតា ជា​ទូ​ទៅ លោត​លើស​ពី ​១០០ ​ដង​/នាទី ហើយ​​មាន​សម្ពាធ​ឈាម​ច្រាល​ឡើង​ភ្លាម​ៗ នេះ​បើ​តាម​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​អង់គ្លេស៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ មាន រតនា នៅ 03/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x