ប្រទេសហ្វីលីពីន ឆ្នាំនេះ កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយជំងឺគ្រុនឈាម ហើយពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ តួលេខអ្នកស្លាប់ បន្ដកើនឡើងយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលប្រទេសនេះ បានប្រកាសអាសន្នពីជំងឺគ្រុនឈាម ចាប់តាំងពីខែកក្កដា ២០១៩។

ក្រសួងសុខាភិបាលហ្វីលីពីន បញ្ជាក់ថា ចំនួនពលរដ្ឋស្លាប់ដោយជំងឺគ្រុនឈាម គិតត្រឹមសប្ដាហ៍ទី ៤ ខែកក្កដា បានឡើងដល់ ៧២០នាក់ កើនប្រមាណ ១០០នាក់ បើធៀបនឹងសប្ដាហ៍ទី ៣ ដែលមានត្រឹម ៦២២នាក់។ ចំណែកតួលេខកើតជំងឺគ្រុនឈាមទូទាំងប្រទេស កើនដល់ ជាង ១៦ម៉ឺននាក់ ខណៈនៅសប្ដាហ៍ទី ៣ ខែកក្កដា មានត្រឹម ១៤ម៉ឺននាក់។ ក្នុងនោះ ក្មេងអាយុពី ៥-៩ ឆ្នាំ កើតជំងឺគ្រុនឈាមច្រើនជាងគេ រហូតដល់ ៣៨,២៦៨ករណី ឬស្មើ ២២% នៃករណីសរុប ហើយក្រុមក្មេងអាយុដដែលនេះ ក៏មានតួលេខស្លាប់ច្រើនជាងគេដែរ រហូតដល់ ២៩២ ករណី ស្មើ ៤២% នៃតួលេខអ្នកស្លាប់សរុប។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា ក្នុងតំបន់អាស៊ាន ក្រៅពីហ្វីលីពីន ជំងឺគ្រុនឈាម កំពុងឆក់យកជីវិតមនុស្សជាច្រើន ដូចជានៅក្នុងប្រទេសម៉ាឡេស៊ី ចំនួន ១១៣នាក់ ថៃ ៦៥នាក់ មីយ៉ាន់ម៉ា ៤៨នាក់ កម្ពុជា ២៥នាក់ (គិតត្រឹមដើមខែកក្កដា) វៀតណាម ១០នាក់ និងសិង្ហបុរី ៤នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕