កម្រិតខ្ពស់ នៃបាក់តេរី E.coli នៅក្នុងអាងហែលទឹក ក្នុងឧទ្យាន Odaiba Marine បានបង្ខំឲ្យអាជ្ញាធរជប៉ុន ផ្អាកការប្រកួតហែលទឹក ទ្រីយ៉ាថ្លុង ពិភពលោក កាលពីចុងសប្ដាហ៍មុន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កម្រិតខ្ពស់ នៃបាក់តេរី E.coli នៅក្នុងអាងហែលទឹក ក្នុងឧទ្យាន Odaiba Marine បានបង្ខំឲ្យអាជ្ញាធរជប៉ុន ផ្អាកការប្រកួតហែលទឹក ទ្រីយ៉ាថ្លុង ពិភពលោក កាលពីចុងសប្ដាហ៍មុន។
ការរកឃើញបាក់តេរីក្នុងទឹកនេះ កំពុងបង្កកង្វល់ដល់ការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក នៅឆ្នាំក្រោយ។ ឆ្លើយតបនឹងបញ្ហានេះ លោក Masa Takaya អ្នកនាំពាក្យកម្មវិធីនេះ បញ្ជាក់ថា ការពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ នឹងត្រូវធ្វើឡើង ហើយការខិតខំឲ្យល្អបំផុត ដើម្បីផ្ដល់បរិស្ថានសុវត្ថិភាពល្អ សម្រាប់អត្តពលិក នៅក្នុងការប្រកួតនៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា បាក់តេរី E.coli ភាគច្រើន គ្មានគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់តិចតួច ដូចជា រាកជាដើម ប៉ុន្ដែ បើបាក់តេរី E.coli ដែលបង្កគ្រោះថ្នាក់សាហាវ វាអាចបណ្ដាលឲ្យមានជំងឺក្រពះធ្ងន់ធ្ងរ រាកធ្លាក់ឈាម និងក្អួត ហើយករណីខ្លះ អាចបណ្ដាលឲ្យខូចតម្រងនោម។
អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
ដើម្បីធានាកុំឲ្យមានបញ្ហាដូច្នេះទៀត អ្នករៀបចំកម្មវិធីអូឡាំពិកឆ្នាំ២០២០ បញ្ជាក់ថា ពួកគេនឹងដំឡើងតម្រងបន្ថែមទៀត ដើម្បីពិនិត្យបាក់តេរី នៅឆ្នេរទីក្រុងតូក្យូ មុនការប្រកួតមកដល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ