ថ្នាំពិសេសអាចបង្ការជំងឺបេះដូង នឹងមានវត្តមានលើទីផ្សារពិភពលោកឆាប់ៗនេះ

    ថ្នាំពិសេសអាចបង្ការជំងឺបេះដូង នឹងមានវត្តមានលើទីផ្សារពិភពលោកឆាប់ៗនេះ

    ថ្នាំ​គ្រាប់​សម្រាប់​លេប​ជា​ប្រចាំ​ថ្ងៃ​ ដែលត្រូវ​គេ​អះអាង អាច​បង្ការ​​បញ្ហា​ផ្សេង​ៗ​ទាក់​ទង​នឹង​បេះ​ដូង បាន​លេច​ចេញ​ជា​រូប​រាង​ផ្លូវ​ការ នឹង​អាច​មាន​វត្ត​មាន​ទៅ​ដល់​បណ្តា​ប្រទេស​​ផ្សេង​ៗ​នៅ​លើ​ពិភព​លោក​​ផង​ដែរ។

    យោង​តាម​សារព័ត៌មាន​​ BBC របស់អង់គ្លេស ប្រភេទ​ថ្នាំ​គ្រាប់​នេះ ជា​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រួម​គ្នា​រវាងសាកលវិទ្យាល័យ​​ Isfahan ប្រទេស​អ៊ីរ៉ង់ និង​សាកលវិទ្យាល័យ​ Birmingham នៅ​អង់គ្លេស ដោយ​ថ្នាំ​គ្រាប់​នេះ ផ្សំ​ថ្នាំ​ ​៤​មុខ​ បញ្ចូល​គ្នា មាន អាស្ពីរីន ថ្នាំ​ស្តាទីន ដើម្បីថ្នាំ​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល និង​ជាតិ​ថ្នាំ​ពីរ​មុខ​ទៀត ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​។

    ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​ប្រទេស​ទាំង​ពីរ​បាន​ អះអាង​ថា ថ្នាំ​​នេះមាន​ប្រសិទ្ធិភាព​ ​១​/៣ ក្នុង​ការ​បង្ការ​ជំងឺ​​បេះ​ដូង ហើយ​ថែម​ទាំង​​មាន​តម្លៃ​សមរម្យ​​ទៀត​ផង ពោល​តម្លៃ​ដូច​ថ្នាំ​ព្យាបាល​​ក្នុង​ទី​ផ្សារ​ទូ​ទៅ​ ​នឹងអាច​មាន​វត្តមាន​ដល់​បណ្តា​ប្រទេស​​មាន​ចំណូល​ទាប សម្រាប់​ការ​បង្ការ​ជំងឺបេះ​ដូង ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ក្នុង​មួយ​ឆ្នាំៗ។

    មុន​នឹង​​បង្កើត​ថ្នាំ​នេះ​ឡើង ការ​ស្រាវជ្រាវ​​ និង​អនុវត្ត​ប្រមាណ​ជិត​ ៥​ឆ្នាំ ដោយ​​ពិសោធ​លើ​ភូមិ​​ជាង ​១០០​ ក្នុងប្រទេស​អ៊ឺរ៉ង់ ហើយ​លទ្ធផល​ឃើញ​ថា ថ្នាំ​នេះ​​ពិត​ជា​មាន​ប្រសិទ្ធិភាព។

    អត្ថបទពាក់ព័ន្ធ៖

    លោក​សាស្រ្តាចារ្យ​ Tom Marshall អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា៖ “ពួក​យើង​បាន​ឃើញ​ភស្តុតាង​ជាក់​ច្បាស់​ហើយ នៅ​ក្នុង​ការ​ពិសោធ​នៅ​បណ្តា​ប្រទេស​នៅ​អាស៊ី ហើយ​នេះ​ជា​អ្វី​នាំ​ឲ្យ​កើត​ការ​​ផលិត​ឡើង​​នូវ​ថ្នាំ​នេះ​ឡើង”។ ​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕​​​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 24/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត