backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រយ័ត្ន! E-cigarette បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ទៀតហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 05, 2019

ប្រយ័ត្ន! E-cigarette បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ទៀតហើយ

បារី​អេឡិចត្រូនិក (E-cigarette) បាន​ក្លាយ​ជាកង្វល់​មួយ​របស់​អាមេរិក ដោយ​វា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាបន្ដបន្ទាប់ និង​បង្ក​ជំងឺ​សួត​ធ្ងន់ធ្ងរ​រាប់រយ​ករណី​ទៀត។

អាជ្ញាធរ​សុខាភិបាល​រដ្ឋ Oregon របស់​អាមេរិក បាន​ប្រកាស​ករណី​ស្លាប់​បណ្ដាល​មក​ពី​ការ​ជក់ E-cigarette កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ​២០១៩។ អ្នក​ជំងឺ​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ បាន​ស្លាប់​ដោយ​ជំងឺ​សួត​ធ្ងន់ធរ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ពេល​នេះ អាជ្ញាធរ កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ។

នេះ​ជាករណី​ស្លាប់ទី២ នៅ​អាមេរិក បន្ទាប់​ពី​ករណី​ស្លាប់​ទី១ ត្រូវប្រកាស​ដោយ​ក្រសួងសុខាភិបាល កាលពី​សប្ដាហ៍​មុន ដែល​កើតឡើង​នៅ​រដ្ឋ Illnois។

អាជ្ញាធរ​សុខាភិបាល​រដ្ឋ Oregon បន្ថែម​ថា នៅមាន​ជំងឺ​ប្រព័ន្ធ​ដង្ហើម ប្រមាណ​ជាង ២០០​ករណី​ទៀត បណ្ដាល​មកពី​ការជក់​បារីអេឡិចត្រូនិក។ ទោះយ៉ាងណា អាជ្ញាធរ ពុំទាន់​អាចកំណត់​ពី​សមាសធាតុ​គីមី ក្នុង​បារីអេឡិចត្រូនិក ដែល​បង្ក​ជំងឺ​សួត​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់នៅ​ឡើយ​ទេ។

រោគសញ្ញា​នៃ​ជំងឺ​សួត ដែល​កើត​លើ​អ្នកជំងឺ រួមមាន ពិបាក​ដង្ហើម និង​ឈឺទ្រូង។ អ្នក​ជក់​បារី​អេឡិចត្រូនិក​ខ្លះ ក៏​កើត​ជំងឺ​ក្រពះ-ពោះវៀន​ដែរ ដែល​មាន​រោគសញ្ញា​ដូចជា ក្អួត រាក គ្រុនក្តៅ និង​អស់កម្លាំង។

អត្ថបទពាក់ព័ន្ធ៖ E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ

ដោយសារ​ករណី​ស្លាប់ និង​ជំងឺ​បណ្ដាល​មកពី​ការ​ជក់​បារីអេឡិចត្រូនិក បន្ដ​កើនឡើង ហើយ​មូលហេតុ​បង្ក​ពិត​ប្រាកដ ក៏​ពុំទាន់​រកឃើញ ដូច្នេះ អាជ្ញាធរ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន ក៏គ្រោង​ដាក់​បម្រាមលើ​ការ​ជក់​បារី​អេឡិចត្រូនិក​ផងដែរ។ Michigan បាន​ក្លាយជា​រដ្ឋ​ដំបូង​គេ ដាក់​បម្រាប់​លើ​ការ​ជក់បារី​អេឡិចត្រូនិក ដែល​មាន​ក្លិន (Flavored e-cigarettes) នៅ​ថ្ងៃ​ទី៥ ខែកញ្ញា ឆ្នាំ​២០១៩។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម