បច្ចុប្បន្ន ដោយសារការងារ និងរបររកស៊ី ពេលខ្លះពិតជារវល់ខ្លាំង ដូច្នេះមនុស្សមួយចំនួន ពុំសូវមានពេលថែទាំសុខភាពបានល្អទេ សូម្បីតែញ៉ាំបាយ ក៏សឹងតែរកពេលញ៉ាំពុំបានផង។ ដើម្បីឆ្លើយតបបញ្ហានេះ មានវិធីព្យាបាលវេជ្ជសាស្ត្រមួយ ហៅថាការព្យាបាលដោយការបញ្ចូលជាតិទឹកដែលត្រូវការពេលតិច និងជួយបង្កើនថាមពលក្នុងខ្លួនបានលឿន។