តាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក គិតមកត្រឹមពេលនេះ មានមនុស្សប្រមាណ ១៤៣នាក់ ពុលអាហារ ដោយសារបានបរិភោគស្លឹកត្រចៀកជ្រូក។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
តាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក គិតមកត្រឹមពេលនេះ មានមនុស្សប្រមាណ ១៤៣នាក់ ពុលអាហារ ដោយសារបានបរិភោគស្លឹកត្រចៀកជ្រូក។
ប្រភពព័ត៌មានពី Daily Mail បានឲ្យដឹងថា ករណីពុលត្រចៀកជ្រូកខាងលើ បានធ្វើឲ្យ មនុស្សប្រមាណ ១៤៣នាក់ធ្លាក់ខ្លួនឈឺ ហើយ៣៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។ គិតមកទល់ពេលនេះ មន្រ្តីពាក់ព័ន្ធកំពុងស្រាវជ្រាវរកប្រភពចំបងដែលបង្កឲ្យមានអាការៈពុលបែបនេះ ហើយជាជំហានដំបូងក៏មានការដាក់ហាម មិនឲ្យមានការទិញ លក់ត្រចៀកជ្រូក ទោះជាសម្រាប់ធ្វើម្ហូបអាហារ ឬទិញសម្រាប់ជាចំណីសត្វចិញ្ចឹមក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក បានបញ្ជាក់ករណីផ្ទុះការពុលអាហារខាងលើនេះ បានកើតឡើងរាលដាលក្នុង ៣៥រដ្ឋហើយ នៅសហរដ្ឋអាមរិក។ ដោយសារតែ ត្រចៀកជ្រូកជាអាហារពេញនិយមមួយ នៅប្រទេសមហាអំណាចមួយនេះ ពេលនេះ មន្ត្រីមជ្ឈមណ្ឌលខាងលើ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរបស់ខ្លួន បោះចោលត្រចៀកជ្រូកដែលជាអាហារកំដរមាត់ទាំងនោះក្នុងករណីមិនទាន់បានញ៉ាំ ចៀសវាងការរាលដាល អាការៈពុល រហូតទាល់ខាងមន្ត្រីជំនាញរកឃើញមូលហេតុ ដែលបង្កហេតុ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕