អាមេរិកដែលត្រូវគេជឿថា ជាប្រទេសជឿនលឿនខ្លាំងផ្នែកវេជ្ជសាស្ត្រសម័យទំនើប បែរជានៅតែមានជំនឿលើវិធីសាស្ត្រព្យាបាលបែបបុរាណ ដោយសៀវភៅព្យាបាលបុរាណចិន ព្យាបាលតាមរយៈការចាក់ម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់លើទីផ្សារប្រទេសនេះ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
អាមេរិកដែលត្រូវគេជឿថា ជាប្រទេសជឿនលឿនខ្លាំងផ្នែកវេជ្ជសាស្ត្រសម័យទំនើប បែរជានៅតែមានជំនឿលើវិធីសាស្ត្រព្យាបាលបែបបុរាណ ដោយសៀវភៅព្យាបាលបុរាណចិន ព្យាបាលតាមរយៈការចាក់ម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់លើទីផ្សារប្រទេសនេះ។
តាមសារព័ត៌មានស៊ីនហួរ សៀវភៅស្តីពីវិធីចាក់ម្ជុលវេជ្ជសាស្រ្តចិន មានចំណងជើងថា “វិធីចាក់ម្ជុលព្យាបាលជំងឺបែបចិន និងជប់ខ្យល់” បកប្រែជាភាសាអង់គ្លេស ត្រូវបានសម្ពោធបង្ហាញជាផ្លូវការ នៅឯរដ្ឋ Maryland សហរដ្ឋអាមេរិក។ សៀវភៅវេជ្ជសាស្ត្របុរាណចិនមួយនេះនិយាយរៀបរាប់ក្បោះក្បាយពីក្បួនចាក់ម្ជុលព្យាបាលជំងឺផ្សេងៗ។
នេះជាការបោះពុម្ពផ្សាយលើកទី ៤ ហើយ ដោយបានផ្សារភ្ជាប់វិធីព្យាបាលបែបបុរាណ ទៅនឹងស្តង់ដារវេជ្ជសាស្រ្តសម័យទំនើប ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ច្រើនជាងមុន និងមានអធិប្បាយច្បាស់ៗ នូវទីតាំងជាក់លាក់នៃរាងកាយ ដើម្បីចាក់ម្ជុលព្យាបាល។ នេះបើតាមលោក Cheng Kai អ្នកកែសម្រួលសៀវភៅវេជ្ជសាស្រ្តនេះ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្រ្តក្រុងប៉េកាំង។
លោក Allyson Wilson ជាអ្នកជំនាញផ្នែកព្យាបាលម្ជុលវេជ្ជសាស្រ្តមួយរូប នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា នៅអាមេរិក វាជាចំណេះដឹងមូលដ្ឋានមួយ យើងត្រូវអាន និងស្វែងយល់អំពីវេជ្ជសាស្រ្តព្យាបាលបែបបុរាណចិន។ ការព្យាបាលដោយម្ជុលវេជ្ជសាស្រ្ត បានអនុវត្តនៅប្រទេសចិន រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ក៏កំពុងតែមានប្រិយភាពខ្លាំង ចំពោះអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យព្យាបាលនៅអាមេរិក។
គិតមកទល់ពេលនេះ ក្នុងទឹកដីអាមេរិក មានអ្នកជំនាញព្យាបាលជំងឺដោយម្ជុលវេជ្ជសាស្រ្ត (មានការទទួលស្គាល់វិជ្ជាជីវៈត្រឹមត្រូវ) ដល់ទៅ ជាង ៣៨.០០០នាក់ និងមានសាលាវិជ្ជាជីវៈព្យាបាលដោយម្ជុលវេជ្ជសាស្រ្តប្រមាណ ៦០ កន្លែង។
អត្ថបទពាក់ព័ន្ធ៖
បើតាម លោក Megan Haunges សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តបុរាណចិន នៃមហាវិទ្យាល័យក្រុង ញ៉ូវយក បានឲ្យដឹងថា សម្រាប់សៀវភៅថ្មីនេះ នឹងក្លាយជាឯកសារមានប្រយោជន៍សម្រាប់សិស្សកំពុងរៀនជំនាញម្ជុលវេជ្ជសាស្រ្ត ហើយមហាវិទ្យាល័យលោក មានសិស្សប្រមាណជិត ២០០នាក់ មករៀនវិជ្ជាជីរៈព្យាបាលតាមបែបបុរាណមួយនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕