ប្តីប្រពន្ធជនជាតិថៃ ត្រូវប៉ូលិសថៃនៅខេត្តឈៀងម៉ៃ ឃាត់ខ្លួនមកសួរនាំ បន្ទាប់ពី អ្នកប្រើប្រាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្តីប្រពន្ធជនជាតិថៃ ត្រូវប៉ូលិសថៃនៅខេត្តឈៀងម៉ៃ ឃាត់ខ្លួនមកសួរនាំ បន្ទាប់ពី អ្នកប្រើប្រាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត។
តាមសារព័ត៌មាន Thai Residents ប៉ូលិសខេត្តឈៀងម៉ៃប្រទេសថៃ តាមដីកាឃាត់ខ្លួន បានឃាត់ជនសង្ស័យពីរនាក់ប្តីប្រពន្ធ នៅខេត្តខាងលើ បន្ទាប់ពីទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះដែលបានស្លាប់។ ក្រោយឃាត់ខ្លួន ប៉ូលិសក៏បានរកឃើញផងដែរ នូវភស្តុតាងជាបឋម ដូចជា លុយសុទ្ធប្រមាណ ៣,៤ លានបាតថៃ ប្រេងកញ្ឆា ដែលបានច្រកចូលក្នុងដបតូចៗរួចស្រេច ប្រមាណ៣០ប្រអប់ ដែលប្រុងនឹងចេញយកលក់ តាមការបញ្ជាទិញអនឡាញ។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប៉ូលិសបានទទួលពាក្យបណ្តឹង ពីស្រ្តីវ័យ៣៩ឆ្នាំម្នាក់ ដែលជាអ្នកជំងឺមហារីកផង ថាលោកស្រីបានកុម្ម៉ង់ទិញ ប្រេងកញ្ឆាពី ប្តីប្រពន្ធខាងលើនេះ។ ប៉ុន្មានខែក្រោយមក ស្រ្តីរូបនោះក៏បានស្លាប់ ដែលក្រោយពីពេទ្យពិនិត្យឃើញថា ស្រ្តីនោះបានស្លាប់ដោយសារស្ទះប្រព័ន្ធដង្ហើម ទើបធ្វើឲ្យសាច់ញាតិជនរងគ្រោះនោះដាក់ពាក្យប្តឹងទៅប៉ូលិស ទើបឈានដល់ការឃាត់ខ្លួនខាងលើ។
ទោះជាយ៉ាងណា ភាគីខាងជនសង្ស័យ ជាអ្នកលក់អនឡាញ ទាំងពីរនាក់ប្តីប្រពន្ធ បាននិយាយខ្លួនបានប្រកបរបររកស៊ីខាងលើជាង២ឆ្នាំមកហើយ ថែមទាំងបានប្រើផលិតផលដោយខ្លួនឯងផង ដោយពុំមានបញ្ហានោះឡើយ។ តែយ៉ាងណាមិញ ប៉ូលិសបាននាំខ្លួនជនសង្ស័យទាំងពីរ ទៅសាកសួរនាំបន្ថែម ទៅតាមនីតិវិធីច្បាប់ ដើម្បីរកដំណើរដើមហេតុពិត។
អត្ថបទពាក់ព័ន្ធ៖
រំលឹកដែរថា ថៃជាប្រទេសទៅ១ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់សារធាតុពីកញ្ឆានៅក្នុងវិស័យវេជ្ជសាស្រ្ត យ៉ាងណាមិញ ការប្រើប្រាស់សារធាតុកញ្ឆា ក្រៅពីវិស័យនេះ ត្រូវបានច្បាប់ហាមឃាត់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ