តាមសារព័ត៌មាន CNN មន្ត្រីនៃរដ្ឋញ៉ូវយក សហរដ្ឋអាមេរិក បានសម្រេចមូលមតិតាមរយៈការបោះឆ្នោត ស្របតាមសំណើលោក Andrew Cuomo ជាអភិបាលជាន់ខ្ពស់នៃ រដ្ឋខាងលើ ក្នុងការបិទមិនឲ្យលក់បារីអេឡិចត្រូនិក។ ហើយការហាមប្រាម នេះនឹងធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃខាងមុខ ជាបណ្តោះអាសន្ន។
ចំពោះទិសដៅនៃការហាមឃាត់នេះ គឺដើម្បីបន្ថយនូវចំនួនអ្នកជក់ដ៏ច្រើន ជាពិសេសនោះ គឺក្រុមគោលដៅលើកុមារ និងយុវជនថ្នាក់វិទ្យាល័យ ដែលបានជក់បារីប្រភេទនោះ ចេញពីក្រោយហេតុផលជាលេស នៃយុទ្ធសាស្រ្តទីផ្សារបារីអេឡិចត្រូនិក ដែលបានបង្កើតឲ្យមានជម្រើសរសជាតិច្រើនអាចឲ្យពួកគេទាំងនោះបានសាក។