home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បើទៅលេងប្រយ័ត្ន! ក្រុងបាងកក ជួបផ្សែងអ័ព្ទជាថ្មី អាចកើនឡើងខ្លាំងរហូតដល់ចុងសប្ដាហ៍

បើទៅលេងប្រយ័ត្ន! ក្រុងបាងកក ជួបផ្សែងអ័ព្ទជាថ្មី អាចកើនឡើងខ្លាំងរហូតដល់ចុងសប្ដាហ៍

គ្នាយើងខ្លះ ប្រហែល​ជានៅ​ចាំ​ហើយ ក្រុង​បាងកក របស់​ថៃ បាន​រង​ផ្សែងអ័ព្ទ​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព កាលពី​ដើមឆ្នាំ​២០១៩ ដោយ​ទើបតែ​បាត់ទៅ​វិញ នៅប៉ុន្មាន​ខែ​ចុងក្រោយ​នេះទេ។ តែ​ពេលនេះ ក្រុង​បាងកក បាន​ជួប​ផ្សែងអ័ព្ទ​ជាថ្មី​ទៀត​ហើយ ហើយ​អាច​កាន់​តែ​ខ្លាំង​ដល់​ចុង​សប្ដាហ៍(អំឡុង​ភ្ជុំធំ​នៅ​កម្ពុជា)។

នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​របស់​ថៃ បញ្ជាក់​ថា កម្រិត​គុណភាព​ខ្យល់ នៅ​តំបន់​ខ្លះ ក្នុង​ក្រុង​បាងកក បាន​កើន​ដល់ ៥៣​មីក្រូក្រាម/ម៉ែត្រគូប លើស​កម្រិត​សុវត្ថិភាព ដែល​មាន​ត្រឹម ៥០​មីក្រូក្រាម/ម៉ែត្រគូប។

នាយកដ្ឋាន​ដដែលនេះ ព្រមាន​ថា កម្រិត​គុណភាព​ខ្យល់ ទំនង​កើនឡើង​នៅ​ទូទាំង​ទីក្រុង​បាងកក ក្នុង​រយៈពេល ២-៣​ថ្ងៃ​ទៀត។ ចំណែក​អ្នករស់នៅ​ក្នុង​ក្រុង អាច​ជួប​បញ្ហា​សុខភាព បង្ក​ឡើង​ដោយ​ភាគល្អិត​នៅ​ក្នុង​ផ្សែងអ័ព្ទ​នេះ។

អត្ថបទពាក់ព័ន្ធ៖ ផ្សែងពុលនៅ​ថៃ បង្ក​​ជំងឺ​ផ្លូវដង្ហើម ៣​ប្រភេទ បើ​គ្នា​យើង​ទៅ​លេង​ប្រយ័ត្នផង

អាជ្ញាធរ​ថៃ បញ្ជាក់​ថា បញ្ហា​នេះ បណ្ដាល​មកពី​ប្រព័ន្ធ​សម្ពាធខ្ពស់​នៅលើ​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​តំបន់​ភាគខាងជើង​របស់​ថៃ ​ធ្លាក់ចុះ និង​បង្ក​ឲ្យ​មាន​ធូលី​ជាច្រើន​នៅ​ក្នុង​ខ្យល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 26/09/2019
x