នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយឲ្យពង្រឹងការប្រើថ្នាំប្រឆាំងមេរោគ (Antibiotic) ដែលយើងតែចំណាំហៅថាថ្នាំផ្សះនោះ ឲ្យបានត្រឹមត្រូវ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយឲ្យពង្រឹងការប្រើថ្នាំប្រឆាំងមេរោគ (Antibiotic) ដែលយើងតែចំណាំហៅថាថ្នាំផ្សះនោះ ឲ្យបានត្រឹមត្រូវ។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្ននេះមានឱសថស្ថាន ឱសថស្ថានរង និងសេវាសុខាភិបាលឯកជនមួយចំនួនបានផ្តល់ឱសថប្រឆាំងមេរោគដល់អ្នកជំងឺដោយគ្មានវេជ្ជបញ្ជា។
ក្រៅពីស្នើឲ្យម្ចាស់ឱសថស្ថានបញ្ឈប់ការលក់ថ្នាំប្រឆាំងមេរោគដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ក្រសួងសុខាភិបាលក៏បានស្នើឲ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពត្រូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជាមុន ទើបទៅទិញថ្នាំនៅតាមឱសថស្ថាន ហើយត្រូវប្រើថ្នាំទាំងនោះឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា ទោះបីជំងឺបានធូរស្បើយក៏ដោយ និងត្រូវបញ្ឈប់ការប្រើថ្នាំប្រឆាំងមេរោគដោយគ្មានវេជ្ជបញ្ជា។
ក្នុងករណីប្រើថ្នាំប្រឆាំងមេរោគដោយគ្មានវេជ្ជបញ្ជា មេរោគនឹងស៊ាំជាមួយថ្នាំទាំងនេះ បង្កឲ្យពន្យារពេលក្នុងការព្យាបាលជំងឺ ធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ឬអាចប៉ះពាល់ដល់អាយុជីវិតទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ