សម្រាប់គ្នាយើងជាអ្នកធ្វើការ ប្រាក់ខែពិតជាសំខាន់ណាស់សម្រាប់ការរស់នៅផ្ទាល់ខ្លួន និងការផ្គត់ផ្គង់គ្រួសារ។ បើសិនបញ្ហាប្រាក់ខែ ឬចំណូលធ្លាក់ចុះ នោះបញ្ហាចំណាយចាំបាច់នានា ក៏អាចកើតឡើងផងដែរ។
បើតាមការសិក្សារបស់អាមេរិក រកឃើញថា មនុស្សពេញវ័យ ដែលមានបញ្ហាប្រាក់ខែ ឬចំណូលប្រចាំឆ្នាំធ្លាក់ចុះ នឹងមានបញ្ហាផ្លូវបញ្ហាផ្លូវចិត្ត ពេលចាស់ទៅ។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Columbia របស់អាមេរិក បានសិក្សា ដោយប្រមូលទិន្នន័យចំណូលរបស់មនុស្សពេញវ័យ ៣.២៨៧នាក់ រយៈពេលជាង ២ទសវត្ស ចាប់តាំងពីឆ្នាំ១៩៩០។
តាមរយៈការតេស្តមុខងារចងចាំ នៅឆ្នាំ២០១០ រកឃើញថា អ្នកមានបញ្ហាចំណូលធ្លាក់ចុះខ្លាំង មានការធ្លាក់ចុះការចងចាំយ៉ាងលឿន។ ចំណែកតាមរយៈការស្កេនខួរក្បាលលើអ្នកចូលរួមក្នុងការសិក្សា ក៏រកឃើញលទ្ធផលស្រដៀងគ្នាផងដែរ។
អ្នកស្រាវជ្រាវ បញ្ជាក់ថា អ្នកមានអស្ថិរភាពចំណូល ប្រឈមកើតបញ្ហាសរសៃឈាមបេះដូង ការបាក់ទឹកចិត្ត និងស្ត្រេស ដែលបណ្ដាលឲ្យមុខងារចងចាំ ចុះខ្សោយ។ ជាងនេះទៅទៀត ដោយសារចំណូលធ្លាក់ចុះ ដូច្នេះ ពួកគេមិនទៅការថែទាំ និងព្យាបាលសុខភាព ដែលមានគុណភាពខ្ពស់នោះទេ។
អ្នកស្រាវជ្រាវបន្ថែមថា បញ្ហាសេដ្ឋកិច្ច បណ្ដាលឲ្យមនុស្សមានទម្លាប់មិនល្អ ដូចជា ជក់បារី ផឹកស្រា និងគ្មានសកម្មភាពនានា ហើយជាលទ្ធផល បណ្ដាលឲ្យមានបញ្ហាផ្លូវចិត្ត ខ្សោយមុខងារចងចាំ និងកើតជំងឺភ្លេចភ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]