គ្រោះថ្នាក់តែគជ់ បានព្រមានពលរដ្ឋសិង្ហបុរី ពីតែគជ់ដែលមានបរិមាណស្ករច្រើន។ សម្រាប់ការប្រៀបធៀបតែគជ់ ៧ប្រភេទ មន្ទីរពេទ្យរកឃើញថា តែទឹកដោះគោដែលប្រើស្ករត្នោត ជាមួយគ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈបង្កហានិភ័យដល់សុខភាពជាងគេ។ វាមានផ្ទុកស្ករ ចំនួន ១៨,៥ស្លាបព្រាកាហ្វេ។
មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែមគ្មានសមាសធាតុទឹកដោះគោ (Non-dairy Creamer) ពិតជាអាចបង្កើនហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃ។ ក្នុងនោះ ក្រែមគ្មានសមាសធាតុទឹកដោះគោ មានផ្ទុកខ្លាញ់ Trans Fat ក្នុងទម្រង់ជាប្រេងដូង Hydrogenated Palm Oil។ ឯពពុះទឹកដោះគោ ក៏មានកាឡូរីខ្ពស់ដែរ គឺរហូតដល់ ២០៣កាឡូរី និងពពុះ Cheese មាន ១៨០កាឡូរី។ មន្ទីរពេទ្យបញ្ជាក់ថា ប្រេងនេះ បង្កឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។