លោកសាស្ត្រាចារ្យ និងក្រុមរបស់លោកបានធ្វើតេស្តថ្នាំ Asciminib នេះលើអ្នកជំងឺ ១៥០នាក់ ដើម្បីបញ្ជាក់ថាថ្នាំនេះមានសកម្មភាពព្យាបាល និងប្រើបានរយៈពេលយូរ។ ថ្នាំនេះមិនអាចធ្វើតេស្តតែឯងបានទេ ដោយសារតែអ្នកជំងឺកំពុងបន្តការ ព្យាបាលជំងឺមហារីក ផ្សេងៗទៀត។ ការសិក្សានេះត្រូវបានធ្វើដោយផ្ដល់ថ្នាំឲ្យអ្នកជំងឺ ក្នុងកម្រិតដូសចន្លោះពី១០មិល្លីក្រាម និង ២០០មិល្លីក្រាម ដោយប្រើម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយបន្ទាប់មក គឺតាមដានអ្នកទាំងនោះបន្តនៅរយៈពេល ១៤ខែបន្ទាប់។
ជាលទ្ធផលបង្ហាញថា ថ្នាំនេះមានសកម្មភាពនៅក្នុងខ្លួនរបស់អ្នកជំងឺ ទោះបីជាពេលដែលអ្នកជំងឺកំពុងទទួលការព្យាបាលជំងឺមហារីកផ្សេងទៀតក៏ដោយ។ អ្នកជំងឺខ្លះអាចមានបញ្ហាខ្លះដូចជា នឿយហត់ ឈឺក្បាល សម្ពាធឈាមឡើងខ្ពស់ ឈឺសន្លាក់ និងកម្រិតផ្លាកែតធ្លាក់ចុះ ហើយ ក្នុងនោះអ្នកជំងឺប្រាំនាក់ មានបញ្ហារលាកលំពែង។ ក្រៅពីបញ្ហាផលរំខាននេះ អ្នកស្រាវជ្រាវនិយាយថាការធ្វើតេស្តនេះគឺជោគជ័យ។
លោកសាស្ត្រាចារ្យបន្ថែមដែរថា ការសាកល្បងនេះបង្ហាញថាថ្នាំ Asciminib មានប្រសិទ្ធភាពខ្ពស់ ទោះបីជាអ្នកជំងឺដែលធ្លាប់បរាជ័យក្នុងព្យាបាលដោយក្រុមថ្នាំ TKIs មួយចំនួនក៏ដោយ។ គុណភាពស្មើរគ្នា គឺជារឿងសំខាន់ ហើយវាក៏បានបង្ហាញថាមានផលប៉ះពាល់រយៈពេលវែងតិចតួចប៉ុណ្ណោះ បើធៀបជាមួយនឹងការព្យាបាលថ្នាំដទៃទៀតនាពេលបច្ចុប្បន្ននេះ។ អ្នកវិទ្យាសាស្ត្រ ក៏លើកឡើងដែរថា ថ្នាំនេះនឹងសង្គ្រោះជីវិតអ្នកជំងឺរាប់ពាន់នាក់ ពីផលរំខានរបស់ថ្នាំ ដោយសារតែថ្នាំនេះមិនមានឥទ្ធិពលប្រឆាំងនឹងកោសិកាដែលមានសុខភាពល្អនៅពេលព្យាបាលឡើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕