ម៉ាក់ប៉ាទាំងអស់កុំទម្រើសកូនអារឿងមើលទូរសព្ទពេក! ព្រោះនាំឲ្យអូនៗមានបញ្ហាសុខភាពជាច្រើន ពិសេសបញ្ហាភ្នែក ខណៈជប៉ុនទើបរកឃើញថា ក្មេងៗវ័យបឋមសិក្សាជាច្រើន កំពុងមានបញ្ហាគំហើញ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ម៉ាក់ប៉ាទាំងអស់កុំទម្រើសកូនអារឿងមើលទូរសព្ទពេក! ព្រោះនាំឲ្យអូនៗមានបញ្ហាសុខភាពជាច្រើន ពិសេសបញ្ហាភ្នែក ខណៈជប៉ុនទើបរកឃើញថា ក្មេងៗវ័យបឋមសិក្សាជាច្រើន កំពុងមានបញ្ហាគំហើញ។
សម័យកាលស្មាតហ្វូន បានកំពុងធ្វើឲ្យពិភពលោក ពិសេសម៉ាក់ប៉ាជាច្រើន ព្រួយបារម្ភខ្លាំងចំពោះអូនៗតូចៗ ខណៈការស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រសួងអប់រំនៅជប៉ុន បានរកឃើញកំណើនក្មេងវ័យបឋមសិក្សាមានបញ្ហាគំហើញ កំពុងកើតឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។
យោងតាមលទ្ធផលស្រង់មតិថ្មីមួយ ចេញផ្សាយដោយកាសែត The Japan Times បង្ហាញថា ក្មេងៗមានបញ្ហាគំហើញ កំពុងកើនឡើងយ៉ាងខ្លាំង មានដល់ទៅ ៣៤,៦% នៅវ័យថ្នាក់បឋមសិក្សា និងសិស្សនៅអនុវិទ្រមានបញ្ហា ៥៧,៥% រីឯថ្នាក់វិទ្យាល័យមានដល់ទៅ ៦៧,៦%។
អត្ថបទពាក់ព័ន្ធ៖
មើលអេក្រង់ស្មាតហ្វូនជិតខ្លាំងពេក ឬអាចសៀវភៅ នៅកន្លែងគ្មានពន្លឺគ្រប់គ្រាន់ សុទ្ធតែមានផលប៉ះពាល់ដល់គំហើញក្មេង។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំជប៉ុន។
លទ្ធផលខាងលើ នាំឲ្យជប៉ុននឹងបើកការពិនិត្យសុខភាពភ្នែកសម្រាប់ក្មេងអាយុពី ៥-១៧ ឆ្នាំ ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ នេះ ដែលត្រូវចាត់ទុកជាយុទ្ធនាការដំបូងសម្រាប់ក្មេងៗបឋមសិក្សាជាច្រើនម៉ឺននាក់។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕