មន្ត្រីបន្តថានៅថ្ងៃទី២៥ មករា យាយតារបស់ទារកខាងលើបានរាយការណ៍ទៅ សមត្ថកិច្ចសុខាភិបាលពីដំណើរចេញពី ទីក្រុងវូហានរបស់ពួកគាត់។ នៅថ្ងៃទី ២ខែកុម្ភះនេះ តាខាងឪពុករបស់ទារក ត្រូវបានគ្រូពេទ្យរកឃើញថាផ្ទុកវីរុសកូរ៉ូណាថ្មី ជាហេតុនាំឲ្យគ្រួសារទាំងមូលតម្រូវឲ្យនៅផ្ទះមិនឲ្យចេញទៅក្រៅ។
អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?
នៅថ្ងៃបន្ទាប់ សមាជិកគ្រួសាររបស់ទារកមួយចំនួន ចាប់ផ្ដើមចេញរោគសញ្ញាក្ដៅខ្លួន ហើយត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីដាក់ឲ្យនៅដោយឡែកនិងព្យាបាល។ រហូតមកដល់ថ្ងៃចន្ទ សប្តាហ៍នេះ គ្រូពេទ្យបានបញ្ជាក់ថា ទារិកានោះ រួមទាំងម្ដាយ និងយាយតាខាងម្ដាយរបស់នាង គឺសុទ្ធតែឆ្លងវីរុសកូរ៉ូណាថ្មីនេះ ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគាត់គឺនៅធម្មតាទេ។
បន្ទាប់ពីមានករណីនេះ មន្ត្រីសុខាភិបាលនៅទីក្រុងសៀងហៃ លោក Zheng Jin បានសង្កត់ធ្ងន់ថា អ្នកដែលធ្លាប់ធ្វើដំណើរទៅតំបន់ដែលប៉ះពាល់ដោយវីរុសកូរ៉ូណាថ្មីនេះខ្លាំង ត្រូវតែរាយការណ៍ទៅសមត្ថកិច្ច និងដាក់ខ្លួនឯងឲ្យនៅដាច់ឆ្ងាយពីអ្នកដទៃ។ លោកក៏ឲ្យជាយោបល់ដែរថាប្រជាពលរដ្ឋនៅក្នុងអំឡុងពេលនេះ គឺគួរតែនៅក្នុងផ្ទះ ពុំគួរជួបជុំសាច់ញាតិខាងក្រៅឡើយ។