អំបោះថ្មីដែលផលិតឡើងពីកោសិកាស្បែកមនុស្ស បានលេចចេញជារូបរាង ហើយក្រុមអ្នកស្រាវជ្រាវអះអាងថា វាអាចផ្ស៊ាំភ្ជាប់ជាមួយស្បែកមនុស្ស ដោយពុំមានបញ្ហាប្រតិកម្ម។
អំបោះថ្មីដែលផលិតឡើងពីកោសិកាស្បែកមនុស្ស បានលេចចេញជារូបរាង ហើយក្រុមអ្នកស្រាវជ្រាវអះអាងថា វាអាចផ្ស៊ាំភ្ជាប់ជាមួយស្បែកមនុស្ស ដោយពុំមានបញ្ហាប្រតិកម្ម។
តាមសារព័ត៌មាន CNN អំបោះផលិតពីកោសិកាស្បែកមនុស្ស នេះត្រូវបានស្រាវជ្រាវ និងផលិតដោយ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Bordeaux ប្រទេសបារាំង។ ក្រៅតែពីអាចដេរភ្ជិតមុខរបួសហើយ វាជួយបំពេញកោសិកាខូច ដោយផ្សារភ្ជាប់ស្បែក ដោយពុំមានបង្កបញ្ហា ដូចទៅនឹងអំបោះប្រើក្នុងវេជ្ជសាស្រ្តសព្វថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងតាមរយៈព្រឹត្តបត្រវិទ្យាសាស្រ្ត Acta Biomaterialia ថា៖ “អំបោះដេរភ្ជិតរបួស ធ្វើពីកោសិកាស្បែកមនុស្សនេះ ជាសមិទ្ធផលក្នុងកម្រិតថ្មីមួយ ដែលអាចភ្ជាប់មុខរបួសបានល្អ ហើយពិសេសទៀតនោះ គឺវានឹងផ្ស៊ាំភ្ជាប់ស្បែករបួសដូចធម្មជាតិ ដោយពុំមានបញ្ហាប្រតិកម្ម”។
មតិយោបល់ពីអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យផ្សេងៗ បានលើកឡើងថា សម្រាប់ការរកឃើញថ្មីនេះ ជាសញ្ញាវិជ្ជមានមួយ ដែលនឹងរួមចំណែកច្រើនក្នុងវិស័យបច្ចេកវិទ្យាវេជ្ជសាស្រ្ត។ ការស្រាវជ្រាវកន្លងទៅ ក៏ធ្លាប់ផលិតបានជាកាវពិសេសដែលអាចភ្ជាប់មុខរបួស និងឃាត់ឈាមបានលឿន ដែលសុទ្ធសឹងជាផលិតផលស្រាវជ្រាវជាគំរូថ្មីៗ សម្រាប់ប្រើប្រាស់នាពេលខាងមុខ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕