backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 12, 2020

ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូរ៉ូណា​ថ្មី​ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​ចេញ​ពី​ទី​ក្រុង​វូហាន ខេត្ត​ហូប៊ី ភាគ​កណ្ដាល​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ ២០១៩ ហើយ​ផ្ទុះ​ខ្លាំង​នៅ​ដើម​ឆ្នាំ ២០២០ នេះ។

ក្រោយ​មាន​ការ​ហៅ​ឈ្មោះ​មិន​ផ្លូវ​ការ​ជាច្រើន​ដូចជា វូហាន​វីរុស ឬ​ឈ្មោះ​សម្គាល់​បណ្ដោះ​អាសន្ន​ថា 2019-nCoV ហើយ​ទី​បំផុត​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​បាន​ដាក់​ឈ្មោះ​ឲ្យ​ជា​ផ្លូវ​ការ «Covid-19»។

លោក Tedros បាន​បញ្ជាក់​ថា Co និង Vi គឺ​តំណាង​ឲ្យ​ពាក្យ «កូរ៉ូណា​វីរុស (Coronavirus) ឬ វីរុស​កូរ៉ូណា» រីឯ D តំណាង​ឲ្យ​ពាក្យ​ថា «ជំងឺ (Disease)» ហើយ​លេខ 19 តំណាង​ឲ្យ​ឆ្នាំ ២០១៩ ជា​ពេល​វីរុស​កូរ៉ូណា​ថ្មី​នេះ​រក​ឃើញ​ជា​លើក​ដំបូង។

ប្រធាន WHO ថា​ឈ្មោះផ្លូវការ «Covid-19» នេះ គឺ​មិន​មាន​ភ្ជាប់​ទៅ​នឹង​ទីតាំង​ភូមិសាស្ត្រ សត្វ ក្រុម​បុគ្គល ឬ​ជាតិសាសន៍​ណា​មួយ​ឡើយ ដែល​វា​ជា​កត្តា​ប្រសើរ​បំផុត និង​ងាយ​ស្រួល​ហៅ​ថែម​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ

ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម