ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល

    ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល

    ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានវេជ្ជបណ្ឌិតឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាលដើម្បីការពារនូវសមត្ថភាពលេងវីយ៉ូឡុងរបស់នាង។

    ស្រ្តីជនជាតិអង់គ្លេសរូបនេះមានឈ្មោះថា Dagmar Turner វ័យ៥៣ឆ្នាំ បានធ្វើការវះកាត់ ដើម្បីកាត់ដុំសាច់ក្នុងខួរក្បាលកាលពីថ្ងៃទី៣១​ ខែមករា។ ដុំសាច់នេះគឺស្ថិតនៅខាងមុខផ្នែកខាងស្តាំនៃខួរក្បាល ដែលនៅជិត តំបន់គ្រប់គ្រងភាសា និងចលនាដៃខាងឆ្វេងរបស់នាង។ ស្ត្រីរូបនេះគឺជាអតីតទីប្រឹក្សាផ្នែកគ្រប់គ្រង​ដែលធ្វើ ការសម្តែងនៅ Isle of Wight Symphony Orchestra ហើយនាងបានលេង​វីយ៉ូឡុងអស់រយៈពេលជាង៤០ឆ្នាំ​ហើយ។

    អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

    ដើម្បីចៀសវាងការកាត់សាច់ដុំនេះប៉ះពាល់ទៅនឹងផ្នែកដែលខួរក្បាលត្រូវការសម្រាប់លេងវីយ៉ូឡុង បន្ទាប់ពី​វះកាត់បើកលលាដ៍ក្បាលរបស់នាង វេជ្ជបណ្ឌិតបានដាស់នាងពីថ្នាំសន្លប់ និងឲ្យនាងលេងវីយ៉ូឡុង​។ ការធ្វើបែបនេះអនុញ្ញាតឲ្យក្រុមវេជ្ជបណ្ឌិតដឹងថាផ្នែកណានៃខួរក្បាលដែលនាងត្រូវការសម្រាប់លេងវីយ៉ូឡុងក្នុងអំឡុងពេលវះកាត់។ ការវះកាត់ដុំសាច់នេះគឺទទួលបានជោគជ័យ ដោយវេជ្ជបណ្ឌិត​បានកាត់ចេញអស់៩០%​រួមទាំងតំបន់ដែល​គួរឲ្យសង្ស័យដែលដុំសាច់នោះអាចរាលដាល និងអាចរក្សានូវចលនាដៃឆ្វេងរបស់នាងដែរ។ នាងបានចេញពីមន្ទីរពេទ្យនៅបីថ្ងៃក្រោយពី​ការវះកាត់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម