WHO ព្រមាន​ចំពោះការគិតថា​ប្រ​ទេស​ខ្លួន​មិន​អាចឆ្លង​វីរុស COVID-19 ជា«កំហុសធំមួយ»

    WHO ព្រមាន​ចំពោះការគិតថា​ប្រ​ទេស​ខ្លួន​មិន​អាចឆ្លង​វីរុស COVID-19 ជា«កំហុសធំមួយ»

    អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា​ប្រ​ទេស​នានាលើ​ពិភពលោក​កុំ​គិត​ថា​ប្រ​ទេស​ខ្លួន​មិន​អាច​ឆ្លងវីរុសCOVID-19 ឲ្យ​សោះ ដោយថា​ការ​គិតបែបនេះគឺជា«​កំហុសធំ​មួយ»។

    ក្រោយពីមានការឆ្លងវីរុស COVID-19 កាន់តែខ្លាំងឡើងនៅបណ្តាប្រទេសជាច្រើនទៀតក្រៅពី​ប្រទេស​ចិន​ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានលើកឡើងថា គ្រប់ប្រទេសទាំងអស់​ត្រូវត្រៀមសម្រាប់ជំងឺឆ្លងមួយនេះ សូម្បីប្រទេស​អ្នក​មាន​ក៏​ដោយ។

    លោក​មាន​ប្រ​សាសន៍ថា៖ «ប្រទេសទាំងអស់កុំគិតថា​ប្រ​ទេស​ខ្លួន​មិនអាច​មាន​ករណី​ឆ្លងវីរុស​COVID-19 ការគិតបែប​នេះជា​កំហុសមួយ​ដ៏ធំមួយ»។ លោក​បាន​លើកពីប្រទេសអ៊ីតាលីដែលអាជ្ញាធរទើប​បញ្ជាក់ថាមានមនុស្ស​បី​នាក់​បន្ថែមទៀត​បាន​ស្លាប់​ដោយ​សារ​វីរុសនេះ ដែលនាំឲ្យ​ចំនួន​អ្នក​ស្លាប់ឡើង​ដល់​១៧​នាក់ និង​ចំនួនអ្នកឆ្លងមាន​៦៥០​ករណី​។

    ក្រៅតែពី​ការ​ខិតខំ​ផ្គត់ផ្គង់​សម្ភារៈពេទ្យ រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ​ក៏បាន​ចាត់​វិធានការណ៍​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែ​ខ្លាំងរបស់​វីរុស​នេះផងដែរ​។ ប្រទេសមួយចំនួនបានបិទសាលារៀន និង​លុបចោល​ការជួបជុំធំៗដូចជាព្រឹត្តិការណ៍កីឡា​ជាដើម។ បន្ថែមពីនេះទៀតក៏មានករណីស្ត្រីជនជាតិជប៉ុនម្នាក់​តេស្តវិជ្ជមានជាលើកទីពីរ​បន្ទាប់ពីជាសះស្បើយម្ដងរួច​មក​ហើយ​។ អ្នកវិទ្យាសាស្ត្របាន​ដាស់តឿនថានៅមានរឿងជាច្រើនទៀតមិនទាន់បានដឹងពីវីរុស COVID-19 នេះ។

    អត្ថបទពាក់ព័ន្ធ៖

    • ស្ត្រីជប៉ុនតេស្តវិជ្ជមានវីរុស COVID-19 ជាលើកទី២ ក្រោយជាសះស្បើយ​មួយរយៈ
    • ជប៉ុន​បិទ​សាលា​រៀន​មួយ​ខែ ដើម្បី​សុវត្ថិភាពក្មេងៗ ខណៈ COVID-19 រាលដាលខ្លាំងលើពិភពលោក​

    ដោយ​ឡែកនៅព្រឹកនេះ​អាជ្ញាធរហុងកុង​ទើប​បាន​ប្រ​កាសថាខ្លួន​បាន​​រកឃើញ​សញ្ញាសង្ស័យ​លើ​សត្វ​សុនខចិញ្ចឹម​មួយក្បាលថាមាន​ផ្ទុក​វីរុស COVID-19 បន្ទាប់​ពី​ម្ចាស់​របស់​សុនខ​ខាង​លើ​ត្រូវ​រកឃើញ​ថា​មាន​ផ្ទុក​វីរុស COVID-19។ មក​ដល់​ពេលនេះ​សុនខ​ខាងលើ​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែកចំនួន​១៤​ថ្ងៃ និង​បន្ត​ធ្វើ​តេស្ត​បន្ថែមទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា​ពិតជាមាន​ផ្ទុក​វីរុសនេះឬយ៉ាងណា។ បច្ចុប្បន្ន​អង្គការសុខភាពពិភពលោក​មិន​ទាន់​មាន​ភស្តុតាង​បង្ហាញ​ថា​សត្វចិញ្ចឹម​អាច​ឆ្លងវីរុសនេះទេ។

    គួរបញ្ជាក់ថា​គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងវីរុស COVID-19 ជុំវិញពិភព​លោក​មានជាង ៨០ ០០០ករណី និងមានអ្នកស្លាប់ជាង ២ ៨០០នាក់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម