home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាចទេ អ្នកឆ្លង COVID-19 ដួលសន្លប់ ឬស្លាប់ភ្លាមៗ?

អាចទេ អ្នកឆ្លង COVID-19 ដួលសន្លប់ ឬស្លាប់ភ្លាមៗ?

ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ករណី​មនុស្ស​ដួល​សន្លប់ និង​ស្លាប់​ភ្លាមៗ ដែល​ក្នុង​​នោះ​មាន​ទាំង​ជន​ជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ។ ស្រប​ពេល​ដែល​ភិភព​លោក​កំពុង​វាយ​លុយ​ដោយ COVID-19 ធ្វើ​ឲ្យ​មតិ​សាធារណៈ​មួយ​ចំនួន​សង្ស័យ​ថា អ្នក​ទាំង​នោះ​សន្លប់ ឬ​ស្លាប់​ដោយCOVID-19?

បដិសេធ​ការ​លើក​ឡើង​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បកស្រាយ​ថា ជំងឺ​ឆ្លង​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​ជំងឺ COVID-19 មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដួល​សន្លប់ ឬ​ស្លាប់​ភ្លាមៗ​ទាន់​ហន់​បាន​ទេ។ ជំងឺ​ឆ្លង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ​ដើម្បី​វិវត្ត​ជំងឺ ដូចជា ចាប់​ផ្តើម​ក្តៅ​ខ្លួន អស់​កម្លាំង ក្អក​ស្ងួត ហៀរ​សម្បោរ និង​ករណី​ធ្ងន់ធ្ងរ​អាច​វិវត្ត​ទៅ​ហត់​ស្រាល និង​វិវត្ត​សន្សឹមៗ​ទៅ​ហត់​មធ្យម ហើយ​បន្ទាប់​មក​ហត់​ខ្លាំង។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បញ្ជាក់​ថា អ្នកជំ​ងឺ​ដែល​ដួល​សន្លប់ ឬ​អាច​ស្លាប់​ទាំង​ទាន់​ហន់​ភ្លាមៗ ច្រើន​តែ​ជា​អ្នក​ជំងឺ​មិន​ឆ្លង ដូច​ជា ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺ​ខ្វះ​អុកស៊ីសែន​ខួរក្បាល​រយៈពេល​ខ្លី (ខ្យល់គរ) ឈរ​ក្រោម​កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ផឹកស្រា​ស្រវឹង​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត