backup og meta

ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន

ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស  WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន

រដ្ឋាភិបាល​ចិន​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​ចាប់​ផ្ដើម​ពិសោធសាក​ល្បង​​​​លើ​មនុស្សដោយ​ចាក់វ៉ាក់សាំងការពារ​វីរុសCOVID-19 ហើយ ស្រមពេល​ដែល​វីរុសនេះ​បាន​សម្លាប់មនុស្សទូទាំងពិភព​លោក​​ជាង​៧ ០០០​នាក់​ហើយ ខណៈ​មន្ត្រី WHO ជឿថា​វ៉ាក់សាំងអាច​សម្រេចបាន​ទំនងជាង​នៅពាក់កណ្ដាល​ឆ្នាំក្រោយ​។

ក្រុម​អ្នកស្រាវជ្រាវមក​ពី​បណ្ឌិត្យសភាយោធា និង​វិទ្យាសាស្រ្ត​របស់ចិនកាលពី​ម្សិលមិញ​ បានទទួលការ​អនុញ្ញាតពីដ្ឋាភិបាល​ដើម្បីចាប់​ផ្ដើមសាកល្បង​ចាក់វ៉ាក់សាំង​លើមនុស្សជំហាន​ដំបូង​របស់​ខ្លួន​ដែលអាច​ចាប់​ផ្ដើម​ក្នុង​សប្ដាហ៍នេះ។

ទាក់ទនងនឹង​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 នេះកាលពី​ថ្ងៃចន្ទ កន្លង​ទៅ​នេះសហរដ្ឋអាមរិ​កក៏បាន​សាកល្បង​ចាក់​លើ​មនុស្ស​រួច​ហើយ​ដែរ។

អ្នក​ស្រាវជ្រាវចិននឹង​ចាប់​ផ្ដើម​ស្វែង​រក​មនុស្ស​មាន​សុខភាព​ល្អចំនួន​ ១០៨ ​នាក់​ដើម្បីចូល​រួម​ក្នុងការ​សាកល្បងវ៉ាក់សាំង​នេះ​ដោយ​គិតពី​ថ្ងៃទី១៦ ខែមីនា ដល់​ថ្ងៃទី៣១ ខែ​ធ្នូ នេះ។​

ទោះបីជា​ចិន​ចាប់ផ្ដើម​ធ្វើពិសោធន៍សាកល្បងវ៉ាក់សាំងនេះក៏ដោយ តែអ្នកជំនាញ​ពី​WHO បាន​និយាយថា​ខ្លួន​មិន​រំពឹង​ថា​វ៉ាក់សាំងនេះ​អាច​ជោគជ័យ និង​ទទួល​បាន​ការអនុញ្ញាតឲ្យ​ប្រើ​ក្នុងទីផ្សារ​មុន​ពាក់​កណ្ដាល ឆ្នាំ២០២១​នោះទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/coronavirus-covid-19-china-human-trial-vaccine-12548902?cid=FBcna&fbclid=IwAR2mQZGqjO8frpVF-Utdxq4wPcyJ51x3letvJtqDaX68F_qo0n4GOcqCCkg

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម