home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកស្លាប់ដោយវីរុស COVID-19 នៅអ៊ីតាលី កើនលើស​ចិនហើយ

អ្នកស្លាប់ដោយវីរុស COVID-19 នៅអ៊ីតាលី កើនលើស​ចិនហើយ

ប្រទេស​ចិន​មានសេចក្ដីរាយការណ៍ថា​មិនមាន​ករណីឆ្លង​ថ្មី​​វីរុស COVID-19 នោះទេ ខណៈដែល​អ៊ីតាលីវិញ ចំនួនអ្នកស្លាប់​បានកើនឡើងច្រើន​ជាងចិន និងចំនួន​អ្នក​ឆ្លង​នៅ​សហរដ្ឋអាមេរិក​កើនឡើង​ជាង ​១៣ ០០០នាក់ហើយ​ដែរ​។

​ចិន​បាន​ប្រកាស​ថា​នៅ​ខេត្តហ៊ូប៉ីតំបន់​ផ្ទុះ​វីរុស COVID-19 មិន​មាន​អ្នក​ឆ្លងថ្មី​ទេ​ដែល​នេះ​ជា​ថ្ងៃ​ទី​ពីរ​ហើយដែល​ចិន​មិន​មាន​ករណី​ឆ្លង​ថ្មី​ទាល់​តែ​សោះ។ បើ​គិត​តាំង​ពី​ការ​ផ្ទុះ​វីរុស​នេះ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ ​មក ​មាន​អ្នក​ឆ្លង​សរុប ៨០ ៩៦៧ ករណី ក្នុង​នោះ​​ជា​សះស្បើយ ៦១ ៦៤៤នាក់ និងស្លាប់ ៣ ២៤៨នាក់។

ដោយឡែក នៅ​​អ៊ីតាលី​ វីរុស​នេះ​កំពុង​រាតត្បាត​ខ្លាំង​ដែល​ចំនួន​អ្នក​ស្លាប់​ឡើង​ខ្ពស់​ជាង​ចិន​ដែលផ្ទុះ​ការ​រាតត្បាត​នេះ​ដំបូង​គេ។ កាល​ពី​មិ្សលមិញ​ មាន​អ្នក​ស្លាប់កើនថែ​ម ៤២៧ នាក់ ​ធ្វើ​ឲ្យ​​អ្នកស្លាប់​សរុប​ក្នុង​ប្រទេសនេះមាន ៣ ៤០៥ នាក់​​ច្រើន​ជាង​ចិន​ដែល​មាន​អ្នក​ស្លាប់ ៣ ២៤៨ ​នាក់គិត​ចាប់​ពី​ខែ​ធ្នូមក។ រីឯ​​អ្នក​ឆ្លង​នៅ​អ៊ីតាលី ​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ដែរ។ បច្ចុប្បន្ន ​អ្នកឆ្លង​សុរប ៤១ ០៣៥ ករណី​ដែល​ចំនួន​នេះ​គឺ​ពាក់​កណ្តាល​នៃ​អ្នក​ឆ្លង​សរុប​របស់​ចិន។ រដ្ឋាភិបាល​​អ៊ីតាលី​ក៏​បាន​ប្រកាស​បន្ត​បិទ​ប្រទេស​ខ្លួន​ដែរ។

ងាក​មក​មើល​សហរដ្ឋ​អាមេរិក​វិញ កាលពីថ្ងៃ​ទី​១៩ ខែមីនា ​​ករណី​អ្នក​ឆ្លង​កើន​ឡើង​ជាង ១៣ ០០០ នាក់​ទូទាំង​ប្រទេស​ និង​មាន​អ្នក​ស្លាប់​ជិត ​២០០ នាក់។ ភាគ​ច្រើន​នៃ​ករណី​ឆ្លង​នៅ​រដ្ឋ​វ៉ាស៊ីនតោន និង​ញូវយ៉ក។ លោក Andrew Cuomo អភិបាល​ទីក្រុង​ញូវយ៉ក ​បានប្រាប់សារព័ត៌មាន CNN ថា អាច​នឹង​មាន​ករណី​ឆ្លង​កើន​បន្ថែម​ទៀត ព្រោះ​ថាមានការធ្វើតេស្ដ​ទៅលើមនុស្ស ​៨ ០០០ នាក់ថែមទៀត។ រីឯ​អភិបាល​ក្រុង​កាលីហ្វ័រញ៉ា ក៏​បាន​ចេញ​វិធានការឲ្យ​ប្រជាជន ៤០ លាននាក់​នៅ​ផ្ទះដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19នេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.channelnewsasia.com/news/asia/covid-19-china-sees-zero-local-coronavirus-cases-for-second-day-12559126

https://www.channelnewsasia.com/news/world/us-citizens-avoid-travel-return-home-covid-19-coronavirus-12558668

https://edition.cnn.com/world/live-news/coronavirus-outbreak-03-19-20-intl-hnk/h_cd71177d8bbc108c6091cc1f38b0c6ac

https://www.channelnewsasia.com/news/world/italy-overtakes-china-coronavirus-death-toll-covid-19-12558064?cid=telegram_cna_social_28112017_cna

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា