home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រីខ្មែរ២នាក់ និង​កូនប្រុសអាយុ៣ខែ នៅកូរ៉េខាងត្បូង​ឆ្លងវីរុស COVID-19

ស្ត្រីខ្មែរ២នាក់ និង​កូនប្រុសអាយុ៣ខែ នៅកូរ៉េខាងត្បូង​ឆ្លងវីរុស COVID-19

ជនជាតិ​ខ្មែរ​២នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ឆ្លង​វីរុស COVID-19 នេះ​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ។ ជនជាតិ​ខ្មែរ​ទាំង​២​នាក់​នោះ ជា​នារី​ខ្មែរ​រៀបការ​ជាមួយ​ប្តីជន​ជាតិ​កូរ៉េអាយុ២៣ឆ្នាំ និងម្តាយ​អាយុ ៤៦ឆ្នាំ រស់នៅ​ទីក្រុងប៊ូឆុន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ ពី​ទីក្រុង​សេអ៊ូល។ បើតាម​ព័ត៌មានពីស្ថាន​ទូត កូនប្រុសរបស់ស្រ្តីខ្មែរ និងស្វាមីជនជាតិកូរ៉េ​រូបនេះទើបមាន​អាយុ៣ខែ ក៏មាន​ផ្ទុកវីរុស COVID-19 ដែរ។

ស្ត្រីខ្មែរអាយុ ២៣ឆ្នាំ ខាងលើបានឆ្លងវីរុស COVID-19 ពីប្តី ហើយ​បច្ចុប្បន្នក្រុមគ្រូពេទ្យកូរ៉េបានបញ្ជូនអ្នកឆ្លងទាំងនោះទៅមន្ទីរពេទ្យ ម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។

បច្ចុប្ប​ន្ន​ស្ថានទូតខ្មែរ​បាន និង​កំពុង​ប្រមូល​ព័ត៌មាន​ច្បាស់ការ​បន្ថែម​ទៀត និង​សម្រប​សម្រួលជាមួយ​ក្រសួង​ការបរទេស​កូរ៉េ អាជ្ញាធរ​សុខាភិបាល និង​កំពុង​បញ្ជូន​មន្ត្រី​ចុះ​ទៅមន្ទីរពេទ្យ ដើម្បី​តាមដាន​សុខភាព​អ្នក​ជំងឺ។

សូម​បញ្ជាក់​ថា ប្តី​របស់​ស្ត្រី​ខ្មែរ​ខាង​លើ​បាន​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក និង​ព្យាបាល​ជិត​ជា​សះ​ស្បើយ​រួចទៅ​ហើយ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ជីព ចិត្ត