home

អត្ថបទពាណិជ្ជកម្ម

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នេះជាវិធីពលករខ្មែរត្រលប់មកពីថៃ ដាក់ខ្លួនឯងឲ្យដាច់ដោយឡែក ១៤ថ្ងៃ

នេះជាវិធីពលករខ្មែរត្រលប់មកពីថៃ ដាក់ខ្លួនឯងឲ្យដាច់ដោយឡែក ១៤ថ្ងៃ

ខណៈ​កម្ពុជា-ថៃ បិទ​ច្រក​ព្រំដែន​ជា​បណ្តោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ COVID-19 កាល​ពី​ម្សិលមិញ​នេះ ពលករ​ខ្មែរ​បាន​សម្រុក​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ។ ស្រប​ពេល​ដែល​ពលករ​ខ្មែរ​សម្រុក​ចាក​ចេញ​ពី​ថៃ មក​កម្ពុជា ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ពលរដ្ឋ​ដែល​ទើប​ត្រលប់​មក​ពី​បរទេស​ទាំង​អស់ ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​រៀង​ខ្លួន​ចំនួន​១៤ថ្ងៃ ដើម្បីតាមដាន​សុខភាព និង​អនុវត្ត​វិធាន​អនាម័យ​ជា​ប្រចាំ ហើយ​ទៅ​ជួប​ពេទ្យ​បើ​មាន​អាការៈ​មិន​ស្រួលខ្លួន។

ខាង​ក្រោម​នេះ​ជា​វិធី​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តាម​ការ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

១. បន្ទប់​​ត្រូវ​មា​ន​ខ្យល់​ចេញ​ចូល​ល្អ
២. កាត់​បន្ថយ​ការ​ប្រើប្រាស់​កន្លែង​ទំនេរ​រួម និង​កាត់​បន្ថយ​កន្លែង​រស់​នៅ​រួម​គ្នា
៣. ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន និង​រោគ​សញ្ញា​រយៈពេល​១៤ថ្ងៃ
៤. បើ​មាន​រោគ​សញ្ញា​ណា​មួយ​ ឬ​មាន​បញ្ហា​សុខភាព ត្រូវ​រាយការណ៍​ទៅ​លេខ ១១៥
៥. អនុវត្ត​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់​
៦. ខ្ទប់​ច្រមុះ ឬ​មាត់ ដោយ​ប្រើ​កែង​ដៃ ឬ​ក្រដាស​អនាម័យ ពេល​ក្អក ឬ​កណ្តាស់
៧. ត្រូវ​សម្អាត​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ទឹក​ឲ្យ​បាន​ញឹក​ញាប់
៨. ត្រូវ​បោក​គក់​សម្លៀក​បំពាក់ ស្រោម​ពូក ស្រោម​ខ្នើយ និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត