home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បុរសចិនម្នាក់ស្លាប់ដោយរីរុសឆ្លងពីកណ្ដុរ មានរោគសញ្ញាស្រដៀងនឹងវីរុស COVID-19

បុរសចិនម្នាក់ស្លាប់ដោយរីរុសឆ្លងពីកណ្ដុរ មានរោគសញ្ញាស្រដៀងនឹងវីរុស COVID-19

កាលពី​ថ្ងៃអង្គារមានការប្រកាសថា​ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​លើ​រថយន្ត​ក្រុង​ និង​តេស្ដ​ឃើញ​វិជ្ជមាន​វីរុស Hantavirus ដែល​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​វីរុស COVID-19 ដែរ ដែល​បានចម្លងពីសត្វកណ្ដុរ​មក​មនុស្ស​។

បុរស​ជនជាតិ​ចិនម្នាក់​នេះ​បាន​ស្លាប់​លើ​រថយន្តក្រុង​អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ហើយ​​អ្នក​នៅ​លើ​រថយន្ត​ក្រុង​ទាំង​អស់​ចំនួន​៣២នាក់​ផ្សេងទៀតាបានជិះជាមួយបុរសខាងលើ​ក៏​ត្រូវ​បាន​ធ្វើ​តេស្ដ​ដែរ​ ក្រោយ​ពីបុរស់ដែលស្លាប់រូបនេះតេស្ដ​ឃើញនេះ​មាន​ផ្ទុក​វីរុស Hantavirus។ ហេតុការណ៍នេះបាន​បង្កការភ័យខ្លាចដល់ប្រជាជនចិន​តាមបណ្ដាញសង្គមផងដែរ។

ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​ក៏​បាន​ពន្យល់ទៅ​សាធារណជន​ដែរ​ថា នេះ​មិន​មែន​ជា​វីរុស​ថ្មី​ទេ វីរុស​នេះបាន​លេច​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០​នៅ​ប្រទេស​កូរ៉េ​អំឡុងពេល​សង្គ្រាម​​កូរ៉េ។ វីរុស​នេះ​គឺ​ឆ្លង​មក​ពី​សត្វ​កណ្តុរ ប្រសិន​ជា​មនុស្ស​ញ៉ាំប៉ះវត្ថុរាវ​ម្យ៉ាង​នៅ​ក្នុង​​ខ្លួន​សត្វ​កណ្តុរ​។ ចំណែក​ការឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​គឺ​កម្រណាស់ ភាគច្រើនការឆ្លងមានតែលើ​អ្នក​​ញ៉ាំ​សត្វ​កណ្តុរ។

ការ​ឆ្លង​វីរុស​នេះក៏​អាច​កើត​មាន​ប្រសិន​ជា​មាន​ការ​ប៉ះពាល់​ទឹកនោម ទឹកមាត់ ឬ​លាមក​​របស់​សត្វ​កណ្តុរ​ដែល​មាន​ផ្ទុក​វីរុស​នេះ ឬ​ក៏​ត្រូវ​សត្វ​កណ្តុរ​ដែល​មាន​វីរុស​នេះ​ខាំ។

ទោះបី​ជា​រីរុស​នេះកម្រឆ្លងក៏​ដោយ ប៉ុន្តែ​អត្រា​ស្លាប់មាន​​ដល់ទៅ៣៨%​ នេះបើយោង​តាម​ការ​លើក​ឡើង​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក។ រោគសញ្ញា​របស់​វីរុស​ Hantavirus នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​វីរុស COVID-19 ដែរ​គឺ​ពិបាក​ដង្ហើម ក្អក ឈឺក្បាល និង​គ្រុនក្ដៅ។

វីរុស​នេះមិនទាន់មាន​ការ​ព្យាបាលច្បាស់លាស់ ឬ​មាន​វ៉ាក់សាំង​ទេ​ ហើយ​អ្នក​ជំងឺ​ត្រូវ​ការ​ការ​ថែទាំ​ពិសេស​ដើម្បី​ជួយ​ឲ្យមាន​ស្ថានភាព​ល្អប្រសើរវិញ​ក្នុង​អំឡុង​ពេល​ដែល​អ្នកជំងឺ​​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ ដូចនេះ​ប្រសិន​ជា​យើង​​នៅ​ជិត​សត្វ​កណ្តុរ​ និង​មានចេញរោគ​សញ្ញាដូចជា​គ្រុនក្តៅ ឈឺ​ខ្លួន (deep muscle aches ) និង​ពិបាក​ដក​ដង្ហើម​ខ្លាំង​ គួរ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.dailymail.co.uk/news/article-8148481/Man-died-bus-China-tests-positive-deadly-virus-RATS-spread-humans.html?

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ ទូច សុខា