home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ករណីដំបូងនៅប៊ែលហ្សិក សត្វឆ្មាឆ្លងវីរុស COVID-19 ពីម្ចាស់

ករណីដំបូងនៅប៊ែលហ្សិក សត្វឆ្មាឆ្លងវីរុស COVID-19 ពីម្ចាស់

សត្វឆ្មាចិញ្ចឹម​​មួយ​ក្បាលនៅ​ប្រទេស​ប៊ែលហ្សិក​បាន​ឆ្លង​វីរុស​ COVID-19 ពី​ម្ចាស់​ដែលមាន​វីរុស COVID-19 នេះយោងតាមការប្រកាស​របស់ អង្គការ FPS Public Health របស់​ប្រទេសប៊ែលហ្សិកប្រកាសឲ្យដឹង​កាលពីថ្ងៃទី២៧ ខែមីនា។

នេះ​ជា​ករណី​លើក​ដំបូង​ហើយ​ដែល​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​សត្វ​ឆ្មា។ ប្រហែល​ជា​មួយ​សប្ដាហ៍បន្ទាប់​​ពី​ម្ចាស់​របស់​សត្វ​ឆ្មា​នេះ​ត្រលប់​មក​ពី​ប្រទេស​អ៊ីតាលី​វិញ និង​តេស្ដឃើញថា​វិជ្ជមាន​វីរុស COVID-19 សត្វ​ឆ្មា​នេះ​ក៏​មាន​រោគសញ្ញា​ផ្សេងៗដូចជា​រាករូស ក្អួត និង​មាន​បញ្ហា​ផ្លូវដង្ហើម។ ដូចនេះ​ហើយ​ទើប​ម្ចាស់​យក​សំណាក​កម្អួត​ និង​លាមក​ទៅ​មន្ទីរ​ពិសោធន៍​របស់​វេជ្ជបណ្ឌិត Daniel Desmecht និង​លទ្ធផល​ឃើញ​ថា​សត្វឆ្មា​នេះ​មាន​កម្រិត​វីរុស COVID-19 ខ្ពស់។ សត្វ​ឆ្មា​បាន​ជា​សះស្បើយ​ក្នុង​រយៈពេល​៩ថ្ងៃ​បន្ទាប់។

យោង​តាម​លោក Steven Van Gucht អ្នក​ជំនាញ​ផ្នែក​វីរុស និង​ជា​អ្នក​នាំពាក្យ​សម្រាប់​ការ​រាតត្បាត​វីរុស​កូរ៉ូណា​នៅ​ប្រទេសប៊ែលហ្សិក​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ និង​សត្វ​ឆ្មា​គឺ​មាន​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ប្រព័ន្ធ​​ដង្ហើម​​អាច​ឲ្យ​វីរុស COVID-19​ចូល​ទៅ​ខាង​ក្នុងកោសិកា​បាន។

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​វីរុស COVID-19 នឹង​ភ្ជាប់ខ្លួន​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះថា ប្រូតេអ៊ីន ACE2 ដែល​នៅ​ខាង​ក្រៅ​​កោសិកា​ប្រព័ន្ធ​ផ្លូវដង្ហើម។ លោក Van Gucht ក៏​បាន​និយាយ​ថា​ប្រូតេអ៊ីន​ ACE2 របស់​សត្វ​ឆ្មា​មាន​លក្ខណៈ​ដូច​ទៅនឹង​របស់​មនុស្ស​ដែរ ដែល​នេះ​អាច​ជា​រ៉េស៊ិបទ័រ​ដែល​វីរុស​ប្រើ​ប្រាស់​ដើម្បី​ចូល​ទៅ​ក្នុង​កោសិការបស់​សត្វ​ឆ្មា។

កាលពី​អំឡុង​ពេល​ផ្ទុះ​ជំងឺ SARS​ ក៏​មាន​សត្វ​សុនខ និងសត្វ​ឆ្មា​ឆ្លង​ដែរ។ ប៉ុន្តែ​មិន​មាន​ករណី​ដែល​សត្វ​ចិញ្ចឹម​ទាំង​នេះ​ចម្លង​ជំងឺ​ទៅ​ម្ចាស់​ទេ ហើយ​លោក Van Gucht ក៏​បាន​បញ្ជាក់​ថាការ​ឆ្លង​ពី​ម្ចាស់​ទៅ​សត្វ​ចិញ្ចឹម​ក៏​មិន​មែន​ជា​មធ្យោបាយ​ក្នុង​ការ​រាតត្បាត​របស់​វីរុស COVID-19 ​ដែរ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.livescience.com/cat-infected-covid-19-from-owner.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល