home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រសួងសុខាភិបាល ហាមមិនឲ្យគ្លីនិកឯកជនព្យាបាល ឬធ្វើតេស្ត COVID-19

ក្រសួងសុខាភិបាល ហាមមិនឲ្យគ្លីនិកឯកជនព្យាបាល ឬធ្វើតេស្ត COVID-19

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ណែនាំដល់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ថា គឺ​មិន​អនុញ្ញាត​ឲ្យ​​ព្យាបាល ឬ​ពិនិត្យរក COVID-19 ដាច់​ខាត លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រសួង​ក៏​សំណូមពរ​ឲ្យ​ម្ចាស់​គ្លីនិក​ទាំងអស់​ប្រសិន​បើ​មាន​អ្នក​មាន​រោគ​សញ្ញា គ្រុន​ក្ដៅ កម្ដៅ​លើស ៣៨ អង្សារសេ ក្អក ហៀរ​សម្បោរ ឈឺ​បំពង់​ក ហត់ ពិតបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មកពី​បរទេស ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​លេខ ១១៥ ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត។

ក្នុង​ករណី​ដែល​ក្រសួង​សុខាភិបាល​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​កន្លែង​ព្យាបាល​ឯកជន​ណាមួយ​មិន​អនុវត្តតាម​ការ​ណែនាំ ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/04/2020
ត្រួតពិនិត្យដោយ ដេត ធន្នី