តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៣ចំណុច ក្រើនរំឭកបន្ថែមពីការលាងដៃ​កុំឲ្យឆ្លង COVID-19

    ៣ចំណុច ក្រើនរំឭកបន្ថែមពីការលាងដៃ​កុំឲ្យឆ្លង COVID-19

    ការ​​លាង​សម្អាត​ដៃ​បាន​ស្អាត ជា​​វិធាន​ការ​​​សំខាន់​មួយ​​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​​​​មួយ​ចំនួន​ទៀត ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ​​ផ្លូវ​ដង្ហើម​ COVID-19។ ទន្ទឹម​នឹង​ការ​ណែ​នាំ​ឱ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ ដែល​​ប្រើ​ពេល​ម្តង​​ប្រមាណ​៤០វិនាទី អ្នក​​ជំនាញ​សុខាភិបាល ក៏​បាន​រំលឹក​ចំណុច​មួយ​ចំនួន​បន្ថែម​ ដើម្បី​​បង្កើន​ប្រសិទ្ធិ​ភាព​ដល់​វិធាន​ការ​ការពារ​។

    លាង​ដៃ​ ដោយ​ប្រើ​ទឹក​ស្អាត​ថ្មី

    ជា​រឿង​ល្អ​បំផុត ដែល​យើង​មាន​ទឹក​ស្អាត​​ថ្មី​ៗ​ចេញ​ពី​រូប៊ីណេ​ សម្រាប់​លាង​សម្អាត​ដៃ។ ដោយ​ឡែក ការ​លាង​សម្អាត​ដៃ នឹង​ទឹក​ទុក​ចោល​យូរ​ក្នុង​ធុង ឬ​​​​ទឹក​ក្នុង​ចាន​ដែក​​ដាក់​នៅ​ទី​វាល​ ដែល​ក្នុង​ទឹក​នោះ​អាច​នៅ​មាន​​មេរោគ​មួយ​ចំនួន​​នៅ​ជាប់​នៅ​ទី​នោះ ដែល​អាច​បង្ក​ទុក្ខ​ទោស​​បាន​នៅ​ពេល​យើង​លាង​ដៃ​មិន​បាន​ស្អាត។ យ៉ាង​ណា​មិញ​ បើយើង​ពុំ​មាន​ជម្រើស​ច្រើន ការ​លាង​​សម្អាត​ដៃ​ នៅ​តែ​ជា​ជម្រើស​ប្រសើរ ដោយ​ប្រើ​សាប៊ូ​​សម្រាប់​លាង​​​ឱ្យ​បាន​ស្អាត​ល្អ​។

    លាងដៃ

    អត្ថបទពាក់ព័ន្ធ៖

    គួរ​ចៀស​វាង​ ប៉ះ​ពាល់​វត្ថុ​មួយ​ចំនួន​នៅ​ទី​សាធារណៈ

    ចៀស​វាង​ប៉ះ​ផ្ទាល់​លើ ដៃ​ទ្វារ​ ដៃ​ចុច​ទឹក​​ក្នុង​បង្គន់​សាធារណៈ ឬ​ក្បាល​ចុច​ទឹក​រូប៊ីណេ​ ព្រោះ​វត្ថុ​ទាំង​នោះ​ក៏​នឹង​នៅ​ជាប់​មេរោគ​ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ។ អាច​ប្រើ​​​កន្សែង កំណាត់​ជូត ស្រោម​ដៃ កែង​ដៃ ឬ​វិធី​ងាយ​ស្រួល​ណា​មួយ​សម្រាប់​យើង ដែល​អាច​ចៀស​វាង​ការ​ប្រើ​ម្រាម​ដៃ​ប៉ះ​ពាល់​លើ​វត្ថុ​ទាំង​នោះ ដើម្បី​​បង្ការ​ការ​​​ភ្លេច​ខ្លួន​ យក​ម្រាម​ដៃ​ប៉ះ​ពាល់​ភ្នែក ច្រមុះ​ មាត់​​ដោយ​ចៃ​ដន្យ។

    អត្ថបទពាក់ព័ន្ធ៖

    ​​​​​​​​​ចៀស​វាង​ ការ​ដាក់​ទឹក​​សម្រាប់​លាង​សម្អាត​​ដៃ ក្បែរ​ក្មេង​ៗ

    ទឹក​​សម្រាប់​លាង​សម្អាត​ដៃ ក្នុង​ដប​ផ្សេង​ៗ ដោយ​ពុំ​បាន​ប្រាប់​ដល់​ក្មេង​ៗ​បាន​ត្រឹម​ត្រូវ មិន​ថា​ក្មេង​ៗ​នៅ​ជា​មួយយើង ឬ​ក្មេង​ៗ​​មក​ខាង​ក្រៅ ​អាច​ជា​រឿង​គ្រោះ​ថ្នាក់​ព្រោះ​​អាច​ប៉ះ​ពាល់​​​ខ្លាំង​ដល់​ក្មេង​ បើ​សិន​បើ​​ក្មេងៗ​​ច្រឡំ​លេប ឬ​ផឹក​។ ដូច​នេះ ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ គួរ​គប្បី​កុំ​ទុក ទឹក​លាង​ដៃ ឬ​អាល់​កុល​ក្បែរ​ដៃ​កូន​​ក្មេង​។

    ជា​​​ការ​ក្រើន​រំលឹក​​ចុង​ក្រោយ​ អ្នក​ជំនាញ​សុខភិបាល​ជា​​ច្រើន​បាន​ណែ​នាំ​ ឱ្យ​លាង​សម្អាត​ដៃ​​ឱ្យ​បាន​ស្អាត​ល្អ ពោល​គឺ​ប្រើ​ពេល​ម្តង​យ៉ាង​តិច​៤០​​វិនាទី ដើម្បី​លាង​សម្អាត​​គ្រប់​លើ​ប្រអប់​ដៃ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 28/07/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: