backup og meta

អ្នក​មិន​ទាន់​ចាក់វ៉ាក់សាំងកូវីដ១៩ ប្រឈម​ខ្ពស់នឹង​វ៉ារ្យ៉ង់ Delta

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 09, 2021

    អ្នក​មិន​ទាន់​ចាក់វ៉ាក់សាំងកូវីដ១៩ ប្រឈម​ខ្ពស់នឹង​វ៉ារ្យ៉ង់ Delta

    បន្ទាប់​ពី​បាន​ប្រមូល​​ទិន្នន័យ​អស់​រយៈពេល​ជា​ច្រើន​ខែ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឯកភាព​គ្នា​ថា​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​Delta ជា​ប្រភេទ​វ៉ារ៉្យង់​​ឆ្លង​លឿន​បំផុត​មួយ​ក្នុង​ត្រកូល​វីរុស​កូរ៉ូណា​។ វីរុស​បំប្លែង​ថ្មី​នេះ​អាច​រាល​ដាល​​លឿន​ជាង​វីរុស​កូវីដ១៩ ដែល​រក​ឃើញ​ដំបូង​រហូត​ដល់​២២៥​ភាគ​រយ​។

    ការសិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ពន្យល់​លម្អិត​ពី​មូល​ហេតុ​ដែល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​នេះ​ឆ្លង​លឿន​។ វីរុស​បំប្លែង​ថ្មី ​Delta មិន​ត្រឹម​តែ​ចម្លង​លឿន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​វិវត្ត​លូតលាស់​លឿន​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​របស់​អ្នក​ជំងឺ​លឿន និង​ក្នុង​កម្រិត​ខ្ពស់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​របស់​ខេត្ត​Guangdong ប្រទេស​ចិន​។

    ការ​សិក្សា​បញ្ជាក់​ទៀត​ថា ពេល​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta វ៉ារ្យ៉ង់​ កម្រិត​វីរុស​ឆ្លង​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​១ ០០០​ដង​ខ្ពស់​ជាង​វីរុស​កូវីដ​១៩ ដែល​រក​ឃើញ​ដំបូង​ៗ​។​

    បន្ថែម​ពី​នេះ អ្នក​ឆ្លង​Delta វ៉ារ្យ៉ង់ ហាក់​មាន​ចេញ​រោគ​សញ្ញា​លឿន​​ភ្លាម​ៗ​ដែរ​។ ជា​មធ្យម វ៉ារ្យ៉ង់​ប្រភេទ​Deltaនេះ​អាច​រក​ឃើញ​ក្នុង​រយៈពេល​បួន​ថ្ងៃ ខណៈ​វ៉ារ្យ៉ង់​ដើម អាច​រក​ឃើញ​ក្នុង​រយៈពេល​ប្រាំ​មួយ​ថ្ងៃ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា អ្នក​ឆ្លង​វ៉ារ្យ៉ង់ Delta អាច​ចម្លង​នៅ​អ្នក​ផ្សេង​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង​រួច​ដែរ​។

    វីរុសកូវីដបំប្លែងថ្មីDelta

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ជា​យោបល់​ថា អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​វិជ្ជមាន​កូវីដ​១៩ ក្នុង​ដំណាក់​កាល​នេះ​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ​​ភ្លាម​ៗ​ដែរ។ មួយ​វិញ​ទៀត ក្រុម​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ឲ្យ​​គ្រប់​គ្នា​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញ​លេញ​។ តាម​រយៈ​តួលេខ​នៅ​សហរដ្ឋអាមេរិក អ្នក​ដែល​ស្លាប់​ដោយ​សារ​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ៩៩,៥% ជា​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។

    ​អ្នក​ជំនាញ​របស់​CDC អាមេរិក អះ​អាង​ថា​៖ «យើង​ក៏​បាន​រក​ឃើញ​ថា​វ៉ាក់សាំង​បាន​បង្ការ​កុំ​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ត្រូវ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ឬ​ក៏​ស្លាប់​ដោយ​សារ​វ៉ារ្យ៉ង់​Delta»។

    ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ដែរ ទី​ភ្នាក់​ងារ​សុខ​ភាព​សាធារណៈ​របស់​អង់គ្លេស​បាន​រក​ឃើញ​ដែរ​ថា​វ៉ារ្យ៉ង់​Delta អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លង​​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ពី​រ​ដង​ខ្ពស់​ជាង​វ៉ារ្យ៉ង់​ប្រភេទ​Alpha ហើយ​អ្នក​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​មាន​ហានិភ័យ​ខ្ពស់​បំផុត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម