នៅថ្ងៃទី០៧ ខែមេសា ជារៀងរាល់ឆ្នាំជា ទិវាសុខភាពពិភពលោក ហើយប្រធានបទរួមឆ្នាំ២០២០នេះ គឺ “គាំទ្រគិលានុបដ្ឋាក និងឆ្មប” ដើម្បីថ្លែងអំណរគុណសម្រាប់សេចក្តីក្លាហាន និងដំណោះស្រាយដើម្បីឆ្លើយតបនឹងវីរុស COVID-19 ។
នៅថ្ងៃទី០៧ ខែមេសា ជារៀងរាល់ឆ្នាំជា ទិវាសុខភាពពិភពលោក ហើយប្រធានបទរួមឆ្នាំ២០២០នេះ គឺ “គាំទ្រគិលានុបដ្ឋាក និងឆ្មប” ដើម្បីថ្លែងអំណរគុណសម្រាប់សេចក្តីក្លាហាន និងដំណោះស្រាយដើម្បីឆ្លើយតបនឹងវីរុស COVID-19 ។

អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា គិលានុបដ្ឋាក និងឆ្មបមានចំនួនជិត៥០% នៃកម្លាំងពលកម្មសុខភាពពិភពលោក។ គិលានុបដ្ឋាក និងឆ្មបត្រូវបានគេចាត់ទុកជាអ្នកជួរមុខដែលចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បន្ទាប់ពីមានការរាតត្បាតនូវវីរុសនេះជាសកលក្នុងរយៈប៉ុន្មានខែនេះ។ គិលានុបដ្ឋាក និងឆ្មប បានចូលរួមក្នុងការព្យាបាល និងប្រឹងប្រែងថែទាំអ្នកជំងឺគ្រប់រូប អស់ពីលទ្ធភាពរៀងៗខ្លួន។
អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបមួយចំនួននៅមិនទាន់មានសម្ភារៈផ្ទាល់ខ្លួនគ្រប់គ្រាន់នៅឡើយសម្រាប់ទប់ទល់នឹងវីរុស COVID-19 ដូចជាឯកសណ្ឋានការពារ ហើយគិលានុបដ្ឋាក និងឆ្មបទាំងអស់នោះ កំពុងប្រថុយជីវិតផ្ទាល់ខ្លួនដើម្បីព្យាយាមសង្គ្រោះអ្នកជំងឺជាច្រើន នៅក្នុងស្ថានភាពវឹកវរនេះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕