នៅប្រទេសអ៊ីរ៉ង់ មនុស្សជាង៦០០នាក់បានស្លាប់ និង៣០០០នាក់ទៀតកំពុងនៅមន្ទីរពេទ្យក្រោយពីផឹកអាល់កុលព្រោះជឿថាអាល់កុលអាចព្យាបាលវីរុស COVID-19 បាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅប្រទេសអ៊ីរ៉ង់ មនុស្សជាង៦០០នាក់បានស្លាប់ និង៣០០០នាក់ទៀតកំពុងនៅមន្ទីរពេទ្យក្រោយពីផឹកអាល់កុលព្រោះជឿថាអាល់កុលអាចព្យាបាលវីរុស COVID-19 បាន។
លោក Gholam Hossein អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃទី៧ ខែមេសាថា ចំនួនផឹកអាល់កុលគឺមានច្រើនជាងអ្វីដែលមន្ត្រីបានគិតដល់។ លោកក៏បន្តទៀតថាអាល់កុលមិនអាចប្រើព្យាបាលវីរុស COVID-19 ទេ ប៉ុន្តែអាចមានគ្រោះថ្នាក់ដល់ជីវិត។ មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន និងត្រូវដោះស្រាយតាមផ្លូវច្បាប់ព្រោះបង្កគ្រោះថ្នាក់ដល់ប្រជាជនដទៃទៀត។
គិតមកដល់ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកឆ្លងសរុប ៦២ ៥៨៩ករណី ក្នុងនោះអ្នកជាសះស្បើយ ២៧ ០២៩នាក់ និងអ្នកស្លាប់ ៣ ៨៧២នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕