តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សមត្ថកិច្ចចាប់បានសារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង ១៣តោន

    សមត្ថកិច្ចចាប់បានសារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាង ១៣តោន

    កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ២០២០ កន្លង​ទៅ កម្លាំងសមត្ថកិច្ច របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បាន​ចុះ​បង្ក្រាប​ផលិតផល​នាំចូល ស្តុកទុក និង​ចែកចាយ​ខុស​ច្បាប់ នៅ​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែនសុខ ដែល​មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ និង​គ្រឿង​សម្អាង។

    ក្នុង​ប្រតិបត្តិការ​នោះ​ គណៈកម្មាធិការ​អន្តរក្រសួង គ.ប.ផ.ក បាន​រក​ឃើញ​ផលិតផល​ខុស​ច្បាប់​ជាច្រើន​មុខ សរុប​ជាង ២ ពាន់​កេស ស្មើ​នឹង​ប្រមាណ ១៣ តោន ដែល​ក្នុង​នោះ​មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ ម៉ាស់ និង​គ្រឿងសម្អាងដូចជា៖

    • សាប៊ូ​កក់សក់​ម៉ាក Max Care ៥ កេស
    • សា​ប៊ូកក់​សក់​ម៉ាក THDH ៥៦០ កេស
    • ក្រណាត់ស៊ើម​សម្លាប់មេរោគ ៧០០កេស
    • ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស
    • ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ៤៧៥ កេស
    • ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ៦០ កេស
    • ស្ព្រាយ៍ (Spray) បណ្តុះសក់ ៥កេស
    • ស្ព្រាយ៍ (Spray) អាល់កុលម៉ាក Ferfanduo (១០០ម.ល) ៤៥ កេស

    ព័ត៌មានជាតិ

    ក្រោយ​ត្រួតពិនិត្យ​ផលិតផល​ទាំង​នោះ សមត្ថកិច្ច​ចម្រុះ​សម្រេច​ផ្អាក​អា​ជីវកម្ម​បណ្ដោះ អាសន្ន ហើយ​ផលិតផល​ទាំងនោះ​ត្រូវ​ឃាត់​រក្សា​ទុក​នៅ​ទីតាំង​ដដែល និង​ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​យក​ទៅ​ធ្វើ​ការ​ពិសោធន៍ និង​សមត្ថកិច្ច​ចម្រុះ​ គ.ប.ផ.ក​ កំពុង​បាន​បន្ត​នីតិវិធី ចាត់​វិធាន​ការ​តាម​ច្បាប់ បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ និង​សន្និដ្ឋាន​បឋម​ពី​ទីតាំង​នាំ​ចូល ស្តុកទុក និង​ចែកចាយ​​មិន​អនុលោម​តាម​ច្បាប់​កំណត់​ដូចជា៖

    ១- គ្មាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ
    ២- ផលិតផល​ទាំងនេះ ពុំ​មាន​ចុះ​បញ្ជិកា ឬ​លេខ​ប្រវេទន៍ ពី​ក្រសួង​សុខាភិបាល
    ៣- គ្មាន​អញ្ញាតប័ណ្ណ​បើក​គ្រឹះ​ស្ថាន​អាហរ័ណ នីហរ័ណ​គ្រឿង​សម្អាង ពី​ក្រសួង​សុខាភិបាល
    ៤- គ្មាន​លិខិត​បញ្ជាក់​គុណភាព​ផលិតផល​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច
    ៥- ផលិតផល​ទាំងនោះ អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក
    ៦- គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ដាក់​លក់​ផលិតផល​លើ​ទីផ្សារ
    ៧- បាន​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នោះ​តាម​បណ្ដាញ​សង្គម Facebook ដោយ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 10/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: