តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ព្រឹកនេះអ្នកជាសះស្បើយ ១៤ នាក់ ហើយគ្មានករណីឆ្លង COVID-19 ថ្មីទេ

    ព្រឹកនេះអ្នកជាសះស្បើយ ១៤ នាក់ ហើយគ្មានករណីឆ្លង COVID-19 ថ្មីទេ

    រយៈពេល ២ ថ្ងៃជាប់គ្នាមកនេះ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា គ្មាន​ករណី​ឆ្លង​ថ្មីឡើយ ហើយថែម​ទាំងជា​​សះស្បើយ​ ១៤ នាក់ថែមទៀត។ អ្នក​ជា​សះស្បើយ​មាន​ជនជាតិបារាំង ១០ នាក់ ប្រុស ៣ ស្រី ៧ នាក់ ដែល​ជា​អ្នក​ទេសចរនៅខេត្តព្រះសីហនុ និងបានសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ហើយត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ ក្រៅពីជនជាតិបារាំង ១០ នាក់ នៅមាន​ជនជាតិ​ឥណ្ឌូណេស៊ី ២ នាក់ ជាសះស្បើយ COVID-19 និងបានឲ្យចាកចេញពីមន្ទីរពេទ្យ​ខេត្ត​សៀមរាប ព្រមទាំងជនជាតិខ្មែរ ២ នាក់ ដែលម្នាក់ជាមគ្គុទេសទេសចររបស់ក្រុមភ្ញៀវបារាំង នៅខេត្តព្រះសីហនុ និងបុរសម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។

    គិត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​សរុប​ចំនួន ​១២២​ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៩១ នាក់។

    COVID-19 COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 14/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: