ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លើយតបសំណួរជាច្រើនក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅកម្ពុជាព្រឹកនេះ ក្នុងនោះសំណួរដ៏រសើបមួយថា តើ COVID-19 បញ្ចប់នៅពេលណា? ឯកឧត្តមបានបញ្ជាក់ថា COVID-19 អាចចប់បាន គឺនៅពេលមានវ៉ាក់សាំងការពារ និងមានរូបមន្តព្យាបាលច្បាស់លាស់ ពេលនោះវាគឺចប់ហើយ។
ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបន្ថែមថា “ល្គឹកណាវីរុស COVID-19 នៅតែរីករាលដាលក្នុងភិភពលោក ពិសេសប្រទេសនៅតំបន់អាស៊ាន នោះស្ថានភាពនៅតែផុយស្រួល ហើយយើងនៅតែប្រុងប្រយ័ត្ន’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕