សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​វីរុស​HIV ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ​។ ​ថ្នាំ​ប្រភេទចាក់​នេះ ​អាច​ត្រូវ​​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​បាន​សម្រាប់​តែ​អ្នក​តេស្ដ​អវិជ្ជមាន​វីរុស​HIV ប៉ុណ្ណោះ​។ FDA អាមេរិក​សង្ឃឹម​ថា​ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​នេះ​នឹង​កាត់បន្ថយ​ការ​ឆ្លង​វីរុស ​HIV នៅ​សហរដ្ឋអាមេរិក។ ថ្នាំ​ចាក់​នេះ បើ​តាម​FDA ​ត្រូវ​ចាក់​ដំបូង​ចំនួន​ពីរ​ដូស ដោយ​រំលង​ពេល​មួយ​ខែ​ពី​គ្នា និង​ក្រោយៗ​មក​ទៀត​ត្រូវ​ចាក់​​រាល់​ពីរ​ខែ​ម្ដង​។ ដោយ​កាល​កន្លង​មក​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​HIV បាន​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ ដែល​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​នេះ មន្ត្រី​សុខាភិបាល​ថា​ជា​ការ​ពិបាក​មួយ​។ ថ្នាំ​ចាក់​នេះ​អាច​នឹង​ត្រូវ​ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ២០២២ និង​តម្លៃ​វិញ​ប្រហែល​ ៣ ៧០០​ដុល្លារ​ក្នុង​មួយ​ដូស​​។ ចំពោះ​ប្រសិទ្ធ​ភាព​វិញ​អាច​មាន​ចន្លោះ​ពី​ ៦៩​ភាគរយ ទៅ​ដល់​ជាង​ ៩០​ភាគ​រយ អាស្រ័យ​លើ​ប្រភេទ​នៃ​បុគ្គល​ដែល​ងាយ​ប្រឈម​នឹង​វីរុស HIV ដូច​ជា​​បុរស​រួម​ភេទ​ជាមួយ​បុរស ជាដើម​។ ថ្នាំ​ចាក់​នេះ​​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល ឈឺ​សាច់ដុំ​តិច​តួច​ អស់​កម្លាំង ឈឺ​ខ្នង និង​ឡើង​រមាស់​ជាដើម​។


ព័ត៌មាន

គួរទិញថ្នាំពន្យារកំណើតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ស្តី​ពី​ការ​ចរាចរ​នាំចូល​ថ្នាំពន្យារ​កំណើត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​។ ផលិត​ផល​ក្លែង​ក្លាយ​ទាំង​នោះ​មិន​មាន​ស្លាក​លេខ​ដែល​បង្ហាញ​ពី​លេខ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។ ផលិតផល​ក្លែងក្លាយ​នោះ​គឺ​ស្រដៀង​ទៅ​នឹង​ផលិតផល​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​ក្រុមហ៊ុន​ស្រប​ច្បាប់​មួយ​នៅ​​កម្ពុជា​ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ខុស​គ្នា​ខ្លះៗ​ដែល​អ្នក​ទិញ​​អាច​រក​មើល​បាន​។ ដើម្បី​ជៀស​វាង​ការ​ទិញ​ ឬ​ប្រើប្រាស់​ផលិតផល​ពន្យារកំណើត​ក្លែងក្លាយ​បងប្អូន​ទាំងអស់​គ្នា​គួរ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​។ ទីមួយ ​ផលិត​ផល​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ និង​មាន​ស្លាក​សញ្ញា​សម្គាល់​ចែក​ចាយ ​និង​លេខ​ចុះ​លេខ​បញ្ជិកា​នៅ​លើ​ប្រអប់​។ វិធី​មួយ​ទៀត​ដើម្បី​កំណត់​សម្គាល់​គឺ​ផលិតផល​ពិត​ប្រាកដ​មាន​ភ្ជាប់​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ខណៈ​ដែល​ផលិតផល​ក្លែងក្លាយ​ច្រើន​តែ​មាន​បរិយាយប័ណ្ណ​ឱសថ​ដែល​សរសេរ​ជា​ភាសា​ផ្សេង​ៗ​ទៀត​។ មនុស្ស​គ្រប់​រូប​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ផលិត​ផល​ក្លែងក្លាយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​។ មិន​ត្រឹម​តែ​វេជ្ជបណ្ឌិត ​និង​ឱសថការី​អាច​ចូល​រួម​ក្នុង​ការទប់​ស្កាត់​បញ្ហា​នេះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏អាច​រាយការណ៍​ករណី​សង្ស័យ​នៃ​ផលិតផល​ខុសច្បាប់​ និង​ក្លែងក្លាយ​ផង​ដែរ​។ ឱសថ​ស្ថាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លុប​បំបាត់​ឱសថ​ខុស​ច្បាប់ ​និង​ក្លែង​ក្លាយ​ពី​ការ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។ ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​ច្បាប់ ​និង​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ឱសថ​នាំ​ចូល​ខុសច្បាប់​ និង​ក្លែង​ក្លាយ​ ដើម្បី​សុវត្ថិ​ភាព​សុខ​ភាព​សាធារណៈ​។ គ្រប់​ៗ​គ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​ករណី​ដែល​សង្ស័យ​អំពី​ឱសថ​ខុស​ច្បាប់ ​និង​ឱសថ​ក្លែង​ក្លាយ​មក​កាន់​នាយកដ្ឋាន​ចំណីអាហារ និងឱសថ តាមរយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ទាំង​នេះ៖​ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។


ចំណេះដឹងទូទៅ

គន្លឹះសំខាន់ៗ ថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

ការថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់មានសារៈសំខាន់ណាស់ ព្រោះ​​អាកាសធាតុត្រជាក់​អាចបង្កបញ្ហាសុខភាពដូចជា ជំងឺហឺត ផ្តាសាយ ឈឺបំពង់ក ឈឺសន្លាក់ និងបង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង។ តើយើងត្រូវធ្វើដូចម្តេចដើម្បី​ថែរក្សាសុខភាព​ពេលអាកាស​ធាតុ​ចុះ​ត្រជាក់? យើងអាចសាកល្បងថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់តាមវិធីសាស្រ្តដូចខាងក្រោម៖ ១. រក្សារាងកាយឱ្យមានភាពកក់ក្តៅ ប្រសិនបើរងា យើងគួរពាក់អាវរងា ស្រោមដៃ ស្រោមជើង មួក រុំកន្សែង​នៅ​ក ដើម្បីរក្សា​រាងកាយ​ឱ្យ​មាន​ភាពកក់ក្តៅ ព្រោះអាកាសធាតុ​ត្រជាក់អាចធ្វើ​ឱ្យយើងផ្តាសាយ គ្រុនផ្តាសាយ រលាកសួត ឬគាំងបេះដូងជាដើម។ ២. ឧស្សាហ៍ហាលថ្ងៃ ពេលអាកាសធាតុចុះត្រជាក់ មេឃឧស្សាហ៍ស្រទំ មិនសូវមានពន្លឺថ្ងៃទេ។ យើង​ក៏មិនសូវចេញក្រៅ​ដែរព្រោះត្រជាក់។ ការមិនបានប៉ះ​ពន្លឺព្រះអាទិត្យ​​គ្រប់គ្រាន់​ក្នុង​អំឡុង​រដូវរងា​អាច​បណ្តាល​ឱ្យ​ស្បែក​យើងស្លេក និងអាចធ្វើឱ្យយើង​ខ្វះ​វីតាមីន D ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ជាពិសេស​សុខភាព​​ឆ្អឹង​។ ៣. ឧស្សាហ៍លាងដៃ យើងត្រូវឧស្សាហ៍លាងដៃដើម្បីការពារខ្លួនពីការឆ្លង ឬចម្លងបាក់តេរី ឬវីរុស។ ៤. ឈប់ជក់បារី ការជក់បារីធ្វើឱ្យយើងងាយនឹងឆ្លងមេរោគផ្លូវដង្ហើមក្នុងរដូវរងាណាស់។   ៥. ញុំាទឹកឱ្យបានច្រើន យើងគួរញុំាទឹកយ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃដើម្បីកុំឱ្យរាងកាយខ្វះ​ជាតិ​ទឹក​។ ទឹក​អាច​ជួយ​កម្ចាត់​ជាតិពុលចេញពីរាងកាយ និងធ្វើឱ្យស្បែកយើងមានសំណើម។ យើងគួរចៀសវាង​ការញុំា​គ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹង​ធ្វើឱ្យយើងបត់ជើងតូចច្រើនដែលងាយធ្វើឱ្យយើងខ្សោះជាតិទឹក។ ៦. ហាត់ប្រាណឱ្យបានទៀងទាត់ ពេលអាកាសធាតុចុះត្រជាក់ យើងអាចមានអារម្មណ៍ងងុយគេង ឬខ្ជិល។ ការហាត់ប្រាណ​អាចជួយ​ដាស់អារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ ព្រោះ​ខួរក្បាលរបស់យើងនឹងបញ្ចេញអ័រម៉ូន Endorphins ដែលជាអ័រម៉ូនធ្វើឱ្យយើង​សប្បាយចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ​ ការហាត់ប្រាណ​ជួយ​បង្កើន​កម្តៅរាងកាយ និងជួយពង្រឹង​ប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ព្រមទាំងអាចជួយឱ្យយើងរក្សា ឬសម្រកទម្ងន់ ធ្វើឱ្យឈាមរត់បានល្អ (បន្ថយ​សម្ពាធឈាម) និងជួយឱ្យយើងគេងលក់ស្រួល។ ៧. […]


ចំណេះដឹងទូទៅ

ប្រើក្រដាសអាលុយមីញ៉ូមខ្ចប់​ចម្អិនអាហារ ប៉ះពាល់​សុខភាពអត់?

ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិន ជាពិសេសដើម្បី​ខ្ចប់ត្រីអាំងកំពុង​ទទួល​ការពេញនិយម ព្រោះវាផ្តល់ភាពងាយស្រួលក្នុង​ការអាំង ប៉ុន្តែការធ្វើបែបនេះ​អាចបង្ក​ផលប៉ះពាល់​ដល់​សុខភាព។ គ្រោះថ្នាក់នៃការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមកើតឡើងនៅ​ពេលក្រដាស​អាលុយមីញ៉ូម​ត្រូវកម្តៅខ្ពស់ដែលបណ្តាលជាតិអាលុយមីញ៉ូមជ្រាបចូលអាហារ។ ការសិក្សាបានបង្ហាញថា ការប្រើក្រដាសអាលុយមីញ៉ូមចម្អិនអាហារ​ដែលមានជាតិអាស៊ីដ​បណ្តាល​ឱ្យ​ជាតិអាលុយមីញ៉ូមជ្រាបចូលក្នុងអាហារកាន់តែច្រើន។ ឧទាហរណ៍ ការប្រើក្រូចឆ្មារ ទឹកខ្មេះ ម្ទេស ប៉េងប៉ោះ ឬទឹកប៉េងប៉ោះក្នុងការប្រលាក់អាហារ។ ដោយសារតែសារធាតុអាលុយមីញ៉ូមមិនត្រូវបានបំប្លែងដោយរាងកាយ ពេលចូលក្នុង​រាងកាយ វា​អាចស្ថិត​នៅក្នុង​ឈាម សាច់ដុំ និង​សរីរាង្គផ្សេងៗ។ រាងកាយយើងអាច​បញ្ចេញ​សារធាតុ​អាលុយមីញ៉ូមក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ការមានសារធាតុ​អាលុយមីញ៉ូម​ច្រើន​ក្នុងរាងកាយ​អាច​បណ្តាលឱ្យ៖ ១. ប៉ះពាល់ខួរក្បាល អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការមានសារធាតុអាលុយមីញ៉ូម​ច្រើនក្នុងខ្លួន​បណ្តាល​ឱ្យការ​ចងចាំ​ចុះខ្សោយ មានជំងឺប្រព័ន្ធសរសៃប្រសាទ និង ជំងឺប៉ាគីនសិនជាដើម ព្រោះអាលុយមីញ៉ូម​អាច​កាត់​បន្ថយ​អត្រាលូតលាស់របស់កោសិកាខួរក្បាល។ ២. ពុកឆ្អឹង ការកើនឡើងកម្រិតអាលុយមីញ៉ូមក្នុងខ្លួនក៏បណ្តាលឱ្យមានជំងឺពុកឆ្អឹងដែរ ព្រោះសារធាតុ​អាលុយមីញ៉ូម​រំខាន​ដល់​ការ​ស្រូប​យកកាល់ស្យូម​​របស់​រាងកាយ។ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ក្នុង ១ថ្ងៃយើងអាចញុំា​សារធាតុ​អាលុយមីញ៉ូម​ ១មិល្លីក្រាមធៀបនឹងទម្ងន់រាងកាយ ១គីឡូ​ក្រាម​។ ដូច្នេះអ្នកដែលមានទម្ងន់ ៥០គីឡូ​អាចញុំាសារធាតុអាលុយមីញ៉ូម ៥០មិល្លីក្រាមក្នុង ១ថ្ងៃ។ ប៉ុន្តែភាគច្រើនយើងញុំាសារធាតុអាលុយមីញ៉ូមលើសកម្រិត។ សារធាតុអាលុយមីញ៉ូម​មាននៅ​ក្នុង​ពោត ឈីសពណ៌លឿង អំបិល ឱសថ គ្រឿងទេស តែ ឧបករណ៍ចម្អិន​​ម្ហូបដូចជា ឆ្នាំង ខ្ទះ ឬវែក​ធ្វើ​ពី​អាលុយមីញ៉ូម ថ្នាំ​បន្សាប​​ជាតិ​អាស៊ីដក្នុងក្រពះ និងទឹកសម្រាប់​ញុំា​ដែល​ឆ្លង​កាត់ការ​បន្សុត ដោយប្រើ​សារធាតុអាលុយមីញ៉ូមស៊ុលហ្វាតជាដើម។ យើងអាចចៀសវាងប្រើក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិនដោយប្រើស្លឹកចេក ឬ​អំបិល​ជំនួសវិញ។ ឧទាហរណ៍ ត្រីដុតអំបិល ប្រហុកដុតស្លឹកចេក។


ចំណេះដឹងទូទៅ

អ្នក​មាន​សុខភាព​ខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញ​សញ្ញា​ទាំង​ ៧​នេះ

អាការៈ​សាមញ្ញ​​មួយ​ចំនួន​ ដូចជា​​អស់​កម្លាំង​រ៉ាំរ៉ៃ​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ជាប់​រហូត​ សុទ្ធ​តែ​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​​កើត​ឡើង​ភ្លាម​ៗ​ចំពោះ​រាងកាយ។ សញ្ញា​ព្រមាន​​ដែល​បញ្ជាក់​ថា​ រាងកាយ​យើង​មាន​សុខភាព​ទន់ខ្សោយ​ រួម​មាន​៖ ១. ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​ ការ​ស្រក​ទម្ងន់​លើស​ពី​ ១០%​នៃ​ទម្ងន់​ខ្លួន​ក្នុង​រយៈ​ពេល​៦​ខែ​ ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​​ និង​អាច​ជា​លទ្ធផល​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដុំ​សាច់​ ឬ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​ជា​ដើម​។ ២. ការ​ប្រែប្រួល​អារម្មណ៍​ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​អារម្មណ៍​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​បាយ​ប៉ូ​ឡា​  ​និង​ការ​បាក់​ទឹក​ចិត្ត​រ៉ាំរ៉ៃ​ជា​ដើម​។ ៣. ឈឺ​ក្បាល​ ​អាការៈ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺ​ក្បាល​រយៈពេល​វែង​កើត​ឡើង​ជា​ទូទៅ និង​មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ ​ ប៉ុន្តែ​​បើ​​ការ​ឈឺ​ក្បាល​រយៈ​ពេល​ខ្លី កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ឬ​នៅ​ពេល​ព្រឹក​​​ដោយ​មិន​បាត់​ទៅ​វិញ​​ ទោះ​​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក្ដី​យើង​អាច​នឹង​មាន​បញ្ហា​សុខភាព។​ ពិសេស​បើ​អម​មក​ជាមួយ​នឹង​​អាការៈ​គ្រុន​ក្ដៅ ព្រម​ទាំង​ដៃ​ និង​ជើង​ទន់​ខ្សោយទៀត​​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ដុំ​សាច់​ ឬ​រលាក​ស្រោម​ខួរក្បាល​។ ៤. អស់​កម្លាំង​ ក្នុង​ករណី​ដែល​​យើង​នៅ​តែ​អស់​កម្លាំង​ ទោះ​ជា​​បាន​​ញ៉ាំ​របប​អាហារ​ល្អ​ៗ​ និង​គេង​បាន​គ្រប់គ្រាន់​​ហើយ​នោះ​ វា​អាច​ជា​សញ្ញា​នៃ​​ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ។ ដូច្នេះ​ហើយ​ ចូរ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ និង​ធ្វើ​រោគវិនិច្ឆ័យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ​។ ៥. ក្អក​ជាប់​រហូត​ ចំណែក​ឯ​អាការៈ​ក្អក​ជា​ប្រចាំ​ និង​អម​ដោយ​ការ​ស្រក​ទម្ងន់​ គ្រុន​ក្ដៅ​កម្រិត​ស្រាល​​  និង​អស់​កម្លាំង អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​របេង​ ឬ​ដុំ​សាច់​។ ៦. ឈឺ​ទ្រូង​ ប្រសិនបើ​យើង​មាន​អារម្មណ៍​​ថា​មាន​ណែនទ្រូង​ ​ តឹង ឬ​បុក​​នៅ​ក្រោម​ឆ្អឹង​ជំនី ហើយ​ការ​ឈឺ​ចាប់​រាលដាល​ដល់​ថ្គាម​ ដៃ​ឆ្វេង​ ឬ​ខ្នង […]


ចំណេះដឹងទូទៅ

កុំចេះតែហ៊ានដាក់ចូលមាត់! អាល់កុលក្នុង​គ្រឿងស្រវឹង ខុសពីអាល់កុល​លាង​ដៃ

អាល់កុលមាន ៣ ប្រភេទ ក្នុងនោះមាន ១ ប្រភេទយើងអាចញុំាបាន តែ ២ ប្រភេទទៀត​យើងមិន​អាច​ញុំាបានទេ ព្រោះពួកវាអាចបណ្តាលឱ្យគ្រោះថ្នាក់។ តើអាល់កុលប្រភេទណាអាចញុំាបាន ប្រភេទ​ណាញុំាមិនបាន? អាល់កុល​​ដែល​យើងប្រើ​រាល់ថ្ងៃមាន ៣ ប្រភេទ​គឺ មេតាណុល ​អេតាណុល​ និង​អ៊ី​សូ​ប្រូ​ប៉ា​ណុល។ ១. មេតាណុល អាចហៅថាមេទីល ឬអាល់កុលឈើ ហើយយើងប្រើប្រាស់វានៅក្នុងឧស្សាហកម្ម។ យើងប្រើប្រាស់​មេតាណុលជាសមាសធាតុផ្សំនៅក្នុងប្រេងឥន្ធនៈ​សម្រាប់រថយន្ត និងទូក ឬផលិតជាសារធាតុ​ប្រឆាំង​ការកក ទឹក​លាង ​​ថ្នាំលាប ទឹកជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិច។ ២. អេតាណុល​ អាចហៅថាអាល់កុលអេទីល ឬអាល់កុលគ្រាប់ធញ្ញជាតិ គឺជាប្រភេទ​អាល់កុល​​ដែល​យើងអាច​ញុំា​បាន។ អាចញ៉ាំបាន​មាន​ន័យ​ថា វត្តមាន​របស់វា​នៅក្នុង​ផលិត​ផល​ណាមួយ​ ដែលអាច​ញាំ​បាន មិន​បង្កគ្រោះ​ថ្នាក់ មិន​សំដៅ​លើ​ការ​យក​មកញ៉ាំ​ផ្ទាល់​នោះទេ​។ យើងផលិតអាល់កុលប្រភេទនេះដោយការបណ្តុះមេជាមួយស្ករ និងជាតិម្សៅ ហើយប្រើក្នុង​ការបិតស្រា ឬផលិត​ស្រាបៀរ។ ទោះជាយ៉ាងណាក៏ដោយ អេតាណុលក៏មាន​ផលប៉ះពាល់ដល់​រាងកាយ​យើងដែរ។ ថ្លើមរបស់យើងអាចបំប្លែងអេតាណុលបាន តែ​ក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ ប្រសិនបើយើងញុំា​ច្រើន​អាចបណ្តាលឱ្យខូចថ្លើម ខួរក្បាល និងសរីរាង្គផ្សេងទៀត ។ លើសពីនេះទៅទៀត ការញុំា​គ្រឿង​ស្រវឹងច្រើនអាចបណ្តាល​ឱ្យយើងញៀន។ អាល់កុលអេទីលក៏ត្រូវបានផលិតដោយសំយោគផងដែរ។ យើងមិនប្រើ​អាល់កុល​អេទីល​សំយោគ​នៅក្នុងភេសជ្ជៈទេ ប៉ុន្តែយើងប្រើវាជាសារធាតុផ្សំនៅក្នុងជែលលាងដៃ និងទឹកអប់។ ចង់ស្វែងយល់បន្ថែមពីបញ្ហាក្រពះពោះវៀន​ ចុចទីនេះ! ៣. អ៊ី​សូ​ប្រូ​ប៉ា​ណុល ឬអាល់កុលអ៊ី​សូ​ប្រូភីល (isopropyl […]


ចំណេះដឹងទូទៅ

ជំងឺ​រ៉ាំរ៉ៃសាហាវបំផុត ៤ មានចំណែក​លើស​ពាក់កណ្ដាល​អត្រាមរណៈ​​​​នៅអាស៊ី

​​ជំងឺ​រ៉ាំរ៉ៃ ​​​រួម​មាន​ ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​ ជាឃាតក​ដ៏សាហាវ​ ឬ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទាំងនេះ​មាន​ជាង​ពាក់កណ្ដាល​នៃ​អត្រា​មរណភាព​​​នៅ​បណ្ដាប្រទេស​នៅ​អាស៊ីអាគ្នេយ៍​យើង។ តើ​ជំងឺ​ទាំងនេះ​បង្ក​ផល​ប៉ះពាល់ដូចម្ដេច​ខ្លះ​? ជាក់​ស្ដែង ​ប្រជា​ជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រឈម​នឹង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​​ជា​ច្រើន​ប្រភេទ​ ហើយ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ (WHO) អត្រា​មរណៈ ​នៅ​ក្នុង​តំបន់​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ​មាន​រហូត​ដល់​៥៥%​។ ជំងឺ​ទាំង​នេះ រួម​មាន​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​មហារីក​។ ពិត​ណាស់​ ជំងឺ​រ៉ាំរ៉ៃ​​​ ជា​ប្រភេទ​ជំងឺ​មិន​ឆ្លងទាំងនេះ​ ជា​ឃាតករ​លេខ​១ ដែល​​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​៨,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។ ការ​សិក្សា​​​លើ​អាការៈ​ខ្សោយ​បេះដូង​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ បាន​បង្ហាញ​ថា​ប្រជាជន​អាស៊ី​អាគ្នេយ៍​យើង​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​សង្ឃឹម​រស់​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​ចន្លោះ​ពី​ ១០​ទៅ​ជិត​៣០​ភាគ​រយ​។​ ​ហ្វីលីពីន​ ២៧,៩% ​មីយ៉ាន់ម៉ា ២៤,៣% ​ឥណ្ឌូណេស៊ី ២៣,១% ​ម៉ាឡេស៊ី ១៩,៦% ​កម្ពុជា ១៧,៧% ​វៀតណាម​ ១៧,៤% ​ថៃ​ ១៦,២% ​​​សិង្ហបុរី ១០,២% ការសិក្សា​មួយ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​​កោះ​តៃវ៉ាន់​ បាន​រក​ឃើញ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង ​ឬ​កំណក​ខ្លាញ់​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម​ ជា​មូលហេតុ​ចម្បង​ទី​២​​​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​។ ចំណែកការ​សិក្សា​​នៅ​ប្រទេស​ឥណ្ឌា​វិញ ​​ជំងឺ​រ៉ាំរ៉ៃ​​​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ បាន​រួម​ចំណែក​​​​នៃ​អត្រា​មរណៈ​ដល់​ទៅ​៦០% ។​ ​ជា​ទូទៅ ជំងឺ​ដ៏​កាច​សាហាវ​នេះ កើត​ឡើង​បណ្ដាល​មក​ពី​របៀបរបប​​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ម្នាក់​ៗ។ ទម្លាប់​អាក្រក់​មួយ​ចំនួន​ដូច​ជា​របប​អាហារ​មិន​ល្អ អសកម្ម​ និង​ការ​ប្រើប្រាស់​​ថ្នាំ​ជក់​ សុទ្ធ​តែ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ទាំង​នេះ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ល្អ រួម​មាន​របប​អាហារ​ត្រឹមត្រូវ ហាត់ប្រាណ​ទៀងទាត់​ និង​ជៀសវាង​ការ​ជក់​បារី​ ឬ​ថ្នាំ​ជក់​ផ្សេង​ៗ […]


ចំណេះដឹងទូទៅ

ម៉ោងពេលសំខាន់ៗ សម្រាប់សរីរាង្គផ្សេងៗធ្វើការជួយឲ្យសុខភាពល្អ

នាឡិការាងកាយរបស់ក្បួនចិនបុរាណមានកាលវិភាគ​ដ៏តឹងរ៉ឹង​ក្នុងការ​ថែ​ទាំរាងកាយ និងគ្រប់គ្រងសរីរាង្គផ្សេងៗនៅក្នុងខ្លួនយើងតាមពេលវេលាជាក់លាក់ទាំងពេលថ្ងៃ និង​ពេល​យប់។ តើនាឡិការាងកាយតាមក្បួនចិនបុរាណប្រាប់យើងពីអ្វីខ្លះ? លោកគ្រូ Jessica Maynard គ្រូពេទ្យជំនាញខាងចាក់ម្ជុលវិទ្យាសាស្ត្រដែលទទួលបានអាជ្ញាប័ណ្ណ បំរើការនៅគ្លីនិក Northwestern Health Sciences University’s Bloomington បានលើកឡើងថា “តាមក្បូនថ្នាំចិនបុរាណប្រព័ន្ធសរីរាង្គក្នុងរាងកាយទាំង ១២ របស់យើង​មាន​ពេលវេលាដំណើរការ​បាន​ល្អបំផុតខុសៗគ្នាក្នុងរយៈពេល ២៤ ម៉ោង។” ខាងក្រោមជាពេលវេលាដែលសរីរាង្គនីមួយៗក្នុងរាងកាយយើងដំណើរការបាន​ល្អបំផុត៖ ១. ម៉ោង ៣– ៥ ភ្លឺ៖ សួត វេលានេះ ជាពេលដែលសួតបន្សាបជាតិពុល។ សួតមាននាទីគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដង្ហើម និងថែរក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើងឱ្យមានសុខភាពល្អ។ ម៉ោង ៤–៥ ភ្លឺជាពេលវេលាហាត់ប្រាណដ៏ល្អបំផុត។ ២. ម៉ោង ៥– ៧ ព្រឹក៖ ពោះវៀនធំ សម្រាប់​ម៉ោង​នេះ ជាពេលដែលយើងត្រូវក្រោកពីគេងដើម្បីឱ្យពោះវៀនធំបញ្ចេញកាកសំណល់។ ​យើងអាច​ញុំា​ទឹក​ក្តៅ​ឧណ្ហៗមួយកែវ បន្ទាប់ពីក្រោកពីគេងដើម្បី​ជួយ​​ពោះវៀន​ធំក្នុងដំណើរ​ការសម្អាតពោះវៀន។ ៣. ម៉ោង ៧– ៩ ព្រឹក៖ ក្រពះ យើងគួរញុំាអាហារដំបូងសម្រាប់​ថ្ងៃថ្មីនៅពេលនេះដើម្បីឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ និង​ការពារបញ្ហាក្រពះពោះវៀន ដូចជាការពិបាករំលាយអាហារ ក្រហាយទ្រូង ឬ​បញ្ហាទល់លាមក។ ចង់ដឹងពីបញ្ជាប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ម៉ោង ៩– ១១ ព្រឹក៖ អណ្តើក អណ្តើកបំប្លែងអាហារទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយរបស់យើង។ ម៉ោង​នេះ […]


ចំណេះដឹងទូទៅ

ដើមដំបងយក្សអាចញ៉ាំបាន? មានជាតិពុលអត់?

ជឿ​ថា គ្នា​យើង​ច្បាស់​ជា​ឃើញ​អ្នកប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក កំពុងតាម​ដាន​​រឿង​ញ៉ាំ​ដើម​ដំបង​យក្ស​ជាមួយ​អំបិល​ម្ទេស​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ ពិត​ណាស់​នៅ​បរទេស​​​ ក៏​គេ​មាន​មុខ​ម្ហូប​ធ្វើ​ពី​ដើម ឬ​ផ្លែ​របស់​ដើម​​ដំបង​យក្ស​នេះ​ដែរ​ ប៉ុន្តែ​មិន​ច្បាស់ថា​ពូជ​នៅ​បរទេស ដូច​ពូជ​ដែលមាន​នៅ​ស្រុក​យើង​ឬយ៉ាងណា​។ យ៉ាងណា អ្នក​ជំនាញ​ព្រមាន​ថាការ​ញ៉ាំ​ដើម​ដំបង​យក្ស​ប្រៀប​ដូច​យើង​ញ៉ាំ​ថ្នាំ​រុក្ខជាតិ​ខ្មែរ​ផ្ដេសផ្ដាស ដែល​មិន​ដឹង​ពី​កម្រិត​ជាតិ​ពុល​ច្បាស់​លាស់ អាច​ប៉ះពាល់​សុខភាព​បាន ឬ​អត់​។​ គណនា BMI នៅទីនេះ ទាក់ទងនឹង​បញ្ហានេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​យើង​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​មើល​ពូជ​វា​ជាមុន ប្រយ័ត្ន​ញ៉ាំ​ខុស ព្រោះ​ដើម​ដំបង​យក្ស​ខ្លះ​គេ​យក​ទៅ​តែ​សម្រាប់​ធ្វើ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ខ្លះ​ទៀត​គេ​យក​ទៅ​ផលិត​ធ្វើ​ជា​ប្រេង​ឥន្ធនៈ។ លោក​បន្ត​ថា បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល អាច​ធ្វើ​ឲ្យ​ពុល​ដល់​កោសិកា​ថ្លើម ព្រោះ​យើង​មិន​ដឹង​ពី​បរិមាណ និង​សមាសធាតុ​ពុល​ច្រើន ឬ​តិច​នោះ​ទេ និង​អាច​ឈាន​ដល់​ការ​ខូច​ថ្លើម​ក៏​មាន។ យក​ល្អ មុន​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ ថា​​ពូជណា​អាច​ញ៉ាំ​បាន​ ដើម្បីកុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដើម​ដំបងយក្ស មាន​ច្រើន​ប្រភេទ ហើយ​ជា​ទូទៅ ខ្មែរ​យើង​ចូល​ចិត្ត​ដាំ​នៅ​ខាង​ក្រៅ​របង​ទ្វារ​ផ្ទះ ពិសេស​អ្នក​នៅ​តាម​ទី​រួម​ខេត្ត។ ពូជ​ដំបង​យក្ស​ខ្លះ​អាច​ញ៉ាំ​បាន​បន្ទាប់​ពី​យើង​យក​បន្លា​ចេញ​អស់ ប៉ុន្តែពូជ​ដើម​ដំបង​យក្ស​ខ្លះ​ទៀត​​មិន​អាច​ញ៉ាំឆៅបាន​ទេ​ ព្រោះ​មាន​​ផ្ទុក​ oxalic acid អាច​ធ្វើ​ឲ្យ​យើង​រមាស់​បំពង់​ក ខណៈ​ប្រភេទ​ដើម​ដំបង​យក្ស​ខ្លះទៀត​ គេ​ញ៉ាំ​តែ​ផ្លែ​វា​តែ​ប៉ុណ្ណោះ​។​


ចំណេះដឹងទូទៅ

ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាងនេះ អាចបង្កជាជំងឺ Cushing Syndrome

ពេល​កើត​ត្រអក ឬ​ឡើង​កន្ទួល​លើ​ស្បែក ឬ​ពេល​ឈឺ​ជំងឺ​អ្វីមួយ គ្នា​យើង​ច្បាស់​ជា​ត្រូវ​ញ៉ាំថ្នាំ ថ្នាំលាប ដើម្បី​ព្យាបាល​ឲ្យ​វា​បាត់​ទៅ​វិញ ។ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា នៅ​ក្នុង​ថ្នាំ​លាប ឬញ៉ាំមួយចំនួនមាន​មាន​ផ្ទុក​សារធាតុ​ម៉្យាង ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​កើត​ជំងឺ Cushing Syndrome។ អ្វី​ទៅ​ជា​ជំងឺ Cushing Syndrome? Cushing Syndrome ឬ​អាច​ហៅ​ថា ជំងឺ​មុខ​មូល​ដូច​ព្រះ​ចន្ទ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​យើង​មាន​អ័រម៉ូន cortisol ច្រើន​ពេក។ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ corticosteroid ឬ​រាងកាយ​ផលិត​អ័រម៉ូន cortisol លើស​កម្រិត។ ការ​ញ៉ាំ​ថ្នាំ corticosteroid លើស​កម្រិត​ក្នុង​រយៈ​ពេល​យូរ ក៏​អាច​បង្ក​ជា​ជំងឺ Cushing Syndrome ដែរ។ ថ្នាំ​ប្រភេទ corticosteroid ចាំបាច់ ដើម្បី​ព្យាបាល​ជំងឺ​រលាក​ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ lupus និង​ជំងឺ​ហឺត។ ពពួក​ថ្នាំ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ទប់ស្កាត់​រាងកាយ​ពី​ការ​បដិសេធ​សរីរាង្គ ក្រោយ​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​រួច។ ក្រៅ​ពី​ការ​ញ៉ាំ​ថ្នាំ ជំងឺ Cushing Syndrome ក៏​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​ចាក់​ថ្នាំ corticosteroid ដែរ។ ឧទាហរណ៍ ការ​ចាក់​ម្ដង​ហើយ​ម្ដង​ទៀត សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ជាដើម។ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ ពពួក​ថ្នាំ steroid […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ