សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ដើមដំបងយក្សអាចញ៉ាំបាន? មានជាតិពុលអត់?

ជឿ​ថា គ្នា​យើង​ច្បាស់​ជា​ឃើញ​អ្នកប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក កំពុងតាម​ដាន​​រឿង​ញ៉ាំ​ដើម​ដំបង​យក្ស​ជាមួយ​អំបិល​ម្ទេស​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ ពិត​ណាស់​នៅ​បរទេស​​​ ក៏​គេ​មាន​មុខ​ម្ហូប​ធ្វើ​ពី​ដើម ឬ​ផ្លែ​របស់​ដើម​​ដំបង​យក្ស​នេះ​ដែរ​ ប៉ុន្តែ​មិន​ច្បាស់ថា​ពូជ​នៅ​បរទេស ដូច​ពូជ​ដែលមាន​នៅ​ស្រុក​យើង​ឬយ៉ាងណា​។ យ៉ាងណា អ្នក​ជំនាញ​ព្រមាន​ថាការ​ញ៉ាំ​ដើម​ដំបង​យក្ស​ប្រៀប​ដូច​យើង​ញ៉ាំ​ថ្នាំ​រុក្ខជាតិ​ខ្មែរ​ផ្ដេសផ្ដាស ដែល​មិន​ដឹង​ពី​កម្រិត​ជាតិ​ពុល​ច្បាស់​លាស់ អាច​ប៉ះពាល់​សុខភាព​បាន ឬ​អត់​។​ គណនា BMI នៅទីនេះ ទាក់ទងនឹង​បញ្ហានេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​យើង​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​មើល​ពូជ​វា​ជាមុន ប្រយ័ត្ន​ញ៉ាំ​ខុស ព្រោះ​ដើម​ដំបង​យក្ស​ខ្លះ​គេ​យក​ទៅ​តែ​សម្រាប់​ធ្វើ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ខ្លះ​ទៀត​គេ​យក​ទៅ​ផលិត​ធ្វើ​ជា​ប្រេង​ឥន្ធនៈ។ លោក​បន្ត​ថា បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល អាច​ធ្វើ​ឲ្យ​ពុល​ដល់​កោសិកា​ថ្លើម ព្រោះ​យើង​មិន​ដឹង​ពី​បរិមាណ និង​សមាសធាតុ​ពុល​ច្រើន ឬ​តិច​នោះ​ទេ និង​អាច​ឈាន​ដល់​ការ​ខូច​ថ្លើម​ក៏​មាន។ យក​ល្អ មុន​ជ្រើស​រើស​ញ៉ាំ​ដើម​ដំបង​យក្ស យើង​គួរ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់ ថា​​ពូជណា​អាច​ញ៉ាំ​បាន​ ដើម្បីកុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដើម​ដំបងយក្ស មាន​ច្រើន​ប្រភេទ ហើយ​ជា​ទូទៅ ខ្មែរ​យើង​ចូល​ចិត្ត​ដាំ​នៅ​ខាង​ក្រៅ​របង​ទ្វារ​ផ្ទះ ពិសេស​អ្នក​នៅ​តាម​ទី​រួម​ខេត្ត។ ពូជ​ដំបង​យក្ស​ខ្លះ​អាច​ញ៉ាំ​បាន​បន្ទាប់​ពី​យើង​យក​បន្លា​ចេញ​អស់ ប៉ុន្តែពូជ​ដើម​ដំបង​យក្ស​ខ្លះ​ទៀត​​មិន​អាច​ញ៉ាំឆៅបាន​ទេ​ ព្រោះ​មាន​​ផ្ទុក​ oxalic acid អាច​ធ្វើ​ឲ្យ​យើង​រមាស់​បំពង់​ក ខណៈ​ប្រភេទ​ដើម​ដំបង​យក្ស​ខ្លះទៀត​ គេ​ញ៉ាំ​តែ​ផ្លែ​វា​តែ​ប៉ុណ្ណោះ​។​


ចំណេះដឹងទូទៅ

ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាងនេះ អាចបង្កជាជំងឺ Cushing Syndrome

ពេល​កើត​ត្រអក ឬ​ឡើង​កន្ទួល​លើ​ស្បែក ឬ​ពេល​ឈឺ​ជំងឺ​អ្វីមួយ គ្នា​យើង​ច្បាស់​ជា​ត្រូវ​ញ៉ាំថ្នាំ ថ្នាំលាប ដើម្បី​ព្យាបាល​ឲ្យ​វា​បាត់​ទៅ​វិញ ។ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា នៅ​ក្នុង​ថ្នាំ​លាប ឬញ៉ាំមួយចំនួនមាន​មាន​ផ្ទុក​សារធាតុ​ម៉្យាង ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​កើត​ជំងឺ Cushing Syndrome។ អ្វី​ទៅ​ជា​ជំងឺ Cushing Syndrome? Cushing Syndrome ឬ​អាច​ហៅ​ថា ជំងឺ​មុខ​មូល​ដូច​ព្រះ​ចន្ទ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​យើង​មាន​អ័រម៉ូន cortisol ច្រើន​ពេក។ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ corticosteroid ឬ​រាងកាយ​ផលិត​អ័រម៉ូន cortisol លើស​កម្រិត។ ការ​ញ៉ាំ​ថ្នាំ corticosteroid លើស​កម្រិត​ក្នុង​រយៈ​ពេល​យូរ ក៏​អាច​បង្ក​ជា​ជំងឺ Cushing Syndrome ដែរ។ ថ្នាំ​ប្រភេទ corticosteroid ចាំបាច់ ដើម្បី​ព្យាបាល​ជំងឺ​រលាក​ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ lupus និង​ជំងឺ​ហឺត។ ពពួក​ថ្នាំ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ទប់ស្កាត់​រាងកាយ​ពី​ការ​បដិសេធ​សរីរាង្គ ក្រោយ​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​រួច។ ក្រៅ​ពី​ការ​ញ៉ាំ​ថ្នាំ ជំងឺ Cushing Syndrome ក៏​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​ចាក់​ថ្នាំ corticosteroid ដែរ។ ឧទាហរណ៍ ការ​ចាក់​ម្ដង​ហើយ​ម្ដង​ទៀត សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ជាដើម។ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ ពពួក​ថ្នាំ steroid […]


ចំណេះដឹងទូទៅ

ខ្លាចខ្មៅ ស្រីៗឃ្លុំខោអាវ ២-៣ជាន់ ប្រយ័ត្នខ្យល់គរដោយសារក្តៅខ្លាំងពេក

ចង់​ស្អាត គ្នា​យើង​ស្រី​ៗ​មួយ​ចំនួន​ព្យាយាម​លាប​ឡេ​លាយ ខាត់​ស្បែក ចាក់ ឬ​លេប​ថ្នាំ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្បែក​ស​ភ្លឺ​ថ្លា។ មិន​ត្រឹម​តែ​លាប​ឡេ​ទេ ស្រី​ៗ​ខ្លះ មុន​នឹង​ចេញ​ក្រៅ​ពេល​ថ្ងៃ ខំ​ប្រឹង​ឃ្លុំ​ខោ​អាវ​វែង​ៗ ២-៣​ជាន់ ព្រោះ​ខ្លាច​ត្រូវ​ថ្ងៃ​ទៅ​ស្បែក​ខ្មៅ ប៉ុន្តែ​ការ​ដែល​ប្រឹង​ឃ្លុំ​ខ្លាំង​ពេក​ទាំង​ដែល​មេឃ​ក្ដៅ អាច​បង្កើន​កម្ដៅ​រាងកាយ ប្រឈម​នឹង​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។ បើ​យើង​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់​ពេក​ក្នុង​អាកាសធាតុ​ក្ដៅ វា​អាច​បណ្ដាល​ឲ្យ​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក គឺ​ជា​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​មាន​ការ​បែក​ញើស​ខ្លាំង និង​ជីពចរ​ដើរ​លឿន ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​យើង​ឡើង​កម្ដៅ។ បើ​មិន​បាន​ព្យាបាល ឬ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ទេ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​អាច​បណ្ដាល​ទៅ​ជា​សន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ស្ថាន​ភាព​មួយ​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​បាន។ ចុចត្រង់នេះ ដើម្បីគណនា BMI រោគសញ្ញា​នៃ​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក៖ ហត់ ល្ហិតល្ហៃ ចង្អោរ ឬ​ក្អួត ដង្ហក់ វិល​មុខ ឈឺ​ក្បាល ស្រវាំង​ភ្នែក ខ្សោយ ចង្វាក់​បេះដូង​លឿន និង​សម្ពាធ​ឈាម​ធ្លាក់។ល។ តាម​ពិត​ទៅ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក ជា​ធម្មតា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បន្ទាប់​ពី​ផឹក​ទឹក និង​សម្រាក​នៅ​កន្លែង​ត្រជាក់​ៗ​ឲ្យ​បាន​ឆាប់​បំផុត។ វា​ចាំ​បាច់​ណាស់​ដែល​យើង​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​វិញ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង។ លើស​ពី​នេះ បើ​យើង​មិន​បាន​ដោះ​ស្រាយ​វា​លឿន បញ្ហា​ខ្យល់​គរ​អាច​បណ្ដាល​ឲ្យ​យើង​សន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ហេតុ​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ខូច​សរីរាង្គ និង​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​បាន​ថែម​ទៀត។


ចំណេះដឹងទូទៅ

មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង

ពេល​ថ្ងៃ​ឡើង ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ធ្វើ​ឲ្យ​មេឃ​ក្ដៅ​ហែង គ្នា​យើង​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ធុញ​ទ្រាន់​នឹង​បែក​ញើស​ពេញ​ខ្លួន​តែ​ម្ដង។ ចំណែក​ខ្លះ​ទៀត ធុញ​នឹង​ត្រូវ​ចូល​បន្ទប់​ទឹក​ច្រើន​លើក ដោយសារ​ញ៉ាំ​ទឹក​ច្រើន ខ្លាច​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ពេក។ ប៉ុន្តែ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ក្នុង​រាងកាយ សុខភាព​យើង​នឹង​ប្រឈម​បញ្ហា​ច្រើន។ ពេល​ខ្លះ បញ្ហា​ខ្សោះ​ជាតិ​ទឹក​កើត​ឡើង​ដោយ​សារ​ហេតុ​ផល​សាមញ្ញៗ​ដូច​ជា អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ដោយសារ​យើង​រវល់​ពេក ភ្លេច​ញ៉ាំ​ទឹក​ក៏​ថា​បាន។ ក្រៅ​ពី​នេះ ខ្សោះ​ជាតិ​ទឹក​អាច​កើត​ឡើង​បាន​ដោយ​សារ​រាករូស ក្អួត​ខ្លាំង គ្រុន​ក្ដៅ ឬ​នោម​ញឹក​ញាប់​ពេក ហើយ​បើ​យើង​មិន​ខ្វាយ​ខ្វល់​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ទេ ច្បាស់​ជា​ប្រឈម​គ្រោះ​ថ្នាក់។ គណនា BMI នៅទីនេះ បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៤យ៉ាង បង្ក​ដោយ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិន​បើ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ ហើយ​យើង​ហាត់ប្រាណ ឬ​បែក​ញើស​ច្រើន​នោះ អាច​ប្រឈម​នឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅ​ក្នុង​រាងកាយ ចាប់​ពីរ​មួល​សាច់​ដុំ ទៅ​ហត់ ល្ហិតល្ហៃ ឬ​អាច​សន្លប់​ដោយ​កម្ដៅថែម​ទៀត​ផង។ ២. បញ្ហា​ផ្លូវទឹក​នោម និង​តម្រង​នោម៖ ការ​ខ្វះ​ជាតិ​ទឹក​យូរ ឬ​ម្ដង​ហើយ​ម្ដង​ទៀ​អាច​បណ្ដាល​ឲ្យ​មាន​រលាក​បំពង់​ទឹក​នោម កើត​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រង​នោម។ ៣. ប្រកាច់៖ អេឡិច​ត្រូ​លីត​ដូច​ជា ប៉ូតាស្យូម និង​សូដ្យូម​ជួយ​បញ្ជូន​សញ្ញា​អគ្គិសនី​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ​ទៀត។ ប្រសិន​បើ​អេឡិច​ត្រូ​លីត​មិន​មាន​តុល្យភាព​សារ​អេឡិច​ត្រូ​និក​ធម្មតា​អាច​លាយ​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ដោយ​ឯកឯង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ស្មារតី។ ៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​រហូត​ដល់​ដំណាក់​កាល​នេះ វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ជាតិទឹក​ធ្លាក់​ចុះខ្លាំង បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ ជា​ហេតុ​កម្រិត​អុកស៊ីសែនក្នុង​រាងកាយ​ធ្លាក់​ចុះ។ តិចនិក​ថែ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ ចៀស​វាង​ខ្សោះ​ជាតិ​ទឹក ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន […]


ចំណេះដឹងទូទៅ

ប៉ះពាល់ ឬស្រូបសារធាតុ TNT ធ្វើឲ្យមានបញ្ហា​ស្បែក ថ្លើម គ្រាប់ឈាម

មួយ​រយៈ​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​ថា មាន​គ្នា​យើង​មួយ​ចំនួន​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទឹក​ដក់ ភ្នំ​ចំបាប់ ខេត្ត​តាកែវ ដោយ​សារ​មាន​ទេសភាព​ស្អាត និង​ទឹក​ថ្លា​គួរ​ឲ្យ​គយ​គន់។ មាន​អ្នក​ខ្លះ​ថត​រូប ខ្លះ​ទៀត​ហែល​ទឹក​លេង​នៅ​ទី​នោះ ទាំង​មិន​ដឹង​ថា វា​អាច​ប៉ះពាល់​ទៅ​សុខភាព ឬ​ក៏​អត់ ព្រោះ​ទឹក​នេះ​ដក់​ក្នុង​តំបន់​គេ​បំបែក​ថ្ម​ភ្នំ ដោយ​ប្រើ​សារធាតុ តេអ៊ិនតេ (TNT)។ តើ​អ្វី​ទៅ​ជា​សារធាតុ តេអ៊ិនតេ (TNT)? សារធាតុ តេអ៊ិនតេ ឬtrinitrotoluene ជា​សារធាតុ​ពុល​ដែល​ងាយ​ឆេះ លាយ​បញ្ចូល​គ្នា​ដោយ កាបូន (C) អ៊ីដ្រូហ្សែន (H) នីត្រូសែន (N) និង​អុកស៊ីហ្សែន (O)។ កូដ​សារធាតុ​នេះ​គឺ C7H5N3O6 ប្រើ​ជា​សារធាតុ​ផ្ទុះ​ខ្ពស់ និង​ក្នុង​ការ​សំយោគ​គីមី។ ឥឡូវ​នេះ ដើម្បី​ងាយ​ស្រួល​យក​ថ្ម​ភ្នំ រ៉ែ ឬ​ការ​បង្កើត​ផ្លូវ​ក្រោម​ដី ឬ​កាត់​ភ្នំ គេ​ប្រើ​គ្រាប់​បែក​ផ្ទុះ ហើយ​ក្នុង​គ្រាប់​បែក​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ តេអ៊ិនតេ។ ក្រោយ​បំផ្ទុះ​យក​ថ្ម ឬ​រ៉ែ​អស់ ជា​ទូទៅ​កន្លែង​នោះ​បន្សល់​ទុក​នូវ​រណ្ដៅ​ជ្រៅៗ ដែល​មិន​មាន​ចរន្ត​ហូរ​ចេញ​ចូល ហើយ​ទឹក​ដក់​ក្នុង​រណ្ដៅ​ទាំង​នោះ គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​គីមី​ជា​ច្រើន រួម​ទាំង​សារធាតុ តេអ៊ិនតេ ផង​ដែរ។ គ្រោះ​ថ្នាក់​សុខភាព​ក្រោយ​ប៉ះពាល់​សារធាតុ តេអ៊ិនតេ (TNT) យោង​តាម​ការ​ស្រាវជ្រាវ​របស់ Agency for toxic […]


ចំណេះដឹងទូទៅ

ញ៉ាំ​ប្រមាត់​ត្រីដើម្បីព្យាបាលជំងឺ ប្រយ័ត្ន​ពុល ឈានទៅខូច​តម្រង​នោម​ពិបាក​ដល់​ខ្លួន

គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី ខ្លះ​ញ៉ាំ​ទាំងគ្រឿងក្នុង ឬ​ប្រមាត់​ត្រី​ទៀត​ផង។ ធម្មតា យើង​មិន​សូវ​ដឹង​ទេ​ថា ការ​ញ៉ាំ​ប្រមាត់​ត្រី​អាច​ប៉ះពាល់​ដល់​សុខភាព​យើង រី​ឯ​ចាស់ៗ​មួយ​ចំនួន គិត​ថា​វា​ជា​ថ្នាំ​បុរាណ​ល្អ​សម្រាប់​សុខភាព​ទៀត​ពេល​ញ៉ាំ​ទៅ។ ប៉ុន្តែ ប្រមាត់​ត្រី​អាច​ជា​ថ្នាំ​បុរាណ​ជួយ​សុខភាព តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​វិញ។​ ប្រមាត់​ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល គ្រុន​ក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ ចំណែក​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ មាន​ផ្ទុក​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា សារធាតុ 5a cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រភេទ​ត្រី​អ្វី​ដែល​ញ៉ាំ​ប្រមាត់​ហើយ​យើង​អាច​ពុល​បាន? ត្រី​ដែល​មាន​ប្រមាត់​ពុល​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​នៅ​ខ្មែរ​ប្រមាត់​ត្រី​ដែល​តែង​បង្ក​ជា​ការ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ​គឺ៖ ១. ប្រមាត់​ត្រី​ក្អែក ២. ប្រមាត់​ត្រី​ត្រសក់ ជា​ទូទៅ កម្រិត​នៃ​ការ​ពុល​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ​ទៅ។ អ្នក​ជំងឺ​ដែល​ពុល​ប្រមាត់​ត្រី ភាគ​ច្រើន​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​រួច។ ដល់​ពេល​៤៨ ទៅ​៧២​ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ដូច​ជា ហើម នោម​តិច ឬ​គ្មាន​ទឹក​នោម​សោះ (​ជួន​កាល​អាច​ចេញ​ជា​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ដែរ​ដូច​ជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម។ ក្នុង​ករណី​ដែល គ្នា​យើង​ពុល​ប្រមាត់​ត្រី​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ខូច​ដល់​តម្រង​នោម និង​ទាម​ទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ដូច​នេះ ចំពោះ​គ្នា​យើង​ដែល​ចូល​ចិត្ត​ញ៉ាំ​ប្រមាត់​ត្រី គួរ​ចៀសវាង​ត្រី​ពីរ​ប្រភេទ​ខាង​លើ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​សុខភាព។


ចំណេះដឹងទូទៅ

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​រដូវ​ភ្លៀង ជាមួយ​អាហារ​ទាំង​៦​ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ភាគ​ច្រើន​តែង​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ ក្អក​ គ្រុន​ក្ដៅ​ ឬ​ការ​ឆ្លង​មេរោគ​នៅ​អំឡុង​រដូវ​ភ្លៀង។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ការពារ​ខ្លួន​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​​ ដោយ​​ការ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ពិត​ណាស់​ មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ដូចជា​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ និង​ការ​ញ៉ាំ​ភេសជ្ជៈ​សុខភាព​។ បន្ថែម​ពី​នេះ​ ការ​ជ្រើសរើស​អាហារ​ត្រឹមត្រូវ​​ក៏​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា។ ​អាហារ​ខាង​ក្រោម​នេះ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ១. ផ្លែ​ទទឹម​ ផ្លែ​ទទឹម​សម្បូរ​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់​ដូចជា​វីតាមីន​C និង​ជាតិ​សរសៃ​ដើម្បី​ជួយ​បង្កើន​ថាមពល​ និង​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ។​ លើស​ពី​នេះ ផ្លែ​ទទឹម​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។ ២. ទឹក​ដោះ​គោ​ជូរ​មាន​ជាតិ​ខ្លាញ់​ទាប​ ពពួក​បាក់តេរី​ល្អ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ បន្ថែម​ពី​នេះ វា​ក៏​ជា​ប្រភព​វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​មាន​គុណប្រយោជន៍​អាច​ជួយ​ឲ្យ​សុខភាព​ទាំង​មូល​ប្រសើរ​ឡើង​។ ៣. ឪឡឹក​ ​ជាក់​ស្ដែង ផ្លែ​ឪឡឹក​​មាន​រសជាតិ​ឆ្ងាញ់​ និង​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​។ វា​ថែម​ទាំង​មាន​ផ្ទុក​វីតាមីន​A, B​ និង​C ព្រម​ទាំង​សារធាតុ​lycopene ដែល​អាច​ជួយ​ការពារ​យើង​ពី​កាំ​រស្មី​យូវី ហើយ​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​នៅ​រដូវ​ភ្លៀង​នេះ​។ ៤. ខាត់ណាខៀវ ជាមួយ​គ្នា​នេះ​ដែរ ខាត់ណាខៀវ ​ផ្ទុក​​ជាតិ​ដែក​ ប៉ូតាស្យូម​ កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​។ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​សម្ពូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​វីតាមីន​A, C, E, K។ បន្ថែម​ពី​នេះ វា​មាន​ផ្ទុក​វីតាមីន​B រួម​ទាំង​អាស៊ីដ​ហ្វូឡេត ដែល​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ។ ​៥. ក្រូច​ ក្រូច​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រភព​នៃ​វីតាមីន​C ដែល​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​អស្ចារ្យ​។ វា​ក៏​ជួយ​បង្កើន​ការ​ស្រូប​យក​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ​ […]


ចំណេះដឹងទូទៅ

៥ ហេតុផលធ្វើឲ្យរាងកាយឈឺស្រៀវស្រាញ

រាងកាយ​ឈឺ​ចុក​ចាប់ ស្រៀវ​ស្រាញ​​ស្បែក អាច​ជា​សញ្ញា​ទូទៅ​មួយ​របស់​ជំងឺ​ផ្ដាសាយ​ធំ។ ប៉ុន្តែ បើ​យើង​ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ដោយ​មិន​មាន​អាការៈ​ក្ដៅ​ខ្លួន​ទេ​នោះ អាការៈ​ឈឺ​ចាប់​រាងកាយ​អាច​បណ្ដាល​មក​ពី​ហេតុ​ផល​សាមញ្ញ​ៗ ខ្លះ​ជា​ទម្លាប់​អាក្រក់​របស់​យើង។ ហេតុ​ផល​នៃ​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ ១.ស្រ្តេស៖ បញ្ហា​ស្ត្រេស​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ខ្លួន ពិសេស​ត្រង់​ក ខ្នង ស្មា ពោះ និង​ជើង។ ការ​ឈឺ​ខ្លួន​ដោយ​សារ​ស្ត្រេស ខុស​ពី​ការ​ឈឺ​ខ្លួន​បង្ក​ឡើង​ដោយ​ជំងឺ ដែល​ការ​ឈឺ​ខ្លួន​ដោយ​ជំងឺ​កើត​ឡើង​សព្វ​រាងកាយ ឈឺ​ពិបាក​ទ្រាំ​រយៈ​ពេល​ខ្លី។ ២. គេង​មិន​គ្រប់​គ្រាន់៖ ការ​គេង​ចាំ​បាច់​ដល់​រាងកាយ ដើម្បី​ផលិត​កោសិកា​ថ្មី និង​ជួសជុល​កោសិកា​ចាស់​ៗ​ឡើង​វិញ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ប៉ះពាល់​ដល់​ផលិតភាព​កោសិកា ជាហេតុ​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ឆ្អឹង​ឆ្អែង និង​អស់​កម្លាំង។ ៣. ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ចុកចាប់​កើត​មាន​ជាទូទៅ​ចំពោះ​បុគ្គល​ដែល​មាន​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ។ ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​យើង​ហត់ ខ្សោយ​អស់​កម្លាំង និង​ងងុយ​គេង រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​របស់​យើង។ ៤. ខ្វះ​ជាតិ​ទឹក៖ ការ​ខ្វះ​ជាតិ​ទឹក កាត់​បន្ថយ​សមត្ថភាព​រាងកាយ ដើម្បី​កម្ចាត់​គីមី​បង្ក​ការ​រលាក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​ឈឺ​ចុក​ចាប់ និង​ស្រៀវ​ស្រាញ។ ៥. ខ្វះ​សារធាតុ​ចិញ្ចឹម៖ កង្វះ​ជាតិ​អាហារូបត្ថម្ភ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​រាងកាយ​ឈឺ​ចុក​ចាប់​បាន​ដែរ ពិសេស​កង្វះ​វីតាមីន D ប៉ូតាស្យូម កាល់ស្យូម និង​ជាតិ​ដែក។ គួរ​ជួប​ពេទ្យ​ពេល​ណា បើ​យើង​មាន​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ? ប្រសិន​បើ​រាងកាយ​យើង​មាន​ភាព​ឈឺ​ចុក​ចាប់ ឬ​ស្រៀវ​ស្រាញ​ខ្លាំង​ពិបាក​ទ្រាំ លើស​ពី​២-៣​ថ្ងៃ និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ នោះ​យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ហេតុផល​ឲ្យ​បាន​ច្បាស់។


ចំណេះដឹងទូទៅ

១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង

សុខភាព​ល្អ និង​អាយុ​វែង ជា​អ្វី​ដែល​គ្នា​យើង​ស្ទើរ​តែ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ហើយ​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ពី​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ នៅ​ដើរ​បាន រាងកាយ​មាំ​មួន។ ប៉ុន្តែ​ការ​ដែល​មាន​សុខភាព​ល្អ និង​អាច​រស់​នៅ​បាន​យូរ ទាម​ទារ​ឲ្យ​យើង​ថែទាំ​សុខភាព​ខ្លាំង​មែន​ទែន។ ហេតុ​អ្វី​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ចាស់​ជរា​មិន​ដូច​គ្នា? តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា អាយុ​ដំណាល​គ្នា​សោះ អ្នក​ខ្លះ​រឹង​មាំ ខ្លះ​ទៀត​ទ្រុឌ​ទ្រោម ខ្លះ​ទៀត​បាត់​បង់​ជីវិត​មុន​ដោយ​សារ​ជំងឺ។ ទាំង​អស់​នេះ​គឺ​ទាក់​ទង​នឹង របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​មនុស្ស​យើង។ សកម្មភាព​១០​យ៉ាង​ធ្វើ​ជា​ប្រចាំ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង ១. ចៀសវាង​ដាច់​ខាត​បារី ស្រា ភេសជ្ជៈ​គ្រឿង​កំប៉ុង​ទុក​បាន​យូរ​គ្រប់​ប្រភេទ ២. ញ៉ាំ​អាហារ​៣​ពេល​/ថ្ងៃ​មាន​តុល្យភាព​សម​ល្មម មិន​ច្រើន​ពេក មិន​តិច​ពេក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ៣. កាត់​បន្ថយ​អំបិល ប៊ីចេង ឬ​ម្សៅ​ស៊ុប និង​ស្ករ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ៤. ញ៉ាំ​បន្លែ​ស្រស់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ និង​ញ៉ាំ​ទឹក​ស្អាត ២-៣លីត្រ/ថ្ងៃ ៥. ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ជា​ប្រចាំ ៦. ទទួល​បាន​វីតាមីន D និង​កាល់ស្យូម​គ្រប់​គ្រាន់ ៧. រក្សា​ទម្ងន់ និង​រូប​រាង​កាយ​ឲ្យ​បាន​ល្អ ៨. ថែទាំ​ភ្នែក ត្រចៀក និង​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ ៩. សម្អាត​ធ្មេញ និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជាមួយ​អ្នក​ជំនាញ​ឲ្យ​ទៀងទាត់ ព្រោះ​សុខភាព​មាត់​ធ្មេញ​មាន​ទំនាក់​ទំនង​ដល់​សុខភាព​ទូទៅ ១០. ប្រកួត​ប្រជែង​ខួរក្បាល​របស់​យើង (ព្យាយាម​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន) និង​បង្កើត​ទំនាក់​ទំនង​ល្អ រឹងមាំ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។


ព័ត៌មាន

ផ្ទុះជំងឺគ្រុនឈីកទៀតហើយ ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

ជំងឺ​គ្រុនឈីក​គិត​ត្រឹមថ្ងៃ​ទី៩ មិថុនា ២០២១ នេះ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុនឈីក ៥១៤នាក់ ដែល ៨៦% នៃ​ករណី​ទាំងអស់​នោះ​មក​ពី​ខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្ត​ក្រចេះ។ ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្នុងចំណោម​ករណី​សង្ស័យ​ទាំង ៥១៤នាក់នោះ មាន ៣៣១នាក់ជាមនុស្ស​ពេញ​វ័យ ១៣៧នាក់​ជា​កុមារ និង៤៥​នាក់​ជា​កុមារ​អាយុ​ក្រោម ៥ឆ្នាំ។ គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។ ១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖ – គ្រុនក្តៅ ៣-៤ ថ្ងៃ – ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង – មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។ ២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក – បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា – ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ