backup og meta

១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

    ១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង

    សុខភាព​ល្អ និង​អាយុ​វែង ជា​អ្វី​ដែល​គ្នា​យើង​ស្ទើរ​តែ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ហើយ​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ពី​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ នៅ​ដើរ​បាន រាងកាយ​មាំ​មួន។ ប៉ុន្តែ​ការ​ដែល​មាន​សុខភាព​ល្អ និង​អាច​រស់​នៅ​បាន​យូរ ទាម​ទារ​ឲ្យ​យើង​ថែទាំ​សុខភាព​ខ្លាំង​មែន​ទែន។

    ហេតុ​អ្វី​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ចាស់​ជរា​មិន​ដូច​គ្នា?

    តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា អាយុ​ដំណាល​គ្នា​សោះ អ្នក​ខ្លះ​រឹង​មាំ ខ្លះ​ទៀត​ទ្រុឌ​ទ្រោម ខ្លះ​ទៀត​បាត់​បង់​ជីវិត​មុន​ដោយ​សារ​ជំងឺ។ ទាំង​អស់​នេះ​គឺ​ទាក់​ទង​នឹង របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​មនុស្ស​យើង។

    សកម្មភាព​១០​យ៉ាង​ធ្វើ​ជា​ប្រចាំ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង

    ១. ចៀសវាង​ដាច់​ខាត​បារី ស្រា ភេសជ្ជៈ​គ្រឿង​កំប៉ុង​ទុក​បាន​យូរ​គ្រប់​ប្រភេទ

    ២. ញ៉ាំ​អាហារ​៣​ពេល​/ថ្ងៃ​មាន​តុល្យភាព​សម​ល្មម មិន​ច្រើន​ពេក មិន​តិច​ពេក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

    ៣. កាត់​បន្ថយ​អំបិល ប៊ីចេង ឬ​ម្សៅ​ស៊ុប និង​ស្ករ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ

    ៤. ញ៉ាំ​បន្លែ​ស្រស់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ និង​ញ៉ាំ​ទឹក​ស្អាត ២-៣លីត្រ/ថ្ងៃ

    ៥. ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ជា​ប្រចាំ

    ៦. ទទួល​បាន​វីតាមីន D និង​កាល់ស្យូម​គ្រប់​គ្រាន់

    ៧. រក្សា​ទម្ងន់ និង​រូប​រាង​កាយ​ឲ្យ​បាន​ល្អ

    ៨. ថែទាំ​ភ្នែក ត្រចៀក និង​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ

    ៩. សម្អាត​ធ្មេញ និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជាមួយ​អ្នក​ជំនាញ​ឲ្យ​ទៀងទាត់ ព្រោះ​សុខភាព​មាត់​ធ្មេញ​មាន​ទំនាក់​ទំនង​ដល់​សុខភាព​ទូទៅ

    ១០. ប្រកួត​ប្រជែង​ខួរក្បាល​របស់​យើង (ព្យាយាម​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន) និង​បង្កើត​ទំនាក់​ទំនង​ល្អ រឹងមាំ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។

    សុខភាពល្អអាយុវែង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម