សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ខ្យល់ពុល​នៅ​ថៃ ឈានដល់​កម្រិត​​បង្កជំងឺ​មហារីក

ខ្យល់​ពុល ក្នុង​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​មុន ឡើង​ដល់​កម្រិត​គ្រោះ​ថ្នាក់​ខ្លាំង ដែល​អាច​បង្កទៅ​ជា​ជំងឺ​មហារីក  ខណៈ​ខេត្ត​ភាគខាងជើង​មួយ​ចំនួន​ទៀត ក៏មាន​កម្រិត​ខ្យល់​ពុល​កើនឡើង​ផងដែរ។ នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​ថៃ។ នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល ប្រទេសថៃ រកឃើញ​ថា ស្រុក​មឿង ក្នុង​ខេត្ត​ឈៀងរ៉ៃ មាន​កម្រិត​ខ្យល់​ពុល​ខ្ពស់បំផុត ១០៥ ​មីក្រូក្រាម/​ម៉ែត្រ​គូប។ ចំណែក​ខេត្ត ផាយ៉ាវ មាន​កម្រិត​ខ្យល់​ពុល ៩០ ​មីក្រូក្រាម/​ម៉ែត្រ​គូប ខេត្ត ឡាំប៉ាង មាន​កម្រិត​ខ្យល់ពុល ៨៦ ​មីក្រូក្រាម/​ម៉ែត្រ​គូប និង​ខេត្ត​ឈៀងម៉ៃ មាន​កម្រិត​ខ្យល់ពុល ៧៣ ​មីក្រូក្រាម/​ម៉ែត្រ​គូប។ កំណើន​កម្រិត​ខ្យល់ពុល កើនឡើងខ្លាំង​ត្រឹម​​រយៈពេល ២​ថ្ងៃ ចុងសប្ដាហ៍​មុន ដោយសារ​មាន​ភ្លើងឆេះព្រៃ។ តាមតួលេខបង្ហាញ​ថា មាន​តំបន់​បំពុល ១៣២​ទីតាំង នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ ដោយ​ច្រើនជាងពាក់​កណ្ដាល នៅ​ក្នុង​ខេត្ត​ឈៀងរ៉ៃ។ ខេត្តភាគខាងជើង របស់​ថៃ ប្រឈម​​បញ្ហា​បំពុល រយៈពេល ២ ​ខែ​មក​ហើយ ដោយសារ​កសិករ​ដុត​ព្រៃលើដី​ចម្ការ ដើម្បី​ដាំដុះ​នៅ​រដូវ​ភ្លៀងធ្លាក់​។ អត្ថបទពាក់ព័ន្ធ៖ ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក គួរបញ្ជាក់​ថា ក្រសួងធនធានទឹក និង​បរិស្ថាន​ថៃ នឹង​ជួប​គ្នា នៅ​សប្ដាហ៍​នេះ […]


ព័ត៌មាន

ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង

អាហារ​ទាំងអស់​មិនមែន​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​រាងកាយ​នោះ​ទេ មាន​មួយ​ចំនួន​បំផ្លាញ​សុខភាព​យើង​ទៅ​វិញ។ ដើម្បី​មាន​សុខភាព​ល្អ អាយុវែង យើង​ម្នាក់ៗ​ត្រូវ​ចៀស​ឲ្យ​បាន​នូវ​ពពួក​អាហារ​មិន​ល្អ​មួយ​ចំនួន​ខាងក្រោម​នេះ៖ ១- អាហារ​ផ្អាប់ អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់ ប្រៃក៏ប្រៃ ឯពពួក​ផ្សិត​ក៏​សម្បូរដែរ ញ៉ាំ​ទៅ​ងាយ​នឹង​ហើមពោះ រាករូស ឡើងជាតិ​ប្រៃ កើត​ជំងឺ​លើស​ឈាម។ ផ្សិតសៗ​តែង​លេច​ចេញ​ក្នុង​ជ្រក់ មាន​ឈ្មោះ​ថា Belta Alpha Toxin វាគ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅបណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ២- អាហារ​ប្រៃ ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ ក្រួសតម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។ ៣- អាហារខ្លាញ់ ខ្លាញ់​មាន​ពីរ​ប្រភេទ គឺ​ខ្លាញ់​ល្អ និង​ខ្លាញ់​អាក្រក់ ដែល​បាន​មក​ពី​ប្រភព​២​ដូចគ្នា គឺ​សត្វ និង​រុក្ខជាតិ។ ញ៉ាំ​ខ្លាញ់​​មិន​ល្អ (ខ្លាញ់​សត្វ) លើ​សកម្រិត​ជាដើម​ហេតុនាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម បេះដូង ដាច់សរសៃឈាមខួរក្បាល ស្ទះ​សរសៃ​ឈាម ធាត់ -ល-។ ៤- អាហារ​កំប៉ុង ដើម្បី​រក្សា​ទុក​បាន​យូរ អាហារ​កំប៉ុង​ទាំងអស់​ត្រូវតែ​ប្រៃ និង​ដាក់​សារធាតុ​គីមី សួរថា តើ​អាហារ​ទាំងនោះ​ប៉ះពាល់​សុខភាព​យើង​កម្រិត​ណា? អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន […]


ព័ត៌មាន

ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង មាន​លក់​ជាផ្លូវការនៅ​ថៃ

អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​ថៃ អនុញ្ញាត​ឲ្យ​ដាក់​លក់​ជាផ្លូវការ ប្រដាប់តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង នៅ​តាម​ឱសថស្ថាន​នានា។ ការអនុញ្ញាត​នេះ ខណៈតួលេខ​អ្នកផ្ទុកមេរោគ​អេដស៍ ក្នុង​ប្រទេស​ថៃ ថយចុះ ក្នុង​រយៈពេល ជាង ២​ទសវត្សរ៍ ប៉ុន្ដែ​ប្រទេស​នេះ នៅតែជួប​បញ្ហា​ប្រឈម​ចំពោះ​ការ​បង្ការ​នៃការរីករាលដាល​ជំងឺ​។ នៅឆ្នាំ​២០១៥ ការ​ឆ្លង​ជំងឺ​អេដស៍ មាន​​ប្រមាណ ៦.៩០០​ ករណី ហើយ​តួលេខ​នេះ ធ្លាក់​មកនៅ​ត្រឹម ប្រមាណ ៥.៥០០ ​ករណី នៅឆ្នាំ ២០១៧។ ទោះយ៉ាងណា តួលេខនេះ មិនឆ្លើយតប​ស្ថានភាព​ជាក់ស្ដែងទេ ដោយមាន​មនុស្ស​ជាច្រើនមិនបាន​ធ្វើតេស្ដ​មេរោគអេដស៍។ មនុស្ស​មួយចំនួន ចៀសវាង​ការ​ធ្វើតេស្ដ ដោយសារ​ខ្លាច​ការ​រើសអើង​ពីសហគមន៍ ខណៈ​មួយ​ចំនួន​ទៀត មិនបាន​ធ្វើតេស្ដ ដោយសារ​តែ​ខ្វះ​ការយល់ដឹង​ពី​ជំងឺ និង​ធម្យោបាយ​ដែល​ជំងឺ​ឆ្លង។ ដូច្នេះ ការអនុញ្ញាត​ឲ្យ​ដាក់​លក់ប្រដាប់​តេស្ដ​មេរោគ​អេដស៍​ដោយ​ខ្លួនឯង អាច​ជួយ​រដ្ឋាភិបាល កំណត់​អ្នកជំងឺ​អេដស៍ ដែល​ស្ទាក់ស្ទើរ​ទៅ​ពិនិត្យ​នៅ​តាម​មន្ទីរពេទ្យ។ វាក៏ជួយ​រារាំង​ការរីករាលដាល​មេរោគ​អេដស៍ តាមរយៈ​ការប្រាប់​អ្នក​ជំងឺ​ឲ្យដឹង និង​ទៅ​ទទួល​ការព្យាបាល​ដោយ​ត្រឹមត្រូវ។ ការ​ធ្វើ​​​តេស្ត​​​ដោយ​ខ្លួន​​ឯង​​នេះ ដូចគ្នា​ទៅ​នឹង​ការ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​នៅ​តាម​មន្ទីរពេទ្យ​ដែរ។ ក្នុង​ករណីដែល​យើង​មាន​ឆ្លង​មេរោគ​អេដស៍​ថ្មីៗ មិនមែន​​យើង​​ធ្វើ​​តេស្តម្តង​​ដឹង​លទ្ធផល​ភ្លាម​នោះ​ទេ ដែល​ជាទូទៅ​រយៈពេល​ចំហ នៃ​ការ​ធ្វើ​តេស្ត​នេះ​មាន​ពី ១ខែកន្លះ ទៅ ៣ខែ ទើប​ដឹង​លទ្ធផល​ច្បាស់។ អត្ថបទពាក់ព័ន្ធ៖ ​អាមេរិក បញ្ចេញ​ថ្នាំ​ព្យាបាលអេដស៍​ថ្មី ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល ប៉ុន្ដែ […]


ព័ត៌មាន

រួមភេទ​ម្ដង ឬពេល​មក​រដូវ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង អត់​មាន​កូន?

កន្លង​មក​យើង​ធ្លាប់​ដឹង​ឮ​មក​ហើយ​ថា ការ​រួមភេទ​តែ១ដង រួមភេទពេល​មក​រដូវ រួមភេទឈរ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង គឺ​មិនអាច​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ទេ។ តែ​បើ​តាម​សម្ដី​គ្រូ​ពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​យល់​ឃើញ​បែប​នោះ​មិន​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅ​វិញ​វា​មាន​អត្រា​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ថា ទស្សនៈ​ខាង​លើ មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បើ​យើង​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត គឺ​មាន​ឱកាស​អាច​មាន​ផ្ទៃ​ពោះ​បាន​ទាំងអស់។ លោក​គ្រូពេទ្យ រូប​នេះ​បាន​ពន្យល់​តាម​ចំណុច​នីមួយ​ៗ​ទៀត​ថា៖ ១- វិធី​ចាក់​ទឹក​ក្រៅ​ពាង មនុស្ស​ប្រុស​ជាច្រើន​តែង​គិត​ថា វិធី​មួយ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​អាច​ជួយ​មិន​ឲ្យ​ដៃគូ​មាន​កូន​ឡើយ។ តែ​វា​ផ្ទុយ​ស្រឡះ​ទៅ​វិញ​ទេ ករណី​បែប​នេះ​អត្រា​មាន​ផ្ទៃ​ពោះ​មាន​រហូត​ដល់ ២៥ % ឯណោះ។ ២- រួម​ភេទ​ម្ដង ទោះ​ជា​រួម​ភេទ​ម្ដង​ក៏​ពិត​មែន តែ​បើ​ចំ​ថ្ងៃ​ធ្លាក់​ពង​ធ្វើឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា គឺ​អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។     ៣- រួម​ភេទ​ឈរ តាម​ការ​ពិត​ការ​រួម​ភេទ​បែប​ណា​មិន​សំខាន់​ឡើយ មិន​ថា​អ្នក​រួម​ភេទ​ដេក ឬ​ឈរ​ឡើយ គឺ​អាច​មាន​កូន​បាន​ទាំងអស់ ប្រសិនបើ​ចំ​អំឡុង​ពេល​ធ្លាក់​ពង។ ៤- រួម​ពេល​អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ ចំណែក​ក្នុង​ករណី​នេះ​វិញ ក៏​អាច​មាន​ផ្ទៃ​ពោះ​បាន​ដែរ បើ​យើង និង​ដៃគូ​រួម​ភេទ​ថ្ងៃ​ទី ១៤ នៃ​វដ្ដ​រដូវ  ក្នុងករណីខាងស្រីមានវដ្តរដូវទៀងទាត់ ចំនួន ២៨ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគធ្ងន់ធ្ងរ   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថែ​សុខភាព​ទាំងអស់​គ្នា សប្តាហ៍​នេះ​កម្តៅ​នឹង​ឡើងដល់ ៤០-៤១ អង្សារសេ​ហើយ

ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ដែល​សីតុណ្ហភាព​នឹង​ហក់​ដល់ ៤០-៤១ អង្សារសេ ចាប់​ពី​ថ្ងៃ ២២-៣០ ខែ មេសា ឆ្នាំ ២០១៩។ ក្តៅ​ខ្លាំង​បែប​នេះ យើង​ត្រូវ​​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព​ឲ្យ​មែន​ទែន ពិសេស​ក្មេងៗ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង និង​សួត។ ឯ​ជំងឺ​មួយ​ចំនួន​ដូចជា រាករូស ក្អួត កង្វះ​ជាតិទឹក ក៏​ងាយ​នឹង​កើត​នៅ​ខែ​ក្តៅ​ដែរ ដោយសារ​តែ​ការ​ញ៉ាំ​ទឹក ឬ​អាហារ​មិនមាន​អនាម័យ។ វិធីថែទាំសុខភាពនាខែក្តៅ – ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ – កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក – កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ – ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ) – ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត – កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ/សមុទ្រ – ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ – ស្លៀក​សម្លៀក​បំពាក់រលុង ស្តើងៗ មាន​ពណ៌​ស្រាល – លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ព័ត៌មាន

ពេទ្យព្រមាន ខែក្តៅ​ញ៉ាំ​ទុរេន​ច្រើន ប្រយ័ត្ន

វេជ្ជបណ្ឌិតថៃ ព្រមាន​ថា ឲ្យ​មាន​ការ​ប្រយុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញ៉ាំ​ទុរេន​ច្រើន ក្នុង​​ខែ​ក្តៅ​នេះ ព្រោះ​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត Sanpong Rithraksa ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថរបស់​ថៃ បញ្ជាក់​ថា ញ៉ាំ​ទុរេន​ច្រើន អាច​បង្កើន​កម្ដៅ​ក្នុង​ខ្លួន និង​បណ្ដាល​ឲ្យ​កើត​ដំបៅមាត់ (Canker Sore) ហើយ​ក៏បង្ក​គ្រោះថ្នាក់​ចំពោះ​​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​​ ដូចជា​​​ជំងឺ​លើសឈាម និង​បេះដូង។ ​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឱសថ​ដដែល​​នេះ បន្ដ​ថា ទុរេន មាន​កាល់ឡូរី​ខ្ពស់ ដូច្នេះ​ការ​ញ៉ាំ​ផ្លែឈើ​មួយ​មុខ​នេះ គួរតែមាន​កំណត់ ជាពិសេស​នៅពេល​អាកាសធាតុ​កាន់តែក្តៅ។ ទន្ទឹម​នឹង​ទុរេន​ធ្វើ​ទុក្ខ លោក​ណែនាំ​ថា ​មង្ឃុត ជា​ផ្លែឈើ​ល្អ ជួយ​បន្ថយ​កម្ដៅ។ លោក​ថា ភេសជ្ជៈ​រុក្ខជាតិ ក៏អាច​ជួយ​កាត់បន្ថយ​កម្ដៅ​ក្នុង​ខ្លួន​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

​ជប៉ុនថា​ ព្រូនអាច​​ជួយមិនឲ្យ​ឡើង​ទម្ងន់

យោង​តាម​ការ​ចេញផ្សាយរបស់​​កាសែត​វិទ្យាសាស្រ្ត​អាមេរិក និងគេហទំព័រ Japan Times ដើម​សប្ដាហ៍​នេះ ក្រុមអ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ Gunma និង​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង ប្រទេស​​ជប៉ុន បញ្ជាក់​ថា ព្រូន​ជួយ​បង្កើន​មេតាបូលីស រារាំង​ការ​ឡើង​ទម្ងន់ ដោយ​តេស្ដសាកល្បង​កណ្ដុរ ២០០​ក្បាល ជាមួយ​របប​អាហារ​បង្ក​ឲ្យ​ធាត់ខ្លាំង ហើយ​ចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន កណ្ដុរ​មួយ​ចំនួន។ ២៨​ថ្ងៃ​ក្រោយមក អ្នកស្រាវជ្រាវ ឃើញថា ព្រូន​ជួយ​រារាំង​ឡើង​ទម្ងន់​កណ្ដុរ ២០% បើធៀប​នឹង​កណ្ដុរ​មិនត្រូវបាន​ចាក់​បញ្ចូល​ព្រូន។ លោកសាស្រ្តាចារ្យ Chikako Shimokawa នៅ​នាយកដ្ឋាន​សិក្សា​ផ្នែក​ប៉ារ៉ាស៊ីត ​សាកលវិទ្យាល័យ Gunma ប្រាប់​កាសែត Japan Times ថា ព្រូន​មិន​បញ្ចុះ​ទម្ងន់​នោះទេ ប៉ុន្ដែ​វា​រារាំង​ការ​ឡើង​ទម្ងន់ ថែម​ទាំង​​ជួយ​រក្សា​សុខភាព និង​ការពារ​បញ្ហា​លើស​ទម្ងន់ទៀត​ផង។ លោកសាស្រ្ដាចារ្យ ក៏បាន​សើច​នឹង​ពាក្យ​ចចាមអារ៉ាម​ដែរ​ថា អ្នកស្រាវជ្រាវ គ្រោង​ចាក់​ប៉ារ៉ាស៊ីត ចូល​ក្នុង​ខ្លួន​មនុស្ស។ ការស្រាវជ្រាវ ផ្ដោត​លើ​ផលប៉ះពាល់​នៃ​ព្រូន លើ​កោសិកា​ពោះវៀនប៉ុណ្ណោះ។ ជា​ការ​​ឆ្លើយតប អ្នកស្រាវជ្រាវ​ជឿថា ព្រូន​បញ្ចេញ​សារធាតុ​មួយ ជួយ​បង្កើន​កោសិកា​ពោះវៀន ហើយ​ប្រសិន​បើ​អ្នកស្រាវជ្រាវ​អាច​កំណត់វា​បាន អ្នកស្រាវជ្រាវ​អាច​ប្រើ​ថ្នាំ និង​របបអាហារ ដើម្បី​ជួយ​បញ្ចុះ​ទម្ងន់​បាន។ អត្ថបទពាក់ព័ន្ធ៖ ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន កើត​អាអូន​រួច ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ទើប​គីឡូ​មិន​ស្រក​សោះ មាន​តែ​ឡើង​ថែម សាស្រ្ដាចារ្យរូបនេះ បន្ថែម​ថា […]


ព័ត៌មាន

ផឹក​ទឹកសុទ្ធ​ដាក់​ក្នុង​ឡាន​ត្រូវ​កម្តៅថ្ងៃ ប្រឈម​ជំងឺ​ច្រើន​មុខ

ទឹកសុទ្ធ​ដប​ពេញ​និយម​បំផុត​សម្រាប់​ដាក់​តាម​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ ឬ​ដាក់​តាម​ឡាន​ជា​ដើម។ ក្នុង​ករណី​យើង​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​មធ្យម​នោះ​គ្មាន​បញ្ហា​ចោទ​ទេ តែ​សិន​ជា​គ្នា​យើង​ទុក​នៅ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេលយូរ​នោះ​នឹង​បញ្ហា​ច្រើន។ សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដបជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិ​នឹង​មាន​ការ​បំលែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព។ "អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹកសុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​បំលែង​ដែល​បំលែង​ចេញ​ពីជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម"។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដបជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

គេង​មិន​លក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹក​ឡើង​គ្មាន​កម្លាំង​នឹង​ក្រោក​ផង កុំ​ថាឡើយ​ទៅ​ធ្វើ​ការ​នោះ។ យ៉ាង​ណា​ ថ្នាំ​ងងុយ​គេង មិនមែន​មិត្តស្និទ្ធ​ស្នាល​ស​ម្រាប់​គ្នា​យើង​មាន​អាការៈ​គេង​មិន​លក់ ប៉ុន្តែ​បើ​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ អ្វី​យើង​ត្រូវ​ដឹង​ច្បាស់​ជាមុន គឺ​ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព​ជាមុន​សិន។ ១- ប្រភេទ​ថ្នាំ​ងងុយ​គេង – ថ្នាំ Melatonin៖ នៅពេល​បរិយាកាស​ខាងក្រៅ ចាប់ផ្ដើម​ងងឹត ខួរក្បាល​ចាប់ផ្ដើម​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ហៅ​ថា Melatonin។ អ័រម៉ូន​នេះកំណត់​វដ្ដ​នៃ​ការ​គេង ដោយ​បញ្ជា​ទៅ​រាងកាយ ​ដល់ពេល​សម្រាក​ហើយ។ ខួរក្បាលផលិត​អ័រម៉ូន​នេះ​តិច នៅពេលមាន​ពន្លឺ និង​ផលិត​ច្រើន នៅពេល​ងងឹត។ អាយុក៏ពាក់ព័ន្ធ​នឹង​ការ​ផលិត​អ័រម៉ូន​នេះ​ដូច​គ្នា ពេល​​អាយុ​កាន់តែច្រើន ការ​ផលិត​អ័រម៉ូន Melatonin កាន់តែ​តិច។ ថ្នាំជំនួយ​ការ​គេង​ភាគច្រើន មាន​ផ្ទុក​សារធាតុ Melatonin នេះ។ ថ្នាំ​នេះ ល្អ​បំផុត​ពេល​ប្រើ​ក្នុង​ករណី​ដូច​ជា៖ ពេល​ធ្វើ​តាម​យន្តហោះ​រយៈចម្ងាយ​ឆ្ងាយ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​គេង ពេលមាន​បញ្ហា​មិន​ងងុយ​គេង នៅពេល​យប់ ពេល​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ​វេនយប់ – ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន អាច​ប្រើប្រាស់​ជួយ​ដល់យើងមាន​បញ្ហា​គេង​មិន​លក់។ ពិតណាស់ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ​អាច​រក​ទិញ​បាន​ដោយមិន​ចាំបាច់​មាន​​វេជ្ជបញ្ជា ត្រូវបាន​ប្រើប្រាស់​ព្យាបាល​អាលែកហ្ស៊ី ហើយ​អាច​បណ្ដាល​ឲ្យ​ងងុយ​គេង។ ថ្នាំ​ប្រឆាំង​អ៊ីស្ដាមីន ជំនាន់​ទី១ ឬ (Sedating Antihistamines) […]


ព័ត៌មាន

ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

សម្រាប់​គ្នា​យើង​និយម​ញ៉ាំ​ត្រីឆៅ ពិសេស​ត្រី Tuna នាំ​ចេញ​ពី​ប្រទេស​វៀត​ណាម ត្រូវ​ប្រុង​ប្រយ័ត្ន​ផង ពេល​នេះអាមេរិក រក​ឃើញ​បាក់តេរីឈ្មោះ  Salmonlla ក្នុង​សាច់​ត្រី Tuna ឆៅ ទាំង​នោះ ដែលកំពុង​ឆ្លង​នៅ​អាមេរិក ដល់​ទៅ​ ៧ រដ្ឋ។  មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៅអាមេរិក CDC បាន​ព្រមាន ពាក់​ព័ន្ធ​ការ​ញ៉ាំ​សាច់​ត្រី Tuna ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន JK Fish របស់​ប្រទេស​វៀត​ណាម នឹង​ចែក​ចាយ​ក្នុង​ទឹក​ដី​របស់​ខ្លួន ដោយ​ក្រុមហ៊ុនអាមេរិក Jensen Tuna។ ការព្រមាន​របស់​ CDC ធ្វើ​ឡើង​បន្ទាប់​ពីមនុស្ស ១៣​នាក់ ក្នុង​រដ្ឋ​ចំនួន ៧ ឆ្លង​បាក់តេរី Salmonella ដែល​ជា​បាក់តេរី​ម្យ៉ាង​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ពោះ​វៀន ដូច​ជាគ្រុន​ពោះ​វៀន​ដើម។ អ្នក​ជំងឺ ២​នាក់ ក្នុង​ចំណោម ១៣នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល និង​សម្រាក​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ពុំ​មាន​សេចក្តី​ពាក់ព័ន្ធ​ករណី​មាន​អ្នក​ស្លាប់​ ដោយ​ការ​ឆ្លង​បាក់តេរី​នេះ​ទេ។ ក្រុមហ៊ុន Jensen Tuna បាន​ឲ្យ​អ្នកចែកចាយ ក្នុង​រដ្ឋទាំង ៧ យក​ត្រី Tuna […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ