សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នក​កម្ពស់​ទាប ហើយមាន​បញ្ហា​សួត ប្រឈម​ខ្ពស់​កើត​​ជំងឺ​បេះដូង

លទ្ធផល​នៃ​ការ​សិក្សា​មួយ ដោយ​ក្រុមអ្នកស្រាវជ្រាវ​នៅ​សាលកវិទ្យាល័យ Queen Mary University of London បាន​រកឃើញ​ពី​ទំនាក់​ទនង​​មួយ​រវាង​អ្នក​មាន​កម្ពស់​ទាប និង​ភាព​ប្រឈម​ខ្ពស់​នៃ​ជំងឺ​បេះដូង គឺ​បណ្ដាល​មកពី​បញ្ហាសួត។ របាយ​ការណ៍សិក្សាចេញផ្សាយ​នៅ​លើគេហទំព័រព័ត៌មាន​សុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ ៨០០​ ទីតាំងនៃហ្សែន​របស់​មនុស្ស ពាក់ព័ន្ធ​ជាមួយ​កម្ពស់​មនុស្សពេញវ័យ បង្ហាញ​ថា កម្ពស់​កាន់តែទាប បង្កើន​ភាពប្រឈម​​បង្ក​ជំងឺ​ ទឹកនោមផ្អែម និង​ជំងឺ ​សរសៃ​ឈាម​បេះដូង។ ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មាន​ភស្ដុតាងបង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​ប្រឈម​ជំងឺជំងឺ​ទឹកនោមផ្អែម នៅលើ​សន្ទស្សន៍​ទម្ងន់​រាងកាយមនុស្សទេ ប៉ុន្ដែ​មាន​ទំនាក់ទំនង​រវាង​កម្ពស់ និង​ភាព​ប្រឈម​ជំងឺ​បេះដូង ត្រូវ​បាន​រកឃើញ។ កត្ដាប្រឈមជាច្រើនចំពោះ​ជំងឺ​បេះដូង ត្រូវបាន​ពិនិត្យ​លើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគ​រយ​នៃ​ការឡើង​ទម្ងន់ និង​កត្ដា​សង្គម សេដ្ឋកិច្ច​ការអប់រំ និង​កត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញ​ថា កត្ដា​ទាំង​នេះបាន​ចូលរួម​តិចតួច ជះ​ឥទ្ធិពល​ប្រឈម​ជំងឺ​បេះដូង ប៉ុន្តែ​បញ្ហា​សួត បែរ​ជាជះឥទ្ធិពល​កើតជំងឺ​បេះ​ដូង​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖  វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន? លោកបណ្ឌិត Eirini Marouli ដឹកនាំ​ការសិក្សា​នេះ និង​ជាសាស្រ្ដាចារ្យនៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​បញ្ជាក់​ថា៖ “ការ​ស្វែងយល់​ទំនាក់ទំនងនៅពីក្រោយ​​ការ​អង្កេត​មួយ ដូចជា ទំនាក់ទំនងរវាង​កម្ពស់​មនុស្ស​ពេញវ័យ […]


ព័ត៌មាន

៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ពេញ​និយម​ជាងគេ​ក្នុង​ចំណោម​ស្រីៗ ម្លោះ​ហើយ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គេ​តែងតែ​ឮ​ការ​លើក​ឡើង​មួយ​ចំនួន​អំពី​ថ្នាំ​ពន្យារ​កំណើត។ ថ្ងៃ​នេះ Hello គ្រូពេទ្យ​នឹង​ស្រាយ​ចម្ងល់​អំពី​ការ​លើក​ឡើង​ទាំង​នោះ​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។ សំណួរ ទី១៖ លោកស្រី​វេជ្ជបណ្ឌិត មានការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ អ្នក​ខ្លះ​ធ្លាក់​ឈាម​មិន​ឈប់ ស្គម​រីងរៃ ឬ​ធាត់ជ្រុល តើ​ពិតទេ? ចម្លើយ៖ មិន​ពិត​នោះ​ទេ ស្រីៗ​មួយ​ចំនួន​​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​មែន តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​ប្រើ​បាន​មួយ​រយៈខ្លី។ ការ​ធ្វើ​ទុក្ខ​ដូចជា​ធ្លាក់​ឈាម​ខ្លាំង ធ្វើ​ឲ្យ​រាងកាយ​ស្គម​រីងរៃ ឬ​ធាត់ជ្រុល​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​ស្រីៗ​យើង​ច្រើន​ជាង ឯ​ករណី​ខ្លះ​ទៀត​បណ្តាល​មក​ពី​ស្រីៗ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់់ជារៀងរាល់ថ្ងៃ ដោយ​អ្នក​ខ្លះ​ភ្លេច​លេប ១ថ្ងៃ ២ថ្ងៃ នោះ​បញ្ហា​ក៏​កើត​មាន។ សំណួរ ទី២៖ ស្រដៀង​គ្នា​នឹង​សំណួរទី១ គេថា ស្រីៗ​ដែល​លេប​ថ្នាំ ឬចាក់​ពន្យារ​កំណើត​យូរ​ទៅ អាច​ធ្វើ​ឲ្យរដូវ​មក​មិនទៀង ឬ​អត់​រដូវ​តែ​ម្តង? ចម្លើយ៖ មុន​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា ដូចគ្នា​នេះ​ដែរ​មធ្យោបាយពន្យារកំណើត​មិនមែន​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​រាំង​រដូវ​នោះ​ទេ បញ្ហា​នេះ​មក​ពី​សុខភាព​របស់​ស្រីៗ​ខ្លួន​ឯង ឬ​ក៏គាត់​សម្រេច​ជ្រើស​រើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ដោយ​មិន​បាន​ពិនិត្យ​សុខភាព ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ សំណួរ ទី៣៖ តើ​អាច​ទេ ប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរ​ពេក អត់កូន? ចម្លើយ៖ ជា​ទស្សនៈយល់​ច្រឡំ​ទាំង​ស្រុង ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ប្រភេទ​ណា​ក៏​ដោយ ផលិត​ឡើង​ក្នុង​បំណង​ដើម្បី​តែ​ពន្យារ​កំណើត​ប៉ុណ្ណោះ មិនមែន​បញ្ឈប់​កំណើត​ដូចជា​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ឬ​ចងដៃ​ស្បូន​នោះ​ទេ។ […]


ព័ត៌មាន

ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច

ថ្នាំ​គ្រប់​ប្រភេទ​ទាំងអស់ មិនមែន​ចេះ​តែ​ទុក​ដាក់​ផ្តេសផ្តាស​នោះ​ទេ យើង​ត្រូវ​រក្សា​ទុក​ឲ្យ​បាន​ល្អ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព បើ​ពុំ​ដូច្នេះទេ​ថ្នាំ​នឹង​ខូច​គុណភាព ប្រើ​ការ​លែង​កើត ប៉ះពាល់​ដល់​សុខភាព។ ការ​រក្សា​ទុក​ថ្នាំ​មិន​ដូច​គ្នា​ទាំងអស់​ទេ អាស្រ័យ​ទៅ​តាម​ប្រភេទថ្នាំ ប៉ុន្តែ​ជា​គោលការណ៍​ទូទៅ​តម្រូវ​ឲ្យ​ទុក​ថ្នាំ​នៅកន្លែង​ដែល​មាន​សីតុណ្ហភាព​ល្មម មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក។ ១- ត្រូវទុក​ថ្នាំ​នៅ​កន្លែង​ណា​ទើប​មាន​សុវត្ថិភាព ទូ​ដាក់​ថ្នាំ​ពេទ្យ ធ្នើរ ថតតុ-ទូ សុទ្ធ​សឹង​ជា​កន្លែង​ដែល​អាច​រក្សា​ទុក​ថ្នាំ​បាន ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា កន្លែង​នោះ​គ្មាន​ការ​រំខាន​ដោយ​ពពួក​សត្វ​ល្អិត ដូច​ជា​ស្រមោច កណ្តុរ​ជាដើម។ ថ្នាំគ្រាប់៖ – ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​​ស្អាត ស្ងួត មាន​អនាម័យ – ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សា​សេ) – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​ – មិន​ត្រូវ​ទុក​ថ្នាំឲ្យចំ​ពន្លឺថ្ងៃ – ត្រូវ​ទុក​ថ្នាំ​ឲ្យ​ផុត​ពី​ដៃ​ក្មេងៗ – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូ​ទឹក​កកឡើយ ​(លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​ត្រូវ​ការ​ឲ្យដាក់​ក្នុង​ទូទឹក​កក ឧទាហរណ៍​ថ្នាំ​គ្រាប់​ប្រភេទ​សុល​ជាដើម)។ ថ្នាំ​ចាក់៖ ការ​រក្សា​ទុក​ថ្នាំ​ចាក់​គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ក្រដាស​ព័ត៌មាន​ថ្នាំ ឬ​ការ​ណែនាំ​របស់​ឱសថ​ការី។ ជាទូទៅ​ថ្នាំ​ចាក់ត្រូវ​ការ​លក្ខខណ្ឌ​ទុក​ដាក់​ដូច​ខាង​ក្រោម​៖ – ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ស្អាត ​មាន​អនាម័យ – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​ – ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សារសេ) – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូទឹក​កកឡើយ (លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​តម្រូវឲ្យ​​ដាក់​ក្នុង​ទូរ​ទឹក​កក ឧទាហរណ៍​ពពួក​វ៉ាក់សាំង​​ ត្រូវទុក​ក្នុង​សីតុណ្ហភាព ពី ២-៨ អង្សារសេ)។ ២- ប្រើថ្នាំ​ទុកដាក់កន្លែង​អត់សុវត្ថិភាព​ប៉ះពាល់​អ្វីខ្លះ? ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​ទុក​ដាក់​មិន​ត្រឹម​ត្រូវ មិន​មាន​សុវត្ថិភាព​ទេ។ រាល់​ថ្នាំ​ពេទ្យ​ទាំង​អស់​នឹង​មាន​ប្រសិទ្ធ​ភាព​ប្រសិន​បើ​វា​ស្ថិត​ក្នុង​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ និង​ទុក​ដាក់​បាន​ត្រឹម​ត្រូវ។ ការ​ទុក​ដាក់​ថ្នាំ​ពេទ្យ​មិន​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ពន្លឿន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធ​ភាព​ព្យាបាល និង​បម្លែង​សារធាតុ​គីមី​របស់​ថ្នាំ […]


ព័ត៌មាន

គ្រូពេទ្យអាមេរិក ចេញ​វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​មានជាតិស្ករ​ខ្ពស់

ក្រុម​គ្រូពេទ្យ​ជាច្រើន កំពុង​សម្លឹងរក​មធ្យោបាយ​នានា ដើម្បី​កាត់បន្ថយ​ការញាំ​ភេសជ្ជៈ​ផ្អែមសម្រាប់​ក្មេងៗ តាមរយៈការបំបាត់​ការ​ដាក់លក់​នៅ​តាម​ទូ​ភេសជ្ជៈសាធារណៈ និង​ការផ្សព្វផ្សាយ​នានា។ បណ្ឌិតសភា​អាមេរិក​សម្រាប់​កិច្ចការ​កុមារ ជាមួយ​សមាគម​បេះដូង​អាមេរិក បាន​ចេញសេចក្តី​ប្រកាស​គោលការណ៍​មួយ នៅ​សប្ដាហ៍​នេះ គាំទ្រ​វិធានការសម្រាប់សុខមាលភាព​សាធារណៈ​ជាច្រើន សំដៅ​លើ​ភេសជ្ជៈ​ពេញ​និយម​ រួមមាន​ទាំង​ទឹកក្រូច និង​ទឹកផ្លែឈើ។ “យើងដឹងថា ការ​ផ្ទុក​ជាតិ​ស្ករ​លើស គឺពាក់ព័ន្ធ​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ រួមមាន​ជំងឺបេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ជាតិ​ខ្លាញ់ ពុកធ្មេញ និង​ជំងឺ​ធាត់លើ​កុមារ។ ការណែនាំ​របប​អាហារ​នានា ផ្ដល់ដល់​ក្មេងៗ ឲ្យ​ទទួល​កាល់ឡូរី​សរុប​តិចជាង ១០​ភាគរយ ពី​ស្ករ​ដែល​បាន​បន្ថែម។ ប៉ុន្ដែ​ក្មេងៗ​ភាគច្រើន ទទួល​យក​ជាតិ​ស្ករ​លើស​ជិត ២ដង នៃ​ការណែនាំ“។ នេះពើតាម​លោកស្រី​បណ្ឌិត Natalie Muth អ្នកជំនាញ​ផ្នែក​កុមារ នៅ​តំបន់​ជនបទ San Diego និងជា​អ្នកដឹកនាំ​ក្នុង​ការ​ចេញ​សេចក្តីប្រកាស​គោលការណ៍​នេះ។ លោកស្រី​បណ្ឌិត Natalie Muth បញ្ជាក់​ថា ច្រើនជាង​ពាក់កណ្ដាល នៃ​ការ​ផ្ទុក​ជាតិស្ករ​ទាំង​នោះ គឺ​ទទួល​បាន​ពី​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ លោកស្រី​បណ្ឌិត Natalie Muth បន្ថែមថា “ដោយ​ចាត់ទុក​ថា ទឹកក្រូច ១​ដប (តូច) មាន​ស្ករ​បន្ថែម ៦៥​ក្រាម ហើយ​វាត្រូវបាន​ណែនាំ​ថា ក្មេងៗ​គួរ​ទទួល​យក ២៥​ក្រាម នៃ​ជាតិ​ស្ករ​បន្ថែម ក្នុង​មួយ​ថ្ងៃ។ […]


ព័ត៌មាន

​ចូល​ចិត្ត​​ទំនិញ​​ចុះ​ថ្លៃ ​​១ ​​ថែម ​១ ប្រយ័ត្ន​​កើត​ជំងឺ​ធាត់

គ្នាយើង​​ចូល​ចិត្ត​ដើរ​ផ្សារ​ ជា​ពិសេស​​ទិញ​​អាហារ​​​​ ចុះ​ថ្លៃ (Discount ) ឬ​ទិញ​​ ១​​ ថែម​ ១ អាច​ប្រឈម​​នឹង​ការ​កើត​ជំងឺ​ធាត់​​ខ្លាំង​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​​ថ្មី​មួយ​របស់​អង់គ្លេស​។ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​ជំងឺ​មហារីក ​ចក្រភព​អង់គ្លេស​​ ​រក​ឃើញ​ថា អ្នក​​​ចូល​ចិត្ត​​ញ៉ាំ​​អាហារ​ ​បែប​ទិញ​ចុះ​ថ្លៃ​ មាន​ ៥០​%​ ជួប​ហានិភ័យ​​​ជំងឺ​ធាត់​​​ខ្លាំង​ បើ​ធៀប​ទៅ​នឹង​​អ្នក​​ពុំ​សូវ​​​​​​​មាន​ចំណូល​ទិញ​តាម​វិធី​​នេះ​។ ការ​​សិក្សា ផ្អែក​លើ​ទិន្នន័យ​ ១​៦.០០០​​គ្រួសារ ​នៅ​អង់គ្លេស​ បាន​បង្ហាញ​ថា​ ក្នុង​មួយគ្រួសារ​យ៉ាង​តិច​​មាន​​អាហារ​ជា​ទំនិញ​ចុះ​ថ្លៃ​​ ១ ​ពេល​ក្នុង​ចំណោម​​អាហារ​ទាំង​បី​​ពេល​ ហើយ​​អាហារ​ទាំង​នោះ​ ភាគ​ច្រើន​ជា​ទំនិញ​ដាក់​លក់​ចុះ​ថ្លៃ​មក​ពី​ផ្សារ​ទំនើប​។ ចំពោះ​អាហារ​ដាក់​លក់​ចុះ​ថ្លៃ ​សុទ្ធ​សឹង​តែ​ផ្តល់​ផល​មិន​ល្អ​ដល់​សុខភាព​ តួ​យ៉ាង​ដូច​ជា​ ​អាហារ​បំពង ពោត​លីង សូកូឡា​ និង​អាហារហឹរ​ជា​ដើម​។ សម្រាប់​អ្នក​​ចូល​ចិត្ត​ទិញ​ទំនិញ​ខាង​លើ​ចន្លោះ ៤០-៨០ ភាគរយ មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ ​៥៤​% ​អាច​កើត​ជំងឺ​ធាត់​​ បើធៀប​នឹង​អ្នក​​ទិញ​​ទំនិញ​ចុះថ្លៃត្រឹម ២០​ ភាគរយ​។ ការ​សិក្សា​​ខាង​លើ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​​មតិ​យោបល់​ពី​រដ្ឋាភិបាល​​អង់គ្លេស ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បិទ​​ កម្មវិធី​​​ទិញ​ ១​ ថែម​ ១ ទៅ​លើ​​អាហារ​​​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ដែល​ជា​យុទ្ធសាស្រ្ត​ប្រឆាំង​កំណើន​ជំងឺ​ធាត់ ​ជា​ពិសេស​លើ​ក្មេង​ៗ​។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ ញ៉ាំ​លឿន​ពេក ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួន ពេល​ក្រោយ បើ​តាម​លោក […]


ព័ត៌មាន

​ថ្នាំ​លើស​ឈាម​ ៣ប្រភេទ អាច​បង្ក​មហារីក ឥណ្ឌា​​ប្រកាស​ប្រមូល​​វិញ

ទាំង​រោងចក្រ​ផលិត​ឱសថ Hetero Labs បូករួម​ទាំង​ម្សិលមិញ​នេះ អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល ​សឹង្ហបុរី បាន​ប្រកាស​ប្រមូល​​ថ្នាំ​ និង​បញ្ជាក់​ពី​កម្រិត​គ្រោះថ្នាក់ ថ្នាំជំងឺ​លើស​ឈាម​​​ ៣ប្រភេទ ក្រោយ​រក​ឃើញ​ថា អាច​បង្ក​ជា​ជំងឺ​មហារីក​បាន។ សារធាតុពុល​​​ Nitrosamine លើស​កម្រិតដែល​មាន​ក្នុង​​​ពពួក​ថ្នាំ Losartan ទម្រង់​ ៥០មិល្លីក្រាម និង ១០០មិល្លីក្រាម ​​មានថ្នាំ Hypergen, Losagen និង Losartas ផលិត​​ដោយ​ក្រុមហ៊ុន​ផលិតឱសថ​ Hetero Labs របស់​ឥណ្ឌា ត្រូវ​បាន​ក្រសួង​សុខាភិបាល ប្រទេស​នេះ (សឹង្ហបុរី) អះអាង​ថា ពិត​ជា​ខុស​កម្រិត​ស្ដង់ដារ (លើស​បរិមាណ​ធាតុផ្សំ) និង​អាច​ឈាន​ដល់​បង្ក​ជា​រោគមហារីក​ពិត​មែន ប្រសិន​បើ​អ្នក​ជំងឺ​(លើសឈាម) នៅ​តែ​បន្ត​ប្រើប្រាស់រយៈវែង។ ដោយ​សារ​តែ​ឥទ្ធិពល​ថ្នាំ មិន​បង្ក​ហានិភ័យ​ភ្លាមៗ ក្រសួង​សុខាភិបាល​ពន្យល់​បន្ថែម​ថា ស្ថានភាព​អ្នក​ជំងឺ​ពិត​ជា​ត្រូវ​ការ​ថ្នាំ​នេះ ដើម្បី​ទប់ទល់​គ្រោះ​ថ្នាក់ ដូច្នេះ ​អ្នក​ជំងឺ​ដែល​កំពុង​ប្រើ​ ​ថ្នាំ​ទាំង​ ៣​ប្រភេទ​នេះ នៅ​បន្ត​ប្រើ​ធម្មតា ​ដោយ​សារ​ផល​ប៉ះពាល់​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ ហើយ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិវឌ្ឍន៍ទៅ​ជា​មហារីក។ អត្ថបទពាក់ព័ន្ធ៖ អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ អបអរ​សាទរ​ប្រុសៗ ឥឡូវ​នេះ​មាន​​​ថ្នាំ​ពន្យារ​កំណើត​ដែរ​ហើយ   គ្រូពេទ្យ​​ទាំង​រដ្ឋ​និង​ឯកជន ទូទាំង​ប្រទេស​សឹង្ហបុរី បាន​ចេញ​វេជ្ជបញ្ជា ឲ្យ​អ្នក​ជំងឺ ប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំង​នេះ ក្នុង​ចំណោម​អ្នក​ជំងឺ(លើសឈាម) សរុប​ប្រមាណ  ១៣៧.០០០នាក់ ។ […]


ព័ត៌មាន

“Hello គ្រូពេទ្យ” ចាប់​ដៃ​សហការ​ជាមួយ​គេហទំព័រធំ២ របស់ CBS

គេហទំព័រ​សុខភាព “Hello គ្រូពេទ្យ” ដែល​ទើប​លេច​ខ្លួន​ចូល​ក្នុង​ទីផ្សារ​កម្ពុជាដើម​ឆ្នាំ ២០១៩​នេះ បាន​ក្លាយ​ជា​ដៃគូព័ត៌មាន ជាមួយ​​វិប​សាយ​​​ ២ របស់​ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលគ្រប់គ្រងស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ក្រៅ​ពី​លើក​កម្ពស់​ផ្នែក​កម្មសិទ្ធិបញ្ញា និង​ចង់​ឲ្យ​ប្រជាជន បងប្អូន​អ្នក​អាន​មាន​សុខភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន “Hello គ្រូពេទ្យ” បូក​រួម​ទាំង​វិបសាយ​ដៃគូ​ទាំង​ពីរ​របស់​ CBS មាន​ mytvplus ​និង ​clicknews នឹង​​ទទួល​បាន​សិទ្ធិ​ពេញលេញ​លើ​ការ​ប្រើប្រាស់​ព័ត៌មាន​សុខភាព ទាំង​អត្ថបទ ​រូបភាព ​សំឡេង និង​វីដេអូ។ និពន្ធ​នាយក និង​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល “Hello គ្រូពេទ្យ” លោក ជីព ចិត្ត​ បញ្ជាក់​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​បងៗ គាត់​យល់ និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការងារ​ដែល​យើង​កំពុង​ធ្វើ និង​កំពុង​ផ្ដោត​ខាង​សុខភាព។ ការងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​យុទ្ធនាការ​រួម​គ្នា​មួយ​គឺ ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​បំផុត​ដល់​អ្នក​អាន និង​ទស្សនិកជន ប្រកប​ដោយ​វិជ្ជាជីវៈ។ ពួក​គាត់​ធំ គាត់​មាន​ហ្វេន​ច្រើន​មិន​ថា​ផ្នែក​ណា​ទេ ទាំង​កម្សាន្ត និង​កីឡា ហើយ​ខ្ញុំ​សង្ឃឹម​ថា ហ្វេន​គាត់ រាប់​លាន​នាក់​លើ​ហ្វេសបុក អាច​ទទួល​បាន​រឿង​ល្អៗ​ច្រើន​ទៀត​ផ្នែក​សុខភាព ក្រោយ​កិច្ចសហការ​នេះ។” លោក ជីព […]


ព័ត៌មាន

"ស្ត្រេស" ​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច​ និងមាន​បញ្ហា​ធ្ងន់ធ្ងរ

កម្រិត​អ័រម៉ូន​ស្ត្រេស​ (Cortisol) ឡើង​ខ្ពស់​អាច​បង្ក​​ឲ្យ​​ខួរ​ក្បាល​បាត់​បង់​មុខ​ងារ​ចង​ចាំ ថែម​ទាំង​ថយ​បរិមាណ​ខួរ​ក្បាល​​នៅ​មុន​អាយុ​ ៤០ ឆ្នាំ​ទៀត​ផង​។  លោក​ស្រី​​សាស្រ្តាចារ្យ​ Sudha Seshadri និង​​សហ​ការី នៃ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខភាព​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ បាន​តាម​ដាន​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួមការ​ស្រាវ​ជ្រាវ​​ជាង​ ២​ពា​ន់​នាក់​ តាម​រយៈ​ការ​​​​ថត​ឆ្លុះ​ខួរ​ក្បាល​ដោយ​​ប្រើ​​ម៉ាញ៉េទិក​ និង​រលក​វិទ្យុ​​ (Brain Magnetic Resonance Imaging) ព្រម​ទាំង​​ពិ​និត្យ​​មើល​​សេរ៉ូម​​ឈាម​ផង​ដែរ​។ លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នកមាន​​កម្រិត​​​ Cortisol ​ឡើង​ខ្លាំង​​ ខួរ​ក្បាល​​ពុំ​អាច​​ដំណើរ​ការ​ល្អ​​​លើ​ការ​ចង​ចាំ ហើយ​មាន​បញ្ហា​ស្រវាំង​ភ្នែក​មើល​ពុំ​ច្បាស់​ បើ​ប្រៀប​ធៀប​​អ្នក​មាន​កម្រិត​​​ Cortisol ធម្មតា។ ការ​តាម​ដាន​ជា​បន្ទាប់​​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់​ថា កម្រិត​ Cortisol ខ្លាំង​​បាន​បន្ថយ​ទំហំ​ខួរ​ក្បាល​ផង​ដែរ​។ ការ​បង្ហាញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​លើ​​ខួរ​ក្បាល​ផ្នែក​ប្រផេះ​ និង​កំពក​ខួរ ​ជា​កន្លែង​មុខ​ងារ​សំខាន់​​​ឲ្យ​​ភ្នែក​មើល​ឃើញ​។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​​កត់​សម្គាល់​ឃើញ​​មានការ​ប្រែ​ប្រួល​​លើ​ខួរ​ក្បាល​ផ្នែក​ពណ៌​ស ​ដែល​ពាក់​ព័ន្ធ​នឹង​​​អ័រ​ម៉ូន​ Cortisol នៅ​ក្នុង​ឈាម​។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” “​ខួរ​ក្បាល​ផ្នែក​ពណ៌​ស​ ជា​កន្លែង​សំខាន់​​ទាក់​ទង​នឹង​​​ល្បឿន​នៃ​ការ​យល់​ដឹង ដូច​នេះ​ការ​ឡើង​​​​កម្រិតអ័រម៉ូន​​ Cortisol ដែល​យើង​បាន​សិក្សា​​ គឺ​បង្ហាញទំនាក់ទំនង ​ថយ​ចុះ​នៃ​​មុខ​ងារ​យល់​ដឹង​របស់ខួរ​ក្បាល​”។ នេះ​បើ​តាមការអះអាង​ពី​​ក្រុម​អ្នក​ស្រាវ​ជ្រាវ។ ​តាម​ការ​ពន្យល់​ពី​មជ្ឈមណ្ឌល​​សុខភាព Mayo […]


ព័ត៌មាន

លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន

មាន​បញ្ហា​ដំណេក ម្នាក់ៗ​មិន​ស្រួល​ចិត្ត​ទេ ខំ​រិះ​រក​វិធី​ផ្សេងៗ ក្នុង​នោះ​ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ជា​ជំនួយ ​ច្បាស់​ជា​ជម្រើស​ចុង​ក្រោយ​ហើយ។ ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ត្បិត​តែ​ជួយ​​រឿង​ដំណេក​បាន តែ​យើង​ក៏ត្រូវ​រង​នូវ​ផល​រំខាន​មក​វិញ​ដែរ។ ១- អ្វីទៅជាថ្នាំងងុយគេង ថ្នាំ​ងងុយ​គេង​ជា​ពពួក​ថ្នាំ​ដែល​មាន​សកម្មភាព​លើខួរ​ក្បាល​ដែល​ធ្វើ​ឲ្យយើង​អាច​គេង​លក់​ស្រួល។ ថ្នាំ​នេះ​ប្រើ​សម្រាប់​អ្នក​ជំងឺ​ដេក​មិន​លក់ (Insomnia) និង​​អ្នក​មាន​បញ្ហា​ក្នុង​ការ​ដេក (គេង​មិន​ស្កប់)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី គឹម កាណែល។ ២- ប្រភេទថ្នាំងងុយគេង ថ្នាំ​ងងុយ​គេង​មាន​ច្រើន​ប្រភេទ ប្រភេទ​នីមួយៗប្រើ​ទៅ​តាម​​ស្ថានភាព​របស់​អ្នក​ជំងឺ តើ​មាន​បញ្ហា​ដំណេក​ស្រាល ឬ​ក៏​ធ្ងន់ ហើយ​ការ​ប្រើ​ថ្នាំ​ងងុយគេងភាគច្រើន​​ទាល់​តែ​មាន​វេជ្ជបញ្ជា។ ៣- ផល​រំខាន​របស់​ថ្នាំ​ងងុយ​គេង ការ​លេប​ថ្នាំ​ងងុយ​គេង​អាច​ជួយ​បញ្ហា​ដំណេក​យើង​បាន​មែន តែ​ក៏​មាន​ផល​រំខាន​មក​វិញ​ខ្លះៗ​ដែរ។ ឱសថការី គឹម កាណែល បន្តថា ផល​រំខាន​អាស្រ័យ​ទៅ​លើ​ប្រភេទ​ថ្នាំ​ដែល​យើង​ប្រើ ក្នុង​ចំណោម​នោះ ផល​រំខាន​​ដែល​កើត​មាន​ញឹកញាប់​រួមមាន៖ - ក្រហាយ ឬ​ចាក់​ៗ​នៅ​ដៃ​ជើង និងទ្រូង - មិន​ឃ្លាន​អាហារ - ទល់លាមក - ឈឺពោះ រាក - ពិបាក​រក្សាលំនឹង​ខ្លួន​ប្រាណ - វិលមុខ - ស្ងួត​មាត់ និង​ក - ឈឺក្បាល - មិនសូវ​ចងចាំ - យល់សប្តិអាក្រក់ - ខ្សោយកម្លាំង។ ៤- ការ​ប្រើ​ថ្នាំ​លើស​កម្រិត ការ​ប្រើ​ថ្នាំ​ងងុយ​គេង​លើស​កម្រិត​អាច​បណ្ដាល​ឲ្យ​ផល​រំខាន​របស់​ថ្នាំ​កើន​ឡើង​ខ្ពស់ និង​មាន​រយៈពេល​យូរ ហើយ​ករណី​ខ្លះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

ភ្នែក​មាន​បញ្ហា​ធ្ងន់ ឥឡូវ​អាមេរិករក​ឃើញ​របៀប​ព្យាបាល​ថ្មី ដោយ​មិន​បាច់​វះកាត់

អ្នកវិទ្យាសាស្រ្តអាមេរិកជាច្រើន គ្រោង​រៀបចំ​ផលិត​ជែល​មួយប្រភេទ មាន​សមត្ថភាព​​អាច​ភ្ជិត​មុខ​របួស ឬដំបៅលើ​ផ្ទៃភ្នែក ដោយមិនចាំបាច់​ធ្វើការ​ដេរភ្ជាប់​នោះទេ។ ការសិក្សា​នេះ ត្រូវបាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន នៅ​លើ​គេហទំព័រ Science Advances ដោយ​បង្ហាញ ជែល​ខ្ចប់ជាមួយ​សារធាតុ​គីមី​មាន​ពន្លឺ​ចាំង មិនត្រឹមតែអាច​ភ្ជិត​របួស​នោះទេ ថែមទាំង​អាច​បង្កើត​កោសិកាឡើងវិញ​ទៀត​ផង។ “យើង​ចង់​ប្រើសារធាតុ​នេះ ​ទៅ​លើ​កោសិកា​នានានៃ​កែវភ្នែក ​ចាប់ជាមួយ​សារធាតុ​សម្រាប់​ភ្ជិត និង​បង្កើត​កោសិកា​ឡើងវិញ​ ដើម្បី​ធ្វើឲ្យ​ដូច​ទៅ​នឹង​កែវភ្នែក​ដើម តាមតែ​អាចធ្វើទៅ​បាន“។ នេះបើតាម​សាស្រ្ដាចារ្យ Reza Dana នៃ​សាលា Harvard Medical School ដែល​បាន​សហការ​រៀបចំ​ការសិក្សា​នេះ។ ជែលនេះ នៅពេល​ប្រើ​ដំបូង អាច​មើលឃើញ​មាន​ពណ៌ខៀវ ដើម្បី​រារាំង​ការ​រំខាននៃ​​កាំរស្មី UV ដែល​មានផ្ទុក​កម្រិត​​សារធាតុ​ពុល។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច? ក្នុង​ការសិក្សា​មុន​ៗ វិធី​ព្យាបាល​ជា​ផ្លូវការ អ្នកស្រាវជ្រាវ បាន​ប្រើប្រាស់​ជែល​កំហាប់ ២០​ភាគរយ ទៅ​ភ្ជិត​របួស​កែវភ្នែក ៣​មិល្លីម៉ែត្រ និង​អនុវត្ត​ពន្លឺ​​អាច​មើលឃើញ​សម្រាប់​រយៈពេល ៤​នាទី ឈាន​ទៅភ្ជិត​របួស​ឲ្យ​ជាប់គ្នា។ មួយ​ថ្ងៃក្រោយមក ពួកគេ​បាន​សង្កេតឃើញ ផ្ទៃភ្នែក​ថ្លា និង​រលោង ដោយ​គ្មាន​សម្លាកនោះទេ។ ក្រោយ​ព្យាបាល​ច្រើន​ថ្ងៃ ជាលិកា​កែវ​ភ្នែកបាន​កកើតឡើង​វិញ ដោយ​​ជាលិកា​ថ្មីទាំង​នោះ​ មាន​សណ្ឋាន​​ខុសគ្នា​តិចតួច​ប៉ុណ្ណោះជាមួយ​​ជាលិកា​ដើម។ អ្នកវិទ្យាសាស្រ្ត ​រំពឹង​ថា នឹង​ចាប់ផ្ដើម​សាកល្បង​វេជ្ជសាស្រ្ដ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ