សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍

ករណីស្លាប់​ដោយ​ថ្នាំបំបាត់​ការឈឺចាប់ ហ្វង់តានីល (Fentanyl) ដែល​ផលិតចេញពី​អាភៀន បាន​កើនឡើង​ជាង ១០០០​% នៅ​អាមេរិក គិតចាប់ពី​ឆ្នាំ២០១១-២០១៦។ នេះបើតាម​របាយការណ៍ទើបចេញ​ផ្សាយរបស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល ចេញ​ផ្សាយ​ដោយសារព័ត៌​មាន CNN។ ចំនួន​អ្នកស្លាប់ពាក់ព័ន្ធ​ថ្នាំហ្វង់តានីល មាន​អាត្រា​ថេរ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​ ២០១២ ប្រមាណ ១.៦០០​នាក់។ ក្នុង​ឆ្នាំ ​២០១៣ ចំនួន​អ្នក​ស្លាប់ ​កើនឡើង​ជាង ១.៩០០​នាក់ និង​កើន​ឡើង​ទ្វេ​ដងក្នុង​ឆ្នាំ ២០១៤ ដោយ​អ្នក​ស្លាប់​មាន​រហូត​ដល់ ៤.២២៣​នាក់ ហើយ​ឆ្នាំ ​២០១៥ ​កើនដល់ ៨.២៥១​នាក់ ខណៈឆ្នាំ​២០១៦ ហក់ឡើង​ដល់ ១៨.៣៣៥​នាក់។ អ្នកស្រាវជ្រាវ​ជាច្រើននៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ស្ថិតិ​សុខាភិបាល បានរកឃើញ​ថា បុរស និង​ស្រ្ដី មាន​អាត្រា​ប្រហាក់ប្រហែល​គ្នានៃ​ការ​ស្លាប់​ចន្លោះឆ្នាំ ​២០១១-២០១៣។ ប៉ុន្ដែ​ចាប់ពី​ឆ្នាំ ២០១៣-២០១៦ អាត្រាស្លាប់លើ​បុរស ​ដោយសារ​ប្រើថ្នាំ​ហ្វង់តានីល​ លើសកម្រិត មាន​ចំនួនខ្ពស់​ជាង ៣​ ដងនៃ​ករណី​ស្លាប់​លើ​ស្ត្រី។ អាត្រា​អ្នក​ស្លាប់ច្រើនជាងគេ ដោយសារ​ថ្នាំ​ហ្វង់តានីល បាន​កើតឡើង​ក្នុង​ចំណោម​មនុស្ស​ពេញវ័យអាយុពី ១៥-៣៤ ​ឆ្នាំ។ អាត្រា​អ្នក​ស្លាប់ពី​អាយុ ១៥-២៤​ឆ្នាំ បាន​កើនឡើង ៩៤%  ខណៈ​អាត្រា​អ្នក​ស្លាប់ពី​អាយុ […]


ព័ត៌មាន

ផឹក​ទឹកតែក្តៅពេក ប្រឈម​កើត​មហារីក​បំពង់អាហារ

មនុស្សជាច្រើន បាន​ចាប់ផ្ដើម​ថ្ងៃថ្មី​របស់​ពួកគេ ជាមួយ​នឹង​ការ​ផឹកទឹកតែ។ ប៉ុន្ដែ​អ្នក​ផឹកទឹកតែ​ក្តៅពេក អាច​ប្រឈម​ទ្វេដង​ជាមួយ​មហារីក​បំពង់​អាហារ។ នេះបើតាម​ការសិក្សា​ថ្មី​មួយ។ អ្នកស្រាវជ្រាវ បាន​រកឃើញ​ថា អ្នកចូលចិត្ត​ទឹកតែ​មាន​កម្តៅ​លើសពី ៦០​អង្សារសេ និង​ទទួល​ទាន​លើសពី ៧០០​មិល្លីលីត្រ ឬ​ប្រហែល ២​ពែងធំ ក្នុង​មួយថ្ងៃ មាន​អាត្រា ៩០​ភាគរយ ប្រឈម​កើត​មហារីក​បំពង់​អាហារ បើប្រៀបធៀប​នឹង​អ្នកផឹកតែ​មាន​បរិមាណ​តិចជាង និង​មានសីតុណ្ហភាព​ត្រជាក់ជាង​នេះ។ ការសិក្សា​នេះ បាន​ពិនិត្យ​លើ​មនុស្ស​ជាង ៥០.០០០​នាក់ ក្នុង​ខេត្ត Golestan នៅ​ភាគឦសាន្ត នៃ​ប្រទេស​អ៊ីរ៉ង់។ “មនុស្ស​ជាច្រើន រីករាយ​ការ​ទទួលទាន​ទឹកតែ កាហ្វេ និង​ភេសជ្ជៈក្តៅ​ផ្សេងទៀត។ ទោះជាយ៉ាងណា យោងតាម​របាយការណ៍​របស់​យើង ការ​ផឹកទឹកតែ​ក្តៅពេក អាច​បង្កើន​ភាព​ប្រឈម​​មហារីក​បំពង់​រំលាយ​អាហារ ​ដូច្នេះ វាគួររងចាំ​រហូត​ដល់​ភេសជ្ជៈ​ក្តៅ ចុះត្រជាក់សិន មុន​ផឹក”។ នេះបើតាម​លោក​បណ្ឌិត Farhad Islami នៃ​អង្គការ American Cancer Society ដែល​ដឹកនាំ​ការ​សិក្សា​លើ​ករណី​នេះ។ ការសិក្សា​មុនៗ រកឃើញ​ផងដែរ ការ​ជាប់​​ពាក់ព័ន្ធ​គ្នា​មួយ​រវាង ​ការ​ផឹក​ទឹកតែក្តៅ និង​មហារីក​បំពង់​អាហារ។ ចំណែក​ការសិក្សា​ថ្មី​នេះ គឺជា​លើកដំបូង ដើម្បី​បញ្ហាក់​ពី​សីតុណ្ហភាព ជាកត្ដា​ជាក់លាក់​មួយ បង្ក​ឲ្យ​កើត​មហារីក​បំពង់អាហារ។ នេះបើតាម​លោក​បណ្ឌិត Farhad […]


ព័ត៌មាន

WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាច​ធ្វើឲ្យយើង​​ថ្លង់

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ពី​ផលវិបាក​លើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ការ​អប់រំ និង​អាជីព បណ្ដាល​មកពី​ការបាត់បង់​សោតវិញ្ញាណ។ អង្គការ​នេះ បាន​ណែនាំ​ឲ្យ​បន្ថយ​សំឡេង​​ចំពោះ​ឧបករណ៍​ស្ដាប់​សំឡេង​នានា ប្រើប្រាស់​កាស​កាត់​បន្ថយ​សំឡេង​មិន​ចាំបាច់ និង​ពាក់​កាស នៅ​ពេល​ទៅ​កន្លែង​មាន​សំឡេង​ខ្លាំង។ ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ជិត ៥០​% នៃ​ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ ពី ១២-៣៥​ ឆ្នាំ បាន​រង​ការ​ប៉ះពាល់​ទៅនឹង​កម្រិត​មិនមាន​សុវត្ថិភាពនៃសំឡេង​ចេញពី​ឧបករណ៍​ស្ដាប់​ផ្ទាល់ខ្លួន។ ចំណែក ៤០​% បាន​រងការ​ប៉ះពាល់​​កម្រិត​សំឡេង​នៅ​តាម​ទីតាំង​កម្សាន្ដ​នានា នាំ​ឲ្យ​ខូត​ខាត​សោត​វិញ្ញាណ។ កត្ដា​ទាំងនេះ អាច​ឈាន​ទៅ​ការ​បំផ្លាញកោសិកា​ស្ដាប់​ ធ្វើ​ឲ្យ​យើង​ថ្លង់រៀង​រហូត។ ការបាត់បង់​សរសៃប្រសាទ​សោត​វិញ្ញាណ ជា​​បញ្ហា​សុខភាពមួយ ដោយសារបានប៉ះពាល់​កម្រិត​សំឡេង​មិនមាន​សុវត្ថិភាព។ នេះបើតាមលោក Pan Tao អ្នកជំនាញ​ផ្នែក​សោតនៃ​សាកលវិទ្យាល័យ Peking ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។ នាយកដ្ឋាន​​លោក បាន​ទទួល​អ្នកជំងឺ​កាន់តែច្រើនឡើង ជាមួយ​ពិការភាព​ផ្នែក​ត្រចៀក ក្នុង​នោះ​រួម​មាន​ក្មេង​ជំទង់​ជាច្រើន​ផងដែរ។ លោក Pan Tao បន្ថែម​ថា “អ្នកបាត់បង់​ការ​សា្ដប់​ដំណាក់​ដំបូង (Mild Hearing Loss) ជាធម្មតា អាច​ធ្វើការ​ទំនាក់ទំនង​ប្រចាំថ្ងៃ​ដោយ​គ្មាន​បញ្ហា​នោះទេ ប៉ុន្ដែ​ការ​បំផ្លាញ អាច​នឹង​មិនត្រលប់​មក​ដូចដើមនោះទេ បើមិន​បាន​ព្យាបាល​ត្រឹមត្រូវ ក្នុង​រយៈពេល ២-៣ […]


ព័ត៌មាន

ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន អាច​ស្លាប់​ដោយ​​មហារីក និងជំងឺ​​បេះដូង

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន និងជារៀងរាល់​ថ្ងៃ អាច​​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​មហារីក។ នេះបើតាម​ការ​សិក្សា​ថ្មី​ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។ ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន គឺ​ពាក់ព័ន្ធ​ នឹងប្រឈម​មុខការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ដល់​ទៅ ២៨% ជំងឺ​បេះដូង ៣១% និង​ជំងឺ​មហារីក ១៦%។ “នៅអាមេរិក ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនសរុប គឺ​ផឹកភេសជ្ជៈ​ផ្អែម​ខ្លាំង ១​ កំប៉ុង/​ថ្ងៃ… ហើយ​ដើម្បី​​ជំនួស​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ទាំង​នេះ គួរ​ផឹកភេសជ្ជៈ​ផ្សេងទៀត ជាពិសេស​ទឹកសុទ្ធ គឺ​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​លើកកម្ពស់​សុខភាព និង​រស់បាន​អាយុ​វែង”។ នេះជាការ​លើកឡើង​របស់​លោក Vasanti Malik អ្នកស្រាវជ្រាវ​ផ្នែក​អាហារ​បំប៉ន នៅ​ឯ​សាលា​សុខភាព​សាធារណៈ Harvard TH Chan ក្នុង​ទីក្រុង Boston។ ទឹកក្រូច ភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ជា​ប្រភព​ចម្បង​​តែ​មួយ​គត់ ដែល​មាន​ជាតិស្ករបន្ថែម ទៅក្នុង​របប​អាហារ​ពលរដ្ឋអាមេរិកគ្រប់​រូប។ នេះ​បើតាម​ការ​កក់សម្គាល់​របស់​លោក Vasanti Malik។ សាស្ត្រាចារ្យ​រូបនេះ បាន​បញ្ជាក់​ថា នៅ​ពេល​យើង ផឹក​ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត ​ទំនង​ជា​បាន​វិវត្តទៅ​រក​​កត្ដា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងៗ។ យើង​អាច​ទំនង​ជា​ទទួល​យក​ចំនួន​កាឡូរី​សរុប ច្រើនជាង​រាងកាយ​ត្រូវ​ការ​នាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។ អត្ថបទ​ពាក់ព័ន្ធ៖ “ទឹក​ដូង” កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍យើង​មិនធ្លាប់​ដឹង អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ ចំណែក​ភាពប្រឈម​​កើតជំងឺ​មហារីក ជាមួយ​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​វិញ […]


ព័ត៌មាន

នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី

នាង Lau Li Ting ភ្នាក់ងារ​អចលនទ្រព្យ វ័យ ៣២​ឆ្នាំ បាន​ស្លាប់ បន្ទាប់ពី​​ចាក់ថ្នាំ​រក្សា​សម្រស់ Botox នៅ​ក្នុង​ក្លីនិក មួយ​កន្លែងនៅ​តំបន់ Marina Bay ប្រទេស​សិង្ហបុរី។ នាង Lau Li Ting បាន​ទៅ​ក្លីនិក​នោះ ដើម្បី​ចាក់​ថ្នាំ​រក្សា​សម្រស់​ចាប់តាំង​ពី​ថ្ងៃទី ៨ ខែ​មីនា ឆ្នាំ​ ២០១៩។ លោក​វេជ្ជបណ្ឌិត បាន​កត់សម្គាល់​ថា នាង Lau Ti Ting បាន​ចាប់ផ្ដើម​ញ័រ​រាងកាយ​ផ្នែក​ខាងស្ដាំ បន្ទាប់ពី​នាង​ទទួល​ការ​ចាក់ថ្នាំ ហើយ​បន្ទាប់​មកទៀត នាង​មាន​អាការៈ​វង្វេង​វង្វាន់​នៅ​ក្នុង​ក្លីនិក។ វេជ្ជបណ្ឌិត​អះអាង​ថា បេះដូង​របស់​នាង បាន​ឈប់​ដំណើរការ មុន​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សិង្ហបុរី។ ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ បាន​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​ក្នុង​រយៈពេល ៥​ថ្ងៃ រហូត​ដល់​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ២០១៩។ ក្លីនិក ដែល​នាង Lau Li Ting បាន​ទៅ​ទទួល​ការ​ចាក់ថ្នាំ​ថែទាំ​សម្រស់ គឺ​បាន​ទទួល​ផ្នែក​ខាង​ថែទាំ​សម្រស់ Botox ហើយ​នេះ ក៏មិនមែន​ជាលើកទី​ ១ […]


ព័ត៌មាន

លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់

ឡេ​លាយ​ពេញ​និយម​បំផុត​ក្នុង​ចំណោម​យុវតី អ្នក​ខ្លះ​ក៏​លាយ​ខ្លួន​ឯង ឯ​អ្នក​ខ្លះ​ទៀត​ទិញ​ឡេ​គេ​លាយ​ស្រាប់​លក់​តាម​ផ្សារ ឬ​អនឡាញ​​យក​​មក​លាប ​ដើម្បី​ឲ្យ​ស្បែក​សខ្ចី ម៉ដ្ត​រលោង។ ឡេលាយ​ធ្វើ​ឲ្យ​ស្បែក​ស​ពិត​មែន តែ​វា​មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្បែក និង​សុខភាព​យើង។ ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ពន្យល់​លម្អិត​អំពី​ធាតុផ្សំ​របស់​ឡេ​លាយ ផល​ប៉ះពាល់​រយៈពេល​ខ្លី និង វែង នៃ​ការ​ប្រើឡេ​លាយ។ លោកវេជ្ជបណ្ឌិត ហេង យូសេង សំណួរ៖ លោកវេជ្ជបណ្ឌិត អ្វីទៅជាឡេលាយ? ចម្លើយ៖ ម្សៅ ឬ​ឡេលាយ គឺ​ការ​ទិញ​ម្សៅ ឬ​ឡេ​ពី​ទីផ្សារ​មក​លាយ​ជាមួយ​ថ្នាំពេទ្យ ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ពពួកស្តេរ៉យ (បំបាត់ការរលាក) មិន​មាន​ក្បួន​ខ្នាត រូបមន្ត​អី​ច្បាស់​លាស់​ទេ លាយ​តាម​តៗ​គ្នា។ សំណួរ៖ ការ​ប្រើ​ឡេ​លាយ​ពិត​ជា​ជួយ​ស្បែក​ស​មែន​ទេ? ចម្លើយ៖ មិន​ខុស​ទេ ប្រើ​ឡេ​លាយ​បាន​ផល​ភ្លាមៗ ក្រោយ​លាប​រួច ផ្ទៃ​មុខ ឬ​ដង​ខ្លួន​យើង​ស​ដូច​ចិត្ត​អ៊ីចឹង។ បច្ចុប្បន្ន​នេះ​មិន​មែន​តែ​ស្រីៗ​វ័យ​ក្មេង​ទេ ប្រុសៗ​ក៏​ប្រើ​ឡេ​/ម្សៅ​លាយ​ដែរ លាប​តាំង​ពី​មុខ រហូត​ដល់​ខ្លួន។ សំណួរ៖ លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ខាង​ដើម​ហើយ​ថា ការ​ប្រើ​ឡេ​លាយ​មិន​មាន​ក្បួន​ខ្នាត​អី​ត្រឹមត្រូវ​ទេ លាយ​តាម​តៗ​គ្នា​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រើ​ឡេ​លាយ​មាន​ផល​ប៉ះពាល់​ទេ? ចម្លើយ៖ ពិត​ជា​មាន ការ​ប្រើឡេ ឬ​ម្សៅលាយ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​ខ្លី […]


ព័ត៌មាន

ធាតុ​ផ្សំ​ក្នុង​ថ្នាំពេទ្យ​​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ប្រតិកម្ម

បណ្ឌិត Giovanni Traverso សាស្រ្តាចារ្យ​វិស្វកម្ម​មេកានិកនៃ​វិទ្យាស្ថាន MIT និងជា​អ្នកជំនាញ​ផ្នែក​ក្រពះ និង​ពោះវៀននៃ​មន្ទីរពេទ្យ​ស្រ្តី Brigham ​នៅអាមេរិក រកឃើញ​ថា ឱសថ​ភាគច្រើនមាន​ផ្ទុក​ធាតុផ្សំ​អសកម្ម​ មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មួយ​ចំនួន​មាន​រងប្រតិកម្ម។ បណ្ឌិតរូប​នេះ និង​ក្រុម​ការងារ បានធ្វើការ​វិភាគ​លើ​ថ្នាំលេបចំនួន ៤២.០៥២​ មុខ និង​បាន​រកឃើញ​ថា ជិត ៩៣% ក្នុង​ចំណោម​ថ្នាំ​ទាំងនោះ មាន​ផ្ទុក​ធាតុ​ផ្សំ​អសកម្ម​យ៉ាងតិច ១ ​មុខ ​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ នៅ​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​នានា ដូចជា ប្រេង​សណ្ដែកដី សារធាតុ Lactose និង​ថ្នាំពណ៌។ ចំណែក​ថ្នាំផ្សេងទៀត រួមមាន​ធាតុផ្សំដែលយើង​ត្រូវ​ប្រុងប្រយ័ត្ន ដូចជា សារធាតុ Gluten និង​ប្រភេទ​ស្ករ​មួយ​ចំនួន​ទៀត។ យោងតាម​ការ​សិក្សា ជាង​ពាក់កណ្ដាល​នៃ​ឱសថ​ទាំង​នោះ បាន​រួមបញ្ចូល​សារធាតុ​ស្ករ នាំឲ្យមាន​បញ្ហា​រំលាយ​អាហារ ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួនដែល​ឈឺចាប់​ដោយសារ​ជំងឺ​រលាក​ពោះវៀនធំ។ ដើម្បី​ដឹង​ថាតើនៅក្នុង​ឱសថ​មាន​ធាតុផ្សំអសកម្ម​ចំនួនប៉ុន្មាន ក្រុមស្រាវជ្រាវក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​សិក្សា​លើ​ករណី​នេះ។ ក្រុម​ការងារ​នេះបាន​រកឃើញថា ៧៥% ក្នុងថ្នាំ​នីមួយៗ ផលិតដោយ​សារធាតុ​អសកម្ម។ នៅពេល​មនុស្ស​ម្នាក់ មិនប្រតិកម្ម​ទៅនឹង​បរិមាណ​សារធាតុ Lactose នៅក្នុង​ថ្នាំ ១ ​គ្រាប់ ក៏ពិតមែន ​ប៉ុន្តែ​ប្រហែល​ជាអាច​ប្រតិកម្ម​ទៅ​នឹង​បរិមាណ​សារធាតុ Lactose នៅពេលលេប​ថ្នាំ […]


ព័ត៌មាន

ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត

ដូច​ដែល​គ្នា​យើង​ដឹង​ហើយ​ថា ចាប់​ពី​ខែ​មេសា ដល់​ខែ​ឧសភា សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់​ជាង ៤០ អង្សារសេ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ងាយ​នឹង​មាន​បញ្ហា​សុខភាព ប្រសិន​បើ​ញ៉ាំ​ចំណី​អាហារ ផ្តេសផ្តាស ខ្វះ​អនាម័យ។ កន្លង​មក​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន មិនត្រូវញ៉ាំ​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ។​ – ស្រា៖ ការ​ផឹក​ស្រា-ស្រាបៀរ​​ពេល​អាកាស​ធាតុ​ក្តៅ​បង្ក​​ឲ្យរាង​កាយ​យើង​​​បាត់​បង់​​ជាតិ​​ទឹក ពីព្រោះ​ស្រា​ធ្វើឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក​ច្រើន​តាម​រយៈ​ការ​នោម។ – ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន៖ ញ៉ាំ​​ភេសជ្ជៈ​ផ្អែម​ខ្លាំង​នាំ​​ឲ្យ​​បាត់​បង់​​ជាតិ​​ទឹក ដោយសារ​ជាតិស្ករ​ចូល​ច្រោះ​តាម​តម្រង​​នោម ធ្វើ​ឲ្យ​ទាញ​ជាតិ​ទឹក ដូច្នេះ​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុងខ្លួន។ – ភេសជ្ជៈ​ត្រជាក់​ខ្លាំង៖ កំពុង​តែ​ក្តៅ​ខ្លាំង ស្រាប់​តែ​យើង​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​នោះ អាចឲ្យ​យើង​មាន​បញ្ហា​បំពង់ក ឈឺទ្រូង ឈឺពោះ​ជាដើម។ – អាហារ​ក្តៅ និងប្រៃ៖ ធ្វើឲ្យ​ទាញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន។ – ញ៉ាំ​អាហារច្រើន​ពេក៖ នាំ​​ឲ្យ​​​រាងកាយ​កាន់​តែ​កើនក​ម្តៅ។ អកាសធាតុ​ក្តៅ​​ងាយ​នឹង​រាករូស​បំផុត ដូច្នេះ​ហើយ​ក្រៅពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ យើង​ត្រូវ​មាន​អនាម័យ​ជានិច្ច និង​ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖  ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

"តែបៃតង" ជួយឲ្យឆាប់មានកូន?

គ្រាន់តែ​​ឮ “តែ​បៃ​តង” ជួយ​សុខ​ភាព​ល្អ រាង​ស្អាត កាត់​បន្ថយ​ហានិភ័យ​មហារីក គ្នា​យើង ពិសេស​ស្រីៗ នាំ​គ្នា​ផឹក​ភ្លូក​ទឹក​ភ្លូក​ដី មិនអ៊ី​ចឹង? “Hello គ្រូពេទ្យ” ចង់​ប្រាប់​ដំណឹង​ល្អ​មួយ​ទៀត ក្រៅ​ពី​ជួយ​សុខ​ភាព “តៃ​បៃ​តង” ថែមទាំង​អាច​ជួយ​ស្រីៗ​ឲ្យ​ឆាប់​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។ មក​ទល់​នឹង​ពេល​នេះ ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ច្រើន ពាក់​ព័ន្ធ​អត្ថ​ប្រយោជន៍​ តែបៃតង ដោយ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផឹក តែ​បៃតង អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មាន​ការ​សិក្សា​ផ្សេង​ទៀត បង្ហាញ​ថា ជាតិ​កាហ្វេអ៊ីន​ក្នុង​តែ​បៃតង អាច​ជះ​ឥទ្ធពល​លើ​រាងកាយ ពិសេស​អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​ទៀត​ផង។ យ៉ាង​ណា អត្ថបទ​នេះ និង​បង្ហាញ​ច្បាស់​ ការសិក្សា​មួយ​ណា​អាច​ជឿ​ជាក់​បាន។ ១- យើង​បាន​ដឹង​ពី​អ្វី​ខ្លះ​ពី​តែ​បៃតង? តែ​បៃតង ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ ទូ​ទាំង​ពិភពលោក ដោយ​សារ​អត្ថ​ប្រយោជន៍​របស់​វា​តែ​ម្តង។ តែ​ប្រភេទ​នេះ ត្រូវ​គេ​ចម្រាញ់​ចេញ​ពី​ស្លឹក​រុក្ខជាតិ​ម្យ៉ាង ​ឈ្មោះ Camellia Sinensis ដោយ​ប្រើ​ស្លឹក​មិន​ទាន់​ដុះ​មេ មក​ធ្វើ​ជា​តែ។ តែ​បៃតង មាន​ផ្ទុក​សារធាតុ Polyphenols (គីមី​ធម្មជាតិ) ដល់​ទៅ ៣០-៤០ ភាគរយ ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​មួយ។ ក្រៅ​ពី​សារធាតុ Polyphenols តែ​បៃ​តង មាន​ស្តុក​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ពពួក​ Catechins […]


ព័ត៌មាន

មួយ​អាទិត្យ ញ៉ាំស៊ុតលើស​ ៣ គ្រាប់ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ញ៉ាំ​ស៊ុត​ចាប់ពី ៣-៤ ​គ្រាប់​ឡើងទៅ ក្នុងមួយ​សប្ដាហ៍ ឬ​របបអាហារ​មាន​កូលេស្តេរ៉ូល ៣០០​ មិល្លីក្រាម ​ក្នុង​មួយ​ថ្ងៃ ​ប្រឈមខ្ពស់​ការ​កើតមាន​ជំងឺ​បេះដូង និង​ឆាប់​ស្លាប់ បើប្រៀបធៀបបើ​ធៀប​នឹង​អ្នក​ញ៉ាំ​ស៊ុត​តិចជាងនេះ។ “ស៊ុត ជាពិសេស​ស៊ុត​ក្រហម ជា​ប្រភព​សំខាន់​នៃ​សារធាតុ​កូលេស្ដេរ៉ូល… ស៊ុតមួយ​គ្រាប់ ផ្ទុក​សារធាតុ​កូលេស្ដេរ៉ូល ប្រមាណ ១៨៦​ មិល្លីក្រាម”។ នេះបើតាម​លោក វីកទ័រ ហ្សុង (Victor Zhong) បណ្ឌិត​នៅ​នាយកដ្ឋាន​ថ្នាំបង្ការ នៃ​សាកលវិទ្យាល័យ​ឱសថសាស្រ្ត Feinberg នៅ​រដ្ឋ Chicago សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ការសិក្សា​ពាក់​ព័ន្ធ​របប​អាហារ និង​ជំងឺ​បេះដូង ទើប​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​។ រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ ការសិក្សា​នេះ វាយ​តម្លៃ​លើ​ទិន្នន័យ​ពីការសិក្សាសរុប​ចំនួន ៦ លើក ក្នុង​សហរដ្ឋ​អាមេរិក មានអ្នក​​ចូលរួម​​ជាង ២៩.០០០​នាក់ រយៈពេលចូល​រួម​ជា​មធ្យម ១៧ ​ឆ្នាំ និង ៦ ​ខែ។ អំឡុង​ពេល​ពិនិត្យវាយ​តម្លៃ​នេះ គឺ​បាន​រក​ឃើញលើ​អ្នក​ចូល​រួម ​មាន​កើតជំងឺ​លើសឈាម​សរុប ៥.៤០០​ ករណី បាន​កើតឡើង រួមមាន​ទាំង​ជំងឺ​ដាច់​សរសៃឈាមខួរ​ក្បាល​​ធ្ងន់ធ្ងរ និង​មិនធ្ងន់ធ្ងរ ចំនួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ