បណ្ឌិតរូបនេះ និងក្រុមការងារ បានធ្វើការវិភាគលើថ្នាំលេបចំនួន ៤២.០៥២ មុខ និងបានរកឃើញថា ជិត ៩៣% ក្នុងចំណោមថ្នាំទាំងនោះ មានផ្ទុកធាតុផ្សំអសកម្មយ៉ាងតិច ១ មុខ អាចបណ្ដាលឲ្យមានប្រតិកម្ម នៅក្នុងលក្ខខណ្ឌជាក់លាក់នានា ដូចជា ប្រេងសណ្ដែកដី សារធាតុ Lactose និងថ្នាំពណ៌។ ចំណែកថ្នាំផ្សេងទៀត រួមមានធាតុផ្សំដែលយើងត្រូវប្រុងប្រយ័ត្ន ដូចជា សារធាតុ Gluten និងប្រភេទស្ករមួយចំនួនទៀត។
យោងតាមការសិក្សា ជាងពាក់កណ្ដាលនៃឱសថទាំងនោះ បានរួមបញ្ចូលសារធាតុស្ករ នាំឲ្យមានបញ្ហារំលាយអាហារ ក្នុងចំណោមមនុស្សមួយចំនួនដែលឈឺចាប់ដោយសារជំងឺរលាកពោះវៀនធំ។
ដើម្បីដឹងថាតើនៅក្នុងឱសថមានធាតុផ្សំអសកម្មចំនួនប៉ុន្មាន ក្រុមស្រាវជ្រាវក៏បានបង្កើតក្រុមការងារមួយសិក្សាលើករណីនេះ។ ក្រុមការងារនេះបានរកឃើញថា ៧៥% ក្នុងថ្នាំនីមួយៗ ផលិតដោយសារធាតុអសកម្ម។ នៅពេលមនុស្សម្នាក់ មិនប្រតិកម្មទៅនឹងបរិមាណសារធាតុ Lactose នៅក្នុងថ្នាំ ១ គ្រាប់ ក៏ពិតមែន ប៉ុន្តែប្រហែលជាអាចប្រតិកម្មទៅនឹងបរិមាណសារធាតុ Lactose នៅពេលលេបថ្នាំ ៥ ប្រភេទផ្សេងគ្នា។