សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ការព្យាបាលនិងវះកាត់

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)

យល់​ដឹ​ង​​កម្រិត​មូល​ដ្ឋាន១- តើការដេរមាត់ស្បូនជាអ្វី?  ការ​ដេរ​មាត់​ស្បូន​ គឺ​ជា​ការ​ដេរ​ដោយ​បច្ចេកទេស​ពិសេស​ដើម្បី​​ឲ្យ​មាត់​ស្បូន​​បិទ​ជិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប្រសិន​បើ​ជា​​ដឹង​ថា​មាត់​ស្បូន​​ខ្សោយយើង​អាច​ធ្វើការ​ដេរ​បាន​ចាប់​ពី​សប្ដាហ៍​ទី ១៤ ទៅ។ ពេល​មាន​ផ្ទៃ​ពោះ​ មាត់​ស្បូន​នឹង​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ដោយ​ឆ្នុក​ដែល​ជា​ទឹក​រម្អិល​។ នៅ​ពេល​ដែល​ទារក​លូត​លាស់​សម្ពាធ​ទៅ​លើ​មាត់​ស្បូន​កាន់​តែ​កើន​ឡើង។ ប្រសិន​បើ​មាត់​ស្បូន​ខ្សោយ​ មាត់​ស្បូន​នឹង​បើក​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដែល​ និង​ធ្វើ​ឲ្យ​ថង់​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​ហើយ​បែក។ មាត់​ស្បូន​ដែល​ខ្សោយ​អាច​ធ្វើ​ឲ្យ​​មាន​ការ​រលូត​កូន​នៅ​បន្ទាប់​ពី​សប្ដាហ៍​ទី ១២ និង​មុន​សបា្ដហ៍​ទី ​២៤។ ២- តើដេរ​មាត់​ស្បូន​ដើម្បីអ្វី? គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ដេរ​មាត់ស្បូន​ ប្រសិន​បើ​មាត់​ស្បូន​ប្រឈម​នឹង​ការ​បើក​មុន​ពេល​កំណត់​​កូន​ត្រូវ​កើត​ ឬ​ក្នុង​ករណី​ខ្លះ​នៅ​ពេល​ដែល​មាត់​ស្បូន​ឆាប់​បើក​ពេក​។​ គ្រូ​ពេទ្យ​អាច​ណែ​នាំ​យើង​ដេរមាត់ស្បូនអំ​ឡុង​ពេល​មាន​គភ៌​ដើម្បី​បង្ការ​ការ​កើត​មិន​គ្រប់​ខែ​ប្រសិន​បើ​ស្រីៗ​យើង​​មាន៖ – ប្រវត្តិ​រលូត​នៅ​ត្រីមាស​ទី ២ ម្ដង​ ឬច្រើន​ជាង​ម្ដង​ដែល​ទាក់​ទង​ទៅ​និង​ការ​បើក​មាត់​ស្បូន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​ហើយ​ដោយ​គ្មាន​ការ​សម្រាល​ឬការ​របើក​ស្រោម​ទឹក​ភ្លោះ។ – ដេរមាត់ស្បូន​មុន​ ដោយ​សារ​មាន​ការ​បើក​មាត់​ស្បូន​​មិន​មាន​ការ​ឈឺ​ចាប់​នៅ​ត្រីមាស​ទី ២ – នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ឃើញ​ថា​មាត់​ស្បូន​បើក​នៅ​ត្រីមាស​ទី ២ – ការ​រក​ឃើញ​ថា​មាត់​ស្បូន​ខ្លី​នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ដោយ​ម៉ាស៊ីន​អេកូ (តិច​ជាង ២៥ មីលី​ម៉ែត្រ) មុន​សប្ដាហ៍​ទី ២៤ ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈម ការដេរមាត់ស្បូន គឺ​មិន​ធ្វើ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​​មាន​ផលវិបាក​ធ្ងន់​ធ្ងរ ​ហើយ​មិន​មែន​អាចបង្ការ​ការ​កើត​មិន​គ្រប់​ខែ​បាន​រហូត​នោះ​ទេ។ យើង​​ត្រូវ​យល់​ដឹង​ពី​ហានិភ័យ  និងថា​តើ​វា​មាន​ប្រយោជន៍​សម្រាប់​យើង​​និង​កូន​​ឬ​អត់។ គ្រូ​ពេទ្យ​អាច​មិន​គាំទ្រ​​ដេរ​មាត់​ស្បូន​ទេ ប្រសិន​បើយើង​មាន៖ – ហូរ​ឈាម​តាម​ទ្វារ​មាស – សម្រាល​មុន​កំណត់ – ការ​ឆ្លង​មេរោគ​ក្នុង​ស្បូន – ការ​​របើក​ស្រោម​ទឹក​ភ្លោះ​មុន​ពេល​កំណត់​មិន​គ្រប់​ខែ៖ នៅ​ពេល​ដែល​ស្រោម​ទឹក​ភ្លោះ​ដែល​ការ​ពារ​ទារក​ពេល​នៅ​ក្នុង​ផ្ទៃ​ធ្លាយ​ ឬ​បែក​មុន​គភ៌​មាន​អាយុ ៣៧ សប្ដាហ៍ – ការ​មាន​ទំងន់​កូន​ភ្លោះ – ទារក​មាន​សភាព​មិន​ធម្មតា​ដែល​មិន​អាច​រស់​បាន – ស្រោម​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​តាម​មាត់​ស្បូន​ដែល​បើក បន្ទាប់​ពី​ដេរ​មាត់​ស្បូន​ យើង​​ត្រួវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​មាន​ការ​ធ្លាយ​ទឹក​ភ្លោះ​តាម​ទ្វារ​​មាស​ ​ដែល​ជា​សញ្ញា​នៃ​ការ​បែក​ស្រោម​ទឺក​ភ្លោះ​មិន​គ្រប់​ខែ​។ ​គ្រូពេទ្យ​អាច​ណែនាំ​យើង​ដកចេញ ​ប្រសិន​បើ​​មាន​ការ​​បែក​ស្រោម​ទឹក​ភ្លោះ​មិន​គ្រប់​ខែ […]


រោគសញ្ញា

បញ្ហាប្លោកនោម​មួយប្រភេទនេះ ធ្វើឲ្យឈឺបត់ជើងតូចញឹកញាប់

គ្នា​យើង​ដែល​ជួប​បញ្ហា​​ត្រូវ​ទៅ​បន្ទប់​ទឹក​បត់ជើង​តូច​ញឹក​ញាប់ ពិត​ជា​មាន​ការ​រំខាន​ចិត្ត និង​ពេល​ខ្លះ​រំខាន​ដល់​ការ​ប្រកប​ការងារ​ទៀត​ផង​។ ការ​នោម​ញឹក​លើស​ពី​ប្រាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​ប្លោក​នោម​ធ្វើការ​ខ្លាំង​ជ្រុល​។ ១. តើ​អ្វី​ជា​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល? បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល(overactive bladder) ធ្វើ​ឲ្យ​យើង​ចង់​ទៅ​នោម​ភ្លាមៗ​ ហើយ​ក៏​អាច​ភ្ញោច​ឲ្យ​យើង​ពិបាក​ទប់​នោម​ផង​ដែរ​។ បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល​​នេះ​អាច​ថា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង ដោយ​ហេតុ​ថា​វា​ធ្វើ​ឲ្យ​យើង​ពិបាក​ស្មាន​ថា​ពេល​ណា​ត្រូវ​​ឈឺ​​នោម​។​ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​សង្គម ឬ​ប្រកប​ការងារ​ជា​ដើម ព្រោះ​តែ​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់​ពេក​។ លើស​ពី​នេះ​ទៀត​បញ្ហា​នេះ​ ក៏​ធ្វើឲ្យ​មនុស្ស​យើង​ខ្លះ​ជួប​បញ្ហា​ផ្លូវ​អារម្មណ៍​ផង​ដែរ​។​ យ៉ាងណា បញ្ហា​នេះ ក៏​មាន​វិធី​ព្យាបាល​ច្រើន​យ៉ាង អាច​ជួយ​គ្នា​យើង​ឲ្យ​អាច​គ្រប់​គ្រង​អាការៈ​ផ្សេងៗ​បាន​ដែរ​។​​​​​​ ២. រោគសញ្ញា​ ពេល​ខ្លះ​បើ​គ្នា​យើង​គ្រាន់​តែ​យូរៗ​ម្ដង​ជួប​បញ្ហា​ពិបាក​រឿង​បត់ជើង​តូច​នេះ មិន​ទាន់​ចាត់​ថា​មាន​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុន​នោះ​ទេ។ រោគ​សញ្ញា​ដែល​កំណត់​ថា​យើង​ជួប​បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល គឺ​ត្រូវ​ទៅ​នោម​ញឹក​ញាប់ ឬ​ឈឺ​ជុះ​​នោម​ភ្លាមៗ រួម​មាន៖ ឈឺ​នោម​ពិបាក​ទ្រាំ ចង់​ទៅ​នោម​ភ្លាមៗ​ មិន​អាច​ទ្រាំ​ទប់​នោម​បាន​ នោម​ញឹក​ញាប់ ច្រើនជាង​ប្រាំបី​ដង​ក្នុង​រយៈពេល​២៤​ម៉ោង​ ឡើង​បត់ជើង​តូច​លើស​ពី​ម្ដង​ក្នុង​មួយ​យប់​។​ បញ្ហា​នេះ​អាច​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ដែរ ដោយ​ហេតុ​នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ វិធី​ព្យា​បាល​មួយ​ចំនួន​ដូច​ជា​ការហាត់​ប្រាណ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក ប្រើ​ប្រាស់​ថ្នាំ ឬ​វះកាត់​ជា​ដើម អាច​ជា​ជម្រើស​នៃ​ការ​ព្យា​បាល អាស្រ័យ​លើ​ការ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​។​​ ៣. មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ តម្រង​នោម​របស់​យើង​ផលិត​ទឹក​នោម ហើយ​ទឹក​នោម​ចូល​ទៅ​ក្នុង​ប្លោក​នោម។ បន្ទាប់​មក​ខួរ​ក្បាល​ក៏​បញ្ជូន​សញ្ញា​ប្រាប់​រាង​កាយ​យើង​ថា​ដល់​ពេល​ទៅ​បត់ជើង​តូច​ហើយ។ សាច់​ដុំ​បាត​អាង​ត្រគាក​ក៏​បាន​បន្ធូរ និង​បើក​ផ្លូវ​ឲ្យ​រាង​កាយ​យើង​បញ្ចេញ​ទឹក​នោម។ បញ្ហា​ប្លោក​នោម​ធ្វើ​ការ​ខ្លាំង​ជ្រុល​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​កន្ទ្រាក់​ដោយ​ឯកឯង​​ ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​ទៅ​នោម​ញឹក​ញាប់ ទោះ​បី​ជា​ទឹក​នោម​មិន​ទាន់​ពេញ​ប្លោក​នោម​ក៏​ដោយ​។ លក្ខខណ្ឌ និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ប្លោក​នោម​ធ្វើការ​ខ្លាំង​ជ្រុល​ដែរ រួម​មាន៖ ផឹក​ទឹក​ច្រើន​ពេក ប្រើ​ប្រាស់​ថ្នាំ​ដែល​នាំឲ្យ​បង្កើន​បរិមាណ​​ទឹក​នោម ឆ្លង​មេរោគ​នៅ​ផ្លូវទឹក​នោម​ ផឹក​កាហ្វេ ឬ​គ្រឿង​ស្រវឹង​ច្រើន និង​​ ប្លោក​នោម​ខុស​ប្រក្រតី […]


ព័ត៌មាន

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល បានរកឃើញសិប្បកម្មផលិតពពុះសណ្តែក ចំនួន ២ទីតាំង មានដាក់សារធាតុគីមី។ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ ទីតាំងនោះ មាននៅភូមិកោះតូច និងភូមិក្បាលកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមលទ្ធផលវិភាគ សិប្បកម្មផលិតពពុះសណ្តែកទាំង ២ទីតាំងខាងលើ មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ហើយមន្ត្រីជំនាញបានដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោល និងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកទាំង ២ ជាបណ្តោះអាសន្ន។ បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា […]


ចំណេះដឹងទូទៅ

​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

ជា​ធម្មតា​ អ្នក​មាន​ពោះវៀន​ល្អ​ ត្រូវ​ការ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​ការ​បន្ទោបង់​ម្ដង​។​ ប៉ុន្តែ​ គ្នា​យើង​​បច្ចុប្បន្ន​ តែងតែ​ចំណាយ​ពេល​ជា​មធ្យម​ប្រហែល​ពី​​២០​ទៅ​៣០​នាទី​ ​ពីព្រោះ​ថា​​ទោះ​បី​ជា​យើង​បញ្ចប់​​កិច្ច​ការ​នៅ​ក្នុង​បង្គន់​ទៅ​ហើយ​ក្ដី ​​ក៏​​យើង​នៅ​តែ​​​រវល់​អូស​ទូរសព្ទ​ដៃ​មើល​​ចុះ​ឡើង​​ដែរ​​​។​​ យើង​ប្រហែល​ជា​មិន​ធ្លាប់​គិត​ទេ​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​ជាមួយ​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​​ដែល​​នឹក​ស្មាន​មិន​ដល់​។ ១. ​ឆ្លង​មេរោគ ​​​ប្រសិនបើ​យើង​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​​នោះ​ ទូរសព្ទ​របស់​យើង​អាច​ត្រូវ​ពពួក​​​មេរោគ​ផ្សេងៗ​​​​ដែល​មាន​នៅ​ក្នុង​បង្គន់​​តោង​ជាប់​ជាមួយ​ដែរ​ ព្រោះថា​ក្នុង​បង្កន់​ស្ទើរ​គ្រប់​កន្លែង​មាន​មេរោគ​តោង​ជាប់​។​ ជា​លទ្ធផល​ យើង​អាច​កើត​មាន​អាការៈ​រាករូស ឈឺ​ពោះវៀន​ និង​មាន​ការ​បង្ក​រោគ​​លើ​ផ្លូវ​បង្ហួរ​នោម​ជាដើម​។ ២. ​រាំងស្ទះ​ដល់​ការ​បន្ទោបង់​ ​ការ​ប្រើ​ទូរសព្ទ​នៅ​ក្នុង​បង្គន់​ អាច​​ប៉ះពាល់​ដល់​ការ​បន្ទោបង់​របស់​យើង​។​ ជាក់ស្ដែង​ យើង​មិន​គួរ​អង្គុយ​ក្នុង​បង្គន់​​ឲ្យ​លើស​ពី​១០​នាទី​ឡើយ​ ប៉ុន្តែ​​នៅ​ពេល​ដែល​យើង​កាន់​ទូរសព្ទ​​ដៃ​ចូល​ទៅ​ជាមួយ​ គ្នា​យើង​ភាគ​ច្រើន​ចំណាយ​ពេល​ដល់​ទៅ​២០​ទៅ​៣០​នាទី​​ ឬ​លើស​ពី​នេះ​​ទៅ​ទៀត​ ដែល​កត្តា​នេះ​បង្ក​​ទៅ​ជា​បញ្ហា​នៅ​ក្នុង​ដំណើរការ​បន្ទោបង់​របស់​យើង​។ ៣. ទល់​លាមក​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​យក​​ទូរសព្ទ​​ដៃ​ចូល​ក្នុង​បង្គន់​​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ជួប​បញ្ហា​ទល់​លាមក​ផង​ដែរ ​នេះ​ដោយ​សារ​តែ​រាងកាយ​យើង​ស៊ាំ​ទៅ​នឹង​ការ​ចំណាយ​ពេលវេលា​ដ៏​យូរ​​ និង​មិន​ប្រក្រតី​នៅ​ក្នុង​​ការ​បន្ទោបង់​​នេះ​ឯង​។ ៤. ជំងឺ​ឫសដូងបាត លើស​ពី​នេះ​ ​ការ​ចំណាយ​ពេល​​៣០​នាទី​ជា​ប្រចាំ​​នៅ​ក្នុង​បង្គន់​ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ឫសដូង​បាត​​​ផង​ដែរ​​ ពីព្រោះ​រាងកាយ​របស់​យើង​មាន​ភាព​ច្របូកច្របល់​ ព្រម​ទាំង​ស៊ាំ​ទៅ​នឹង​ទម្លាប់​អង្គុយ​នៅ​ក្នុង​បង្គន់​យូរ​។​ ​ជំងឺ​ឫសដូង​បាត ​ជា​ការ​​រលាកសរសៃ​វ៉ែន​​ ដែល​នៅ​ជិត​បរិវេណ​រន្ធ​គូទ ហើយ​អាច​ហូរ​ឈាម​ និង​មាន​អារម្មណ៍​ថា​រមាស់​ ​ព្រម​ទាំង​ឈឺ​ចាប់​ខ្លាំង។​ ៥. ស្រ្តេស ​​​​​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​បន្ទោបង់​នៅ​ក្នុង​បង្គន់​ វា​អាច​ជា​ពេល​ដែល​យើង​សម្រាក​ពី​ការងារ​ ឬ​​​ពី​ជីវិត​ដ៏​រវល់​របស់​យើង​។​ ប៉ុន្តែ​ បើ​យើង​យក​ទូរសព្ទ​ដៃ​មក​ជាមួយ​ យើង​អាច​នឹង​បាត់បង់​ពេលវេលា​​​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​មិន​ខាន​។ ៦. ខ្ជះខ្ជាយ​ពេលវេលា​ ​​​​​​គ្នា​យើង​ភាគ​ច្រើន​គិត​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ទៅ​ក្នុង​បង្គន់​ជាមួយ​ គឺ​ជា​ការ​សន្សំ​សំចៃ​ពេលវេលា​។​ ផ្ទុយ​ទៅ​វិញ​ វា​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ​។​ ​ជា​ធម្មតា​ […]


ព័ត៌មាន

ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ Sinovac Biotech ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រកប្រេស៊ីល​រក​​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​៥០​ភាគរយ ខណៈ​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ដល់​ជាង​៧០​ភាគរយ។ វ៉ាក់សាំង​Sinovac បាន​ធ្វើ​តេស្ត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​មករា កន្លង​ទៅ​នេះ​ថា​វ៉ាក់​សាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​មាន​ត្រឹម​៥០,៤​ភាគ​រយ ខណៈ​សប្ដាហ៍​មុន អ្នក​ទាំង​នេះ​ថា​មាន​រហូត​ដល់​៧៨​ភាគ​រយ​។ ប្រ​ទេស​មួយ​ចំនួន​ដូចជា​ឥណ្ឌូណេស៊ី តួគី និង​សិង្ហបុរី ជា​ដើម សុទ្ធ​តែ​បាន​បញ្ជាទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន Sinovac Biotech នេះ​ដែរ។ កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​ស្រាវ​ជា្រវ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ការ​សាក​ល្បង​ក្នុង​ប្រទេស​ប្រស៊ីល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ Sinovac មាន​ប្រសិទ្ធភាព​ប្រឆាំង​រោគសញ្ញាកូវីដ១៩ ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​បាន​៧៨​ភាគ​រយ។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បញ្ជាក់​ថា​តួលេខ​ខាង​លើ​មិន​បាន​បូក​បញ្ជូល​​ក្រុម​​អ្នក​ដែល​មាន​ការ​ឆ្លង​កម្រិត​ស្រាល​មែន​ទែន​ នោះ​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង។ ដោយ​បូក​បញ្ជូល​ក្រុម​ទាំង​នេះ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ត្រឹម​៥០,៤​ភាគ​រយ​។ កន្លង​មក ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​Sinovac បាន​បង្ហាញ​លទ្ធផល​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​ផ្សេង​គ្នា។ កាលពី​ខែមុន ប្រទេស​តួគី បាន​បញ្ជាក់​ថា​វ៉ាក់សាំងSinovac មាន​ប្រ​សិទ្ធ​ភាព​រហូត​ដល់​៩១,២៥​ភាគ​រយ ខណៈ​ឥណ្ឌូណេស៊ី ដែល​បាន​ចាប់ផ្ដើម​ប្រើ​វ៉ាក់​សាំង​នេះ ថា​មាន​ប្រសិទ្ធ​ភាព​៦៥,៣​ភាគ​រយ។


រោគសញ្ញា

ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

គ្នា​យើង​ប្រហែលជា​​ធ្លាប់​បាន​ឃើញ​ដែរ​ហើយ​ដូច​ជា​ក្នុង​​ភាព​យន្ត​ជា​ដើម ពេល​មនុស្ស​យើង​ភ័យ​ខ្លាច​ មាន​អ្នក​ខ្លះ​លេច​នោម ហើយ​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​ក៏​ដូច​គ្នា បើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្ម​ណ៍​ចង់​ទៅ​បត់ជើង​តូច​ដែរ​​។​ ហេតុ​អ្វី​បាន​ជាង​ពេល​ភ័យ​មនុស្ស​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​បត់ជើង​តូច? ​​ពេល​មនុស្ស​យើង​មាន​អារម្មណ៍​ធម្មតា ប្លោក​នោម​យើង​ក៏​ធ្វើ​ការ​ធម្មតា ដោយ​ផ្ដើម​បំពេញ​ទឹក​នោម​ចេញ​ពី​តម្រង​នោម​មក​ជា​រឿយៗ​រហូត​ពេញ​។ ជាទូទៅ​ប្លោក​នោម​មាន​សុខភាព​ល្អ​អាច​ដាក់​ទឹក​នោម​បាន​រហូត​ដល់​ពី​រ​ពែង ហើយ​ពេល​ថង់​ដាក់​ទឹក​នោម​ពេញ ប្លោក​នោម​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរ​ក្បាល​ថា​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ហើយ។ ទោះ​បី​ជា​មាន​ការ​បញ្ជូន​សញ្ញា​បែប​នេះ​ក៏​ដោយ សម្រាប់​មនុស្ស​យើង​ក្នុង​អារម្ម​ណ៍ធម្មតា អាច​ទ្រាំ​យូរ​បន្តិច​ចាំ​ទៅ​បត់ជើង​តូច​ក៏​បាន​។ ប៉ុន្តែ​សម្រាប់​មនុស្ស​យើង​ពេល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ទំនងជា​ពិបាក​ទ្រាំ​បន្តិច។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ភ័​យ​ អ្វីៗ​នៅ​ក្នុង​រាង​កាយ​របស់​យើង​នឹង​លែង​ដំណើរ​ការ​ល្អ​ដូច​មុន។ ​ប្លោក​នោម​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រព័ន្ធ​ភ័យ​ខ្លាច​ក្នុង​ខ្លួន​មនុស្ស​យើង​។ នៅ​ពេល​ដែល​ប្រ​ព័ន្ធ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ ធ្វើ​ឲ្យ​តម្រង​នោម​របស់​យើង​ផលិត​ទឹក​នោម​កាន់តែ​ច្រើន ហើយ​សាច់​ដុំ​ប្លោក​នោម​ចាប់​ផ្ដើម​កន្ត្រាក់ និង​​ដាក់​សម្ពាធ​ដល់​ប្លោក​នោម ហើយ​​ឲ្យ​សញ្ញា​មក​មនុស្ស​យើង​ថា​ត្រូវ​ទៅ​បន្ទប់​ទឹក។ ​ដូច​នេះ​ហើយ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ ប្រព័ន្ធ​ឆ្លើយ​តប​នឹង​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យើង​នឹង​ត្រូវ​ភ្ញោច​ខ្លាំង​ជ្រុល​ទៅ​លើ​យន្ត​ការ​នានា​របស់​ប្លោក​នោម​ក្នុង​ការ​គ្រប់​គ្រង​ទឹក​នោម ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​តែ​លេច​នោម​។ ដូច​គ្នា​ដែរ ការ​ភ័យ​ខ្លាច​នេះ​ក៏​បាន​ធ្វើ​តម្រង​នោម​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំឲ្យ​មនុស្ស​ដែល​ភ័យ​មាន​ទឹក​នោម​ច្រើន​ខុស​ប្រក្រតី។ ​ក៏​មាន​ដែរ​​ ពេល​យើង​ភ័យ យើង​អាច​មាន​អារម្មណ៍​ចង់​ទៅ​នោម តែ​ធាតុ​ពិត​យើង​មិន​មាន​ទឹក​នោម​ច្រើន​ដែល​ត្រូវ​តែ​ទៅ​បន្ទប់​ទឹក​បន្ទាន់​នោះ​ទេ។ អ្នក​ជំនាញ​ថា​នេះ​ជា​ការ​បញ្ឆោត​របស់​ខួរ​ក្បាល​នៅ​ពេល​យើង​​កំពុង​ភ័យ​។​​ ​បើ​តាម​អ្នក​ជំនាញ ពេល​យើង​មាន​អារម្មណ៍​ថា​ភ័យ​ ហើយ​ចង់​ទៅ​បត់ជើង​តូច​ទៀត​នោះ តែ​មិន​អាច​រក​កន្លែង​គួរ​សម​បាន យើង​អាច​សម្រាក​បន្តិច ធ្វើ​សមាធិ​រំងាប់​ចិត្ត និង​សាច់ដុំ ដែល​ការ​ណ៍​នេះ​អាច​ជួយ​សម្រួល​អារម្មណ៍​យើង​បាន​មួយ​ចំណែក​។


ព័ត៌មាន

ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​ចក្រភព​អង់​គ្លេស​។ សារព័ត៌មាន​The Japantimesបាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ថា វ៉ារ៉្យង់ថ្មី​របស់​វីរុស​កូវីដ​១៩ នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​បួន​រូប​​ហោះ​ចេញ​ពី​រដ្ឋ​អាម៉ាហ្សូន ក្នុង​ប្រទេស​ប្រេស៊ីល​។ មន្ត្រី​សុខា​ភិបាល​ជប៉ុន​បាន​អះអាង​ថា​វ៉ា​រ៉្យង់​របស់​វីរុស​កូវីដ​១៩​នេះ ខុស​ពី​វ៉ារ៉្យង់កូវីដ១៩​ដែល​គេ​បាន​រក​ឃើញ​នៅ​ចក្រ​ភព​អង់គ្លេស ដែល​​មាន​ការ​ឆ្លង​ខ្លាំង​នោះ។ មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​តែ​សិក្សា​មើល​ដែរ​ថា​វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធ​ភាព​ចំពោះ​វីរុស​កូវីដ១៩ ដែល​មាន​វ៉ារ៉្យង់​ថ្មី​នេះ​ដែរ​ឬ​យ៉ាងណា។​ យ៉ាងណា មន្ត្រី​បញ្ជាក់​ថា​មិន​ទាន់​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​កូវីដ​១៩ មាន​វ៉ារ៉្យង់​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​​នេះ​អាច​ឆ្លង​លឿន​នោះ​ទេ។ ​ ប្រ​ភព​ដដែល​បន្ត​ថា​អាជ្ញា​ធរ​ជប៉ុន​បាន​ជួន​ដំណឹង​ពី​ការ​រក​ឃើញ​នេះ​ដល់​ភាគី​ប្រេស៊ីល​ហើយ​ដែរ ដោយ​ថា​វ៉ារ្យ៉ង់​របស់​វីរុសកូវីដ​១៩ ដែល​បាន​រក​ឃើញ​បាន​បំប្លែង​ខ្លួន​ដល់ទៅ​១២ ហើយ​មាន​មួយ​ក្នុង​ចំណោម​នោះ​ដូច​គ្នា​ទៅ​នឹង​វ៉ារ្យ៉ង់​ដែល​គេ​រក​ឃើញ​ក្នុង​ចក្រភព​អង់គ្លេស​កន្លង​មក​។


ព័ត៌មាន

ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

ពេល​យើង​ត្រូវ​ឆ្កែ​ខាំ ឬ​សត្វ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែ​ឆ្កួត​ខាំ ខ្វាច ឬ​ក្រញៅ យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ឆ្លង​វីរុស​ឆ្កែឆ្កួត អាច​គ្រោះ​ថ្នាក់​ដល់់​ជីវិត បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។ ស្រប​គ្នា​នេះ​ដែរ មាន​គ្នា​យើង​មួយ​ចំនួន ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​រួច​រាល់​ហើយ តែ​បើ​មាន​ឆ្កែ​ខាំ​ក្រោយ​ពេល​ចាក់ យើង​គួរ​តែ​ចាក់​បន្ថែម​ការពារ​ទៀត ឬ​យ៉ាង​ណា? ពាក់​ព័ន្ធ​នឹង​រឿង​ឆ្កែ​ខាំ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​យូរ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​យូរ​ឆ្នាំ​មក​ហើយ តែ​បែរ​ជា​ត្រូវ​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​មក​ខាំ ខ្វាច ឬ​ក្រញៅ​វិញ យើង​ចាំបាច់ត្រូវចាក់​រំលឹកឡើងវិញ។ លោក​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំងរំលឹក​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្កែឆ្កួត ចៀស​វាង​មាន​បញ្ហា​ជា​យថាហេតុ​ណា​មួយ។ ដូច​គ្នា​នេះ មិន​មែន​មាន​តែ​សត្វ​ឆ្កែ​តែ​មួយ​ទេ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​ឲ្យ​មនុស្ស​យើង​បាន វីរុស​នេះ​អាច​ចម្លង​មក​យើង​ដោយ​សត្វ​ផ្សេង​ទៀត​ដូចជា៖ ឆ្មា ស្វា ប្រជៀវ សំពោច ឆ្កែព្រៃ។ល។ ក្រោយ​ពេល​ខាំ​ហើយ វីរុស​ឆ្កែឆ្កួត​នឹង​ធ្វើ​ដំណើរ​ពី​កន្លែង​ខាំ ឆ្ពោះ​ទៅ​បង្ក​រោគ​នៅ​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល ហើយ​បើ​ចេញ​សញ្ញា​ឆ្កែ​ឆ្កួត​វា​អាច​ហួស​ពេល​នឹង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ បន្ថែម​ពី​លើ​នេះ ក្រោយ​ពេល​ឆ្កែ ឬ​ឆ្មាខាំ​ហើយ យើង​មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដែល​ឆ្កែ​ខាំ​នោះ​ទេ។ យើង​ត្រូវ​ដឹង​ពី​របៀប​ថែ​មុខ​ក្រោយ​ឆ្កែ​ខាំ​ដូចជា លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ […]


ចំណេះដឹងទូទៅ

ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ

នៅ​ពេល​ដែល​យើង​ចេញ​ដើរ​លេង វា​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ថែ​ទាំ​រាងកាយ និង​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​នៅ​ពេល​ត្រូវ​ដើរ​លេង​ពេល​ថ្ងៃ​ឈប់​សម្រាក​យូរ​ជា​ដើម។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ បើ​ដើរ​លេង​ច្រើន​ផង ឬ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ទៀត ច្បាស់​ជា​ឈឺ មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ហើយ​បែរ​ជា​ដើរ​លេង​លែង​កើត​វិញ។ ហេតុ​នេះ​ហើយ បើ​យើង​ចេះ​តិចនិក​មើល​ថែ​សុខភាព​បាន​ល្អ ទោះ​ដើរ​លេង​ច្រើន​ថ្ងៃ ច្រើន​កន្លែង​ក៏​សុខភាព​មិន​ចុះ​ខ្សោយ​ដែរ។ ១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់ អ្នក​ណា​ក៏​ដូច​អ្នក​ណា ឲ្យ​តែ​ពេល​បាន​ទៅ​ដើរ​លេង ដឹង​តែ​សប្បាយ​ចិត្ត​ពេក រហូត​ខ្លះ​គេង​មិន​លក់​ក៏​មាន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន វិល​មុខ និង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បាន។ ពេល​យប់មុនដើរ យើង​គួរ​គេង​ឲ្យ​បាន ៦-៩​ម៉ោង ឬ​បើ​គេង​មិន​បាន​ច្រើន​ពេល​យប់ យើង​អាច​សម្រាក​នៅ​តាម​ផ្លូវ​ជំនួស​ក៏​បាន។ ២.ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អ ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​គោល​ដៅ យើង​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​អាហារ​ដែល​យើង​ញ៉ាំ​ទេ ភាគច្រើន​​គិត​ថា ញ៉ាំ​អី​ក៏​បាន​ឲ្យ​ឆ្អែត​ៗ​ពោះ​ទៅ ជា​ពិសេស​អាហារ​ពេល​ព្រឹក។ តែ​យើង​ត្រូវ​ដឹង​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ក្នុង​មួយ​ថ្ងៃៗ ហេតុ​នេះ ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អៗ ជួយ​ផ្ដល់​ថាមពល ដើម្បី​កុំ​ឲ្យ​យើង​ឆាប់​អស់​កម្លាំង​តាម​ផ្លូវ។ ៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​បើ​អាច​គួរ​តែ​ញ៉ាំ​ថ្នាំ​វីតាមីន​បំប៉ន​បន្ថែម ជា​ពិសេស​សម្រាប់​គ្នា​យើង​ណា​ដែល​ត្រូវ​ជិះ​យន្តហោះ ឬ​ឡាន​​មាន​មនុស្ស​ច្រើន។ យក​ល្អ ញ៉ាំ​ទឹក និង​ពពួក​វីតាមីន C ដើម្បី​ជួយ​ការពារ​ខ្លួនពី​ជំងឺ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ថ្ងៃ​សប្បាយ​របស់​យើង។ ៤.ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន មាន​គ្នា​យើង​ខ្លះ ពេល​ទៅ​ដើរ​លេង​ម្ដងៗ​មិន​សូវ​ជា​ធ្វើ​ចលនា​រាងកាយ បញ្ចេញជាតិ​ពុល​ចេញ​ក្នុង​ខ្លួន​ទេ។ ម៉្យាង​វិញ ពេល​ទៅ​ដើរ​លេង ​ពិបាក​ហាត់​ប្រាណ​ទៀត ប៉ុន្តែយើង​អាច​បញ្ចេញ​ញើស​បន្តិច​បន្តួច ដោយ​ការ​ដើរ​មើល​ទេសភាព ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់ ឬ​ប្រើ​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ ឬ​ដើរ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន។ ៥.គ្រប់គ្រង​ស្ត្រេស ជួន​កាល […]


ចំណេះដឹងទូទៅ

ប្រយ័ត្នកូនចៅ បើឆ្កែ ឬឆ្មាខាំចំបិវេណនេះ គ្រោះថ្នាក់បំផុត

ឆ្កែ ឬឆ្មាខាំ ជា​រឿង​គ្រោះថ្នាក់​ចំពោះ​មនុស្ស​គ្រប់​វ័យ តែ​បើ​សត្វ​ទាំង​នោះ​ខាំ​ចំ​បរិវេណ​មុខ និង​ក វិញ ជា​រឿង​រឹត​តែ​គ្រោះថ្នាក់​បំផុត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ទូទៅ និង​ជំងឺ​កុមារ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា មុខ និងក ជា​តំបន់​គ្រោះ​ថ្នាក់ ព្រោះ​មេរោគ​ងាយ​នឹង​ឆ្លង​ចូល​ដល់​ខួរ​ក្បាល បើ​សត្វ​ទាំង​នេះ​ខាំ​ចំ​បរិវេណ​ទាំង​នេះ ឬ​របួស​ធំ របួស​ច្រើន​កន្លែង។ នៅ​ក្នុង​សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការ​ស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម និង​ក្រសួង​អប់រំ បញ្ជាក់​ថា មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​ចូលតាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ - មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វ​ខាំ - មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស - មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ - មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត - មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។ វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ