សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ក្រៅពីរសជាតិឆ្ងាញ់ ផ្លែខ្នុរមានប្រយោជន៍ល្អច្រើនយ៉ាងចំពោះសុខភាព (វីដេអូ)

​ដឹង​ហើយ​ថាខ្នុរ​ជា​​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម​​នៅ​កម្ពុជា​យើង។ នេះ​ក៏​ដោយ​សារ​តែខ្នុរ​មាន​រសជាតិ​​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប​គួរ​ឱ្យ​ចង់​ញ៉ាំ​ទៀត​ផង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សាច់​ខ្នុរ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ ដែល​មាន​ប្រយោជន៍​​ទៅ​ដល់​សុខភាព​។ សាច់​ខ្នុរ​ផ្ទុក​ដោយ​សមាស​ធាតុ​ល្អ​ៗ ជា​ច្រើន​ ដូច​ជា​ កាល់​ស្យូម​ ម៉ាញ៉េស្យូម​សម្រាប់​ការពារ​ធ្មេញ និង​ឆ្អឹង និង​មាន​ជាតិ​ដែក​សម្រាប់​​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ព្រម​​ទាំង​ជាតិ​ទង់​ដែង​​​ជួយ​រក្សា​តុល្យ​ភាព​​នៃ​ការ​ផលិត​អ័រម៉ូន ព្រម​ទាំង​ជួយ​បន្ថយ​អាការៈ​អន្ទះ​អន្ទែង​ផ​ង​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ ក្រៅ​ពីនេះ​ផ្លែ​ខ្នុរក៏​​មាន​ជាតិ​កាក​សរសៃ​ Fiber ដែល​​​​ពិសេស​ជួយ​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ ចំណែក​ឯ​សារធាតុ​​​ព័ណ៌​​លឿង​ស្រស់​របស់​​សាច់​ខ្នុរ​ ដើរ​តួ​ជា​សារធាតុ​អុក​ស៊ីត​កម្ម​​ជួយ​ការពារ​កោសិកា​ និង​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក។ ពិសេស​ទៅ​ទៀត​នោះ​គឺ​ជួយ​ពន្យារ​ភាព​ចាស់​ទៀត​ផង។ បន្ថែម​ពី​នេះ​ដែរ​ ផ្លែ​ខ្នុរ​មាន​ផ្ទុក​វីតាមីន​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ដូច​ជា វីតាមីន​ C ដែល​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ និង​មាន​សារសំខាន់​ជួយ​រក្សា​ស្បែក ធ្មេញ និង​ឆ្អឹង ម្យ៉ាង​ទៀត​​ក៏​មាន​ផ្ទុក​វីតាមីន​ A ដែល​ជា​ជំនួយ​ដល់​ភ្នែក​​ផង​ដែរ។​ ក្រៅពីអ្វ​ដែល​បាន​រៀប​រាប់​ខាង​លើ​ សាច់​ខ្នុរ​មាន​សារធាតុ​កាបូន​អ៊ីដ្រាត និង​ជាតិ​ស្ករ​ដែល​ជួយ​ឱ្យ​យើង​មាន​កម្លាំង ហើយ​ពិសេស​​ជួយ​ឱ្យ​ដំណើរ​ឈាម​រត់​ស្រួល​។ មួយ​វិញ​ទៀត​ផ្លែ​ខ្នុរ​ក៏​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​ជួយ​រក្សា​សំពាធ​ឈាម​ឱ្យ​មាន​តុល្យភាព និង​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ផង​ដែរ​​។


ចំណេះដឹងទូទៅ

ប្រយ័ត្ន! កើត​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ ចៀសមិនផុតពីផលប៉ះពាល់រ៉ាំរ៉ៃទាំងនេះទេ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឭ ឬ​ឃើញ​ពី​ជំងឺ​ត្រអក ដែល​ជា​ជំងឺ​សើ​ស្បែក​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក។ ជំងឺ​ត្រអក​នេះ​អាចកើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​គឺ​ទៅ​លើ​អា​អូន​តូចៗ ហើយ​វា​ក៏​មិន​រើស​ភេទ​ដែរ។ ដូច​គ្នា​នេះ ដ្បិត​តែ​វា​ជា​ជំងឺ​សើស្បែក​មែន ក៏​ប៉ុន្តែ​បើ​វា​រាល​ដាល​ធ្ងន់ធ្ងរ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ស្បែក​យើង​ខ្លាំង​ដែរ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ស្បែក​យើង​មាន​សុខភាព​ល្អ វា​ជួយ​រក្សា​សំណើម និង​ការពារ​យើង​ពី​ពពួក​បាក់តេរី បញ្ហា​រលាក និង​មុខងារ​ធ្វើ​ឲ្យ​មាន​អាលែ្លកហ្ស៊ី។ ជំងឺ​ត្រអក​មាន​ការ​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​ហ្សែន​ដែល​ប៉ះពាល់​ដល់​មុខ​ងារ​ការពារ​របស់​ស្បែក​យើង។ វេជ្ជបណ្ឌិតឯក​ទេស​ជំងឺ​ទូទៅរូបនេះ បាន​បញ្ជាក់​ថា ជួន​កាល បញ្ហា​ពុល​អាហារ​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក​នេះ​ទៅ​លើ​ក្មេង​តូចៗ​ដែរ។ នៅ​ពេល​ដែល​ជំងឺ​ត្រអក រាលដាល​ធ្ងន់ធ្ងរ វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ផ្នែក​ផ្សេង​ទៀត​ដូច​ជា៖ កើត​ហឺត និង​គ្រុនក្ដៅ (ក្មេង​ៗ​មាន​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ​អាច​វិវត្ត​ជំងឺ​ហឺត និង​គ្រុនក្ដៅ​ត្រឹម​អាយុ​១៣​ឆ្នាំ) បញ្ហា​ស្ងួត ប្រេះ រមាស់​ស្បែក​រ៉ាំរ៉ៃ បញ្ហា​បង្ក​រោគ​លើ​ស្បែក បញ្ហា​រលាក​ប្រអប់​ដៃ បញ្ហា​រលាក​ស្បែក​ទាក់ទង​នឹង​អាល្លែកហ្ស៊ី ប៉ះពាល់​ដល់​គុណភាព​គេង (បញ្ហា​រមាស់​ពេក​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង)។ល។ ក្នុង​ករណី​ដែល​យើង​រមាស់​ស្បែក មិន​ស្រណុក​ខ្លួន​ប៉ះពាល់​ដល់​ការ​គេង ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ មាន​ការ​បង្ក​រោគ​លើ​ស្បែក ឬ​ទោះ​ខំ​ប្រើ​ក្បូន​ធម្មជាតិ​ព្យាបាល នៅ​តែ​មិន​ជា គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​សើស្បែក​ទើប​ល្អ។ ជាពិសេសពេល​ដែល​ឃើញ​ក្មេងៗ​ឡើង​កន្ទួល​ដូច​ឆ្លង​មេរោគ​លើ​ស្បែក និង​មាន​ក្ដៅ​ខ្លួន​ត្រូវ​យក​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន។ ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​ការពារ​ខ្លួន​ឯង កុំ​ឲ្យ​កើត​ជំងឺ​ត្រអក​បាន​ដោយ​តិចនិក​ប៉ុន្មាន​នេះ​រួមមាន៖ - លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​យ៉ាង​តិច​ ២ដង/ថ្ងៃ - ព្យាយាម​ចៀសវាង​កត្តា​ដែល​នាំ​ឲ្យ​ជំងឺ​ត្រអក​ធ្វើ​ទុក្ខ - ចៀសវាង​ងូត​ទឹក​យូរៗ (ត្រឹម​១០-១៥នាទី​ល្មម) - ចៀស​វាង​ជូត​សម្អាត​ខ្លួន​ខ្លាំង […]


ចំណេះដឹងទូទៅ

ពេលឈឺក្បាលកោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ (វីដេអូ)

សម្រាប់​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ចាស់ៗ ចូលចិត្ត​ណាស់ ​វិធី​កោស​ខ្យល់​នៅ​ខ្នង ហើយ​លើ​ទ្រូង ដើម្បី​បំបាត់​អាការៈ​អត់​ស្រួល​ខ្លួន​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​ចាយ​លុយ​ទិញ​ថ្នាំ។ មាន​ចាស់ៗ​មួយ​ចំនួន ពេលឈឺក្បាល​កោស​ខ្យល់​នៅ​កញ្ចឹងក  តើ​វិធី​បំបាត់​ការ​ឈឺ​ក្បាល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អត់? ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​ បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ជា​សញ្ញា​មួយ​ដែល​ទាក់​ទង​នឹង​ជំងឺ​ជា​ច្រើន​ ដូច​ជា លើស​ឈាម​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​ជាមុន​សិន។ ការ​ដែល​ចាស់ៗ​មួយ​ចំនួន​និយម​កោស​ខ្យល់​នៅ​កញ្ចឹង​ក ពេល​ឈឺ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​គាត់​បាត់​ការ​ឈឺ​ចាប់​ក៏​ពិត​មែន តែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ដូច​ជា ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រសិន​បើ​គាត់​មិន​បាន​តាម​ដាន​សម្ពាធ​ឈាម​ត្រឹម​ត្រូវ។ តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ឈឺ​អី​តិច​តួច​គឺ​និយម​កោស​ខ្យល់​នេះ។ “តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ​ឈឺ​អី​ក៏​ដោយ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ពិនិត្យ​ត្រឹម​ត្រូវ និងលេបថ្នាំ​​តាម​មុខ​ជំងឺ​ ទើប​ជា​ការ​ល្អ”។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯក​ទេស​ផ្នែក​ទូទៅ ការ​កោស​ខ្យល់​មិន​មែន​ជា​វិធី​ល្អ​ទេ បូក​រួម​ទាំងវត្ថុ​ធាតុ​ដើម​ដែល​ប្រើ​រួម​មាន​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ហើយ​ការ​កោស​ខ្យល់​មិន​មែន​ចេះ​តែ​កោស​ៗ​ទេ អ្នក​ដែល​មាន​ជំងឺ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ មិន​គួរ​កោស​ខ្យល់​ឲ្យ​ទេ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​លើស​ដើម។


ព័ត៌មាន

អង់គ្លេសហាមអ្នកមានបញ្ហាអាលែកហ្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩

បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នាំឲ្យ​និយ័តករ​អង់គ្លេស​ចេញ​បម្រាម​​ភ្លាមៗ​ដែរ ថា​អ្នក​ទាំង​ឡាយ​ណា​មាន​បញ្ហា​អាលែកហ្ស៊ី​មិន​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ទេ​។ ក្នុង​សប្ដាហ៍​នេះ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​កូវីដ១៩ របស់​ក្រុម​​ហ៊ុន​Pfizer/BioNTechដល់​ប្រជាជន​គោល​ដៅ​របស់​ខ្លួន។ យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង បុគ្គលិក​សុខា​ភិបាល​ចំនួន​ពី​រនាក់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​កើត​ឡើង​ដែរ​។ សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃទី៩ ខែ​ធ្នូ ថា​អ្នក​ទាំងពីរ​បាន​ទទួល​វ៉ាក់​សាំង​កាលពី​ថ្ងៃអង្គារ និង​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​កើត​មាន​បញ្ហា​អាលែកហ្ស៊ីនេះ​ តែ​ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្គ្រោះ និង​ស្ថិត​ក្នុង​សភាព​ធម្មតា​វិញ​ហើយ។ បើ​តាម​ប្រ​ភព​​ខាង​លើ មន្ត្រី​សុខា​ភិបាល​អង់គ្លេសបាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មា​ន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ ថ្នាំពេទ្យ​ឬវ៉ាក់សាំង​មិន​​ត្រូវ​ចាក់​វ៉ក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​ដែល​អង់គ្លេស​កំពុង​ប្រើ​នោះ​ទេ​។​ បញ្ហា​អាលែក​ហ្ស៊ី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដូច​ជា​ឡើង​កន្ទួល​លើ​ស្បែក ពិបាក​ដកដង្ហើម និង​ពេល​ខ្លះធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ទោះបីជា​យ៉ាង​នេះ​ក្ដី ភ្នាក់​ងារ​និយ័តករ​ឱសថ និង​ផលិតផល​សុខភាព​របស់​អង់គ្លេស​​​​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ ​គុណភាព និង​អនុលោម​ទៅ​តាម​ស្ដង់​ដារ​សុវត្ថិភាព​ទៀត​ផង ចំពោះ​បុគ្គល​ដែល​មិន​មាន​បញ្ហា​អាលែកហ្ស៊ី។


ចំណេះដឹងទូទៅ

ចូលចិត្តប្រើម៉ាស៊ីនត្រជាក់ គួរដឹងបញ្ហាសុខភាពប៉ុន្មាននេះ

ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ ឬ​ហប់​ខ្យល់ បើ​បាន​ត្រូវ​ខ្យល់​ម៉ាស៊ីន​ត្រជាក់ ត្រជាក់​ៗ​ដូច​មាន​ក្ដី​សុខ​ណាស់​គ្នា​យើង​ម្នាក់ៗ។ ដោយសារ​តែ​ប្រទេស​យើង​ក្ដៅ​ផង គ្នា​យើង​មួយ​ចំនួន​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​តិច​មួយ​ដាក់​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​គេង ប៉ុន្តែ​មាន​ដឹង​អត់​ថា ត្បិត​វា​ផ្ដល់​ភាព​ត្រជាក់​ស្រួល​ដល់​យើង តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​យើង​​ដែរ។ ១.ស្ងួត​ភ្នែក ម៉ាស៊ីន​ត្រជាក់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត ផ្ដល់​ផល​រំខាន អាច​បណ្ដាល​ឲ្យ​ស្រវាំង​ភ្នែក រមាស់ និង​មាន​អារម្មណ៍​ថា​ក្រហាយៗ​ភ្នែក នៅ​ពេល​ដែល​យើង​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក។ ដូច​នេះ បើ​គ្នា​យើង​មាន​បញ្ហា​ស្ងួត​ភ្នែក​ស្រាប់ គួរ​តែ​ចៀសវាង​កុំ​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ។ ២.ខ្សោះ​ជាតិ​ទឹក ស្រប​ពេល​ដែល​ម៉ាស៊ីន​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​ត្រជាក់ ជា​រឿយ​ៗ​វា​បឺត​យក​ជាតិ​សើម​ជាង​អ្វី​ដែល​វា​ត្រូវ​ការ។ បើ​យើង​ដាក់​វា​នៅ​សីតុណ្ហភាព​ទាប ឱកាស​ដែល​នៅ​ក្នុង​បន្ទប់​មាន​ភាព​ស្ងួត​ខ្ពស់។ ក្រៅ​ពី​ធ្វើ​បន្ទប់​ស្ងួត វា​ក៏​ធ្វើ​ឲ្យ​យើង​ខ្សោះ​ខ្លួន​ដែរ។ ៣. ឈឺ​ក្បាល កម្ដៅ​នៅ​បរិយាកាស​ខាង​ក្រៅ និង​ខាង​ក្នុង​បន្ទប់​ដែល​ប្រើ​ម៉ាស៊ីន​ត្រជាក់​មាន​ភាព​ខុស​គ្នា​ស្រឡះ ហើយ​នៅ​ពេល​ដែល​យើង​ចូល​កន្លែង​ត្រជាក់​ភ្លាមៗ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​។ ការ​ឈឺ​ក្បាល​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ដែរ។ សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង បើ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ពេក អាច​ធ្វើ​ឲ្យ​អាការៈ​ប្រកាំង​ធ្វើ​ទុក្ខ។ ៤. បញ្ហា​ផ្លូវ​ដង្ហើម ការ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​អាច​ប៉ះពាល់​ទៅ​ដល់​មុខងារ​ធម្មតា​របស់​ច្រមុះ និង​បំពង់ក។ វា​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម និង​រលាក វា​ក៏​អាច​ប៉ះពាល់​ដល់​សួត​ទៀត​ផង។ ៥.ល្ហិតល្ហៃ គ្នា​យើង​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ អាច​ក្លាយ​ជា​ខ្ជិល ឬ​អស់​កម្លាំង។ សាក​ស្រមៃ​មើល​ថា​វា​ប៉ះពាល់​ដល់​ផលិតភាព​ប៉ុនណា។ ៦.ជំងឺ​ហឺត និង​អាល្លែកហ្ស៊ី ម៉ាស៊ីន​ត្រជាក់​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​ហឺត​ធ្វើ​ទុក្ខ ប្រសិន​បើ​សម្អាត​មិន​បាន​ល្អ។ ម៉្យាង​ទៀត វា​ក៏​អាច​ប៉ះពាល់​គ្នា​យើង​ដែល​មាន​អាល្លែកហ្សី​ច្រមុះ​ដូច​គ្នា។ ៧.បញ្ហា​សុខភាព​ផ្សេងៗ ប្រសិន​បើ​ម៉ាស៊ីន​ត្រជាក់​ខូច ឬ​មាន​ធ្លាយ​សារធាតុ​រាវ​ចេញ​មក វា​អាច​ធ្វើ​ឲ្យ​មាន​សារធាតុ​គីមី​ផ្សេងៗ​ប៉ះពាល់​ដល់​សុខភាព​យើង​ ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​ហេតុ​មួយ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង​ខ្លាំង។


ចំណេះដឹងទូទៅ

ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ (វីដេអូ)

ការ​ដើរ​លេង​បោះ​តង់ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ ពិសេស​យុវវ័យ​គ្នា​យើង​តែ​ម្តង ចូល​ចិត្ត​ដើរ​លេង​គេង​ព្រៃ​ស្រូប​យកខ្យល់​បរិសុទ្ធ​ និងគយគន់​​ភាព​ស្រស់​បំព្រង​របស់​​ធម្មជាតិ។ យ៉ាងណា ដើរ​លេង​គេង​បោះ​តង់​ក្នុង​ព្រៃ ក៏​ត្រូវ​ចេះ​តិចនិក​ខ្លះៗ ពិសេស​រឿង​ការពារ​ពី​សត្វ​ពស់ ព្រោះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ការពារ​ខ្លួន​ខ្លះៗ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- រៀប​ចំ​តង់​ឲ្យ​នៅ​ឆ្ងាយ​ពី​ជម្រក​សត្វ​ពស់ សត្វ​ពស់​ជា​ទូទៅ តែង​វា​ចុះ​ពី​ដើរ​ឈើ ហេតុ​នេះ ត្រូវ​ប្រាកដ​ថា កន្លែង​យើង​បោះ​តង់ ត្រូវ​តែ​ជា​ទី​តាំង​ដែល​វាល មិន​មាន​ដំបូក ឬ​ដើម​ឈើ ដែល​សត្វ​ពស់​អាច​លាក់​ខ្លួន ឬ​បិទ​បាំង​ពី​ភ្នែក​យើង​បាន។ ២- មុន​ពេល​ចូល​តង់ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ សត្វ​ពស់ ជា​សត្វ​ល្មូន អាច​ពួន​សម្ងំ​នៅ​ខាង​ក្រោម​តង់​របស់​យើង​បាន។ នៅ​ពេល​ថ្ងៃ បើ​យើង​មាន​កម្មវិធី​សប្បាយ​ជួបជុំ ឬ​សកម្មភាព​អ្វី​ផ្សេង​ខាង​ក្រៅ​តង់ ត្រូវ​តែ​បិទ​សំណាញ់​តង់​ឲ្យ​ជិត ហើយ​មុន​ពេល​ចូល​ក្នុង​តង់ ត្រូវ​ប្រាកដ​ណាស់ គ្មានមិត្ត​ថ្មី​របស់​យើង​មក​សម្ងំ​ពួន​ក្នុង​តង់​ឡើយ។ ជា​គំនិត​ល្អ ត្រូវ​ពិនិត្យ​កាបូប ឬ​របស់​របរ​ណា​ដែល​សត្វ​ពស់​អាចលាក់​ខ្លួន​បាន មុន​នឹង​គេង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ស្បែក​ពស់ ៣- ពិនិត្យ​តង់​ឲ្យ​បាន​ត្រឹម​ត្រូវ​សព្វ​កន្លែង ចំណុច​សំខាន់​បំផុត ត្រូវ​រូត​បិទ​សំណាញ់​តង់​គ្រប់​ពេល​វេលា​តាម​តែ​អាច​ធ្វើ​បាន ហើយ​ពិនិត្យ​តង់​ឲ្យ​បាន​ល្អិត​ល្អន់ ពិសេស​រឿង​តង់​រហែក​មាន​ប្រហោង ព្រោះ​អាច​នាំ​ឲ្យ​​ពស់​លូន​ចូល​ក្នុង​តង់​យើង​បាន។ ៤- ប្រមូល​អាហារ​ដែល​មាន​ក្លិន​ទាក់​ទាញ​ពស់ ចេញ​ពី​តំបន់​យើង​បោះ​តង់ ជា​គំនិត​ល្អ​បំផុត​មួយ ត្រូវ​រក្សា​អាហារ​ រាប់​បញ្ចូល​ទាំង​អាហារ​សល់ ក្នុង​ថង់​យើង​ចង​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​ទាក់​ទាញ​ភ្ញៀវ​ថ្មី​របស់​យើង ដែល​យើង​មិន​ចង់​ជួប។ ដើម្បី​កុំ​ឲ្យ​ពស់​ចាប់​អារម្មណ៍​តំបន់​យើង​បោះ​តង់ ត្រូវ​តែ​យក​អាហារ​ចេញ​ឲ្យ​ឆ្ងាញ […]


ព័ត៌មាន

ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ថា​ប្រ​ទេស​របស់​លោក​បាន​ទទួល​វ៉ាក់​ស៊ាំង​កូវីដ១៩ ​លើកទី១​របស់​ខ្លួន​ពី​ប្រទេស​ចិន​ហើយ និង​គ្រោងរៀបចំ​ចាក់​​វ៉ាក់សាំង​នេះ​ជា​ទ្រង់​ទ្រាយធំ​តែម្ដង​។ សារព័ត៌មាន​ channelnewsasia បាន​ចុះ​ផ្សាយ​កាលពី​យប់​មិញ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ចំនួន​១,២លាន​ដូស ពីក្រុម​ហ៊ុន​ចិន​ Sinovac Biotech ដែល​វ៉ាក់សាំង​នេះ​កន្លង​មក​ក៏​ធ្លាប់​បានធ្វើ​តេស្ត​សាក​ល្បង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​កាលពី​ខែ​សីហា​។ បើ​តាម​លោក​ប្រ​ធានាធិបតី ប្រ​ទេស​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​១,៨​លាន​ដូស​ បន្ថែម​ទៀត​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២១។​ ការ​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន Sinovac Biotech​ លើ​វ៉ាក់សាំងកូវីដ​១៩ ក៏​កំពុង​ធ្វើ​ដែរ​ក្នុង​ប្រទេស​ប្រេស៊ីល និងទួរគី ដែល​លទ្ធ​ផល​ប្រ​សិទ្ធភាព​វ៉ាក់សាំង​នៅ​ប្រេស៊ីល​នឹង​ត្រូវ​បង្ហាញនៅ​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ។


ព័ត៌មាន

ឡានពេទ្យដឹកសំណាក COVID-19 ជួប​គ្រោះថ្នាក់តាមផ្លូវ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២០ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ឡាន និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​ឡាន​នោះ​ជា​ឡាន​ពេទ្យ​ដឹក​សំណាក ៣ កេស និង​សព​ជនជាតិ​ចិន ១ នាក់។ គ្រោះ​ថ្នាក់​កើត​ឡើង​នៅ​ម៉ោង ០៦៖ ២០នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១២១-១២២ ស្ថិត​ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។ ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក MAXUSV80 ជា​ឡាន​សង្គ្រោះ​បន្ទាន់ AMBULANCE ពណ៌​ស ពាក់​ផ្លាក​លេខ រដ្ឋ ១២-២០៩១១ ដោយ​នៅ​ក្នុង​រថយន្ត​មាន​ដឹក​សព​ជនជាតិ​ចិន​ម្នាក់ ព្រម​ទាំង​សំណាក COVID-19 ចំនួន ០៣ កេស​ដើម្បី​យក​ទៅ​ធ្វើ​តេស និង​ពិនិត្យ​នៅ​ភ្នំពេញ ។ ជា​សំណាង​ល្អ​សំណាក​ទាំង ០៣ កេស​នោះ​ពុំ​មាន​ការ​បែក ឬ​ដាច់​រហែក​ទេ ក្រោយ​កើត​ហេតុ​សាកសព និង​សំណាក COVID-19 ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​បន្ត​ទៅ​ភ្នំពេញ​ហើយ។


ព័ត៌មាន

ក្រសួងបង្ហាញ ៣ ចំណុចទាក់ទងប្រភពជំងឺ COVID-19 ធ្វើឲ្យផ្ទុះព្រឹត្តិការណ៍សហគមន៍

មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ចម្លង​វីរុស COVID-19 ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​រួម​គ្នា​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​តាម​ការ​ពិភាក្សា​ក្រុម​ការងារ​ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​កម្ពុជា ព្រម​ទាំង​ផ្អែក​លើ​ការ​សិក្សា​មន្ទីរ​ពិសោធន៍​តាម​បែប​វិទ្យាសាស្ត្រ លើ​ប្រភព​វីរុស COVID-19 ដែល​ចម្លង​មក​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​ក្រុម​ការងារ​អាច​ទាញ​ការ​សន្និដ្ឋាន​ជា​បឋម​ដូច​តទៅ៖ - ប្រភព​មេរោគ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ជា​ក្រុម​វីរុស clad 19B អាច​មកពី​តំបន់​អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី បានចូល​មក​កម្ពុជា​អំឡុង​ខែ​តុលា ឆ្នាំ ២០២០ មក​ទល់​នឹង​ថ្ងៃ​ផ្ទុះ។ - តាម​ការ​ពិចារណា​ដោយ​ហ្មត់ចត់​លើ​លទ្ធផល​នៃ​ការ​សិក្សា​វត្ថុ​សំណាក​អ្នក​ជំងឺ​បំបែក​បន្ត​ៗ​គ្នា​រក​ភាព​ដូច​គ្នា​នៃ​វីរុស COVID-19 ទៅ​នឹង​សំណាក​រូបរាង​វីរុស COVID-19 ពី​តំបន់​ផ្សេង​ៗ​គ្នា បាន​បង្ហាញ​ថា គឺ​មិន​មាន​ការ​ទាក់​ទង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​ទេ។ - ជំហាន​បន្ទាប់ ក្រុម​ការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​ចម្លង​វីរុស COVID-19 នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។


ព័ត៌មាន

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

គ្រូពេទ្យ​នៅ​វិទ្យស្ថាន​វេជ្ជសាស្រ្ត​មួយ​ក្នុង​ប្រ​ទេស​ឥណ្ឌា បាន​លើក​ឡើង​ថា​អាការៈ​ក្អួត ចង្អោរ និង​រាក ក៏​ជា​សញ្ញា​មួយ​របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ដែរ បើ​ទោះ​បីជា​មិន​មាន​ចេញ​រោគ​សញ្ញា​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ក៏​ដោយ​។ គ្រូពេទ្យ​នៅ​ All India Institute of Medical Sciences របស់​ឥណ្ឌា​បាន​លើក​ឡើង និង​ត្រូវ​ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​លើ​វិប​សាយ​សុខភាព Healthshots ថា​អ្នក​ជំងឺ​កូវីដ​១៩ ពី​១០​ទៅ​១៥​ភាគរយ​ដែល​បាន​មក​កាន់​មន្ទីរ​ពេទ្យ​គឺ​មាន​រោគ​សញ្ញា​ដូចជា​រាក ចង្អោរ និង​ក្អួត ជា​ជាង​មាន​រោគ​សញ្ញា​ក្អក ពិបាក​ដកដង្ហើម ឬ​ឈឺ​ក​។ ក្រុម​គ្រួ​ពេទ្យ​ដដែល​ក៏​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ជំងឺ​កូវីដ​១៩ អាច​លេច​ចេញ​​​បញ្ហា​ផ្សេងទៀត​ដូច​ជា​គាំង​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល បញ្ហា​កំណក​ឈាម ខ្សោយ​តម្រង​នោម ឬ​ថ្លើម ទៀត​ផង​។ គ្រូពេទ្យ​របស់​វិទ្យា​ស្ថាន​ដដែល​បន្ថែមថា៖ «ចំនួន​អ្ន​ក​ជំងឺ​កូវីដ​១៩ ចន្លោះពី​១០ ទៅ​១៥​ភាគរយ​ អាច​ចេញ​រោគ​សញ្ញា​​តែ​ទាក់​ទង​នឹង​បញ្ហា​ក្រ​ពះ​ពោះ​វៀន ហើយ​គ្មាន​ចេញ​រោគ​សញ្ញា​លើ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ទេ។ ដូច​នេះ​វា​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​ធ្វើ​តេស្ត​អ្នក​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះ​ពោះ​វៀន​ ប្រសិន​ជា​អ្នក​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​មាន​ឆ្លង​កូវីដ​១៩ ពីមុន​មក​»។​ ក្រៅពី​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះពោះ​វៀន ក្រុម​គ្រូពេទ្យ​ក៏​បញ្ជាក់​ដែរ​ថា​ កូវីដ​១៩ ក៏​នាំ​ឲ្យ​មាន​បញ្ហា​កំណក​ឈាម បញ្ហា​លើ​បេះដូង និង​ខួរ​ក្បាល បញ្ហា​តម្រង​នោម និង​រោគ​សញ្ញា​មួយ​ចំនួន​នៅ​លើ​ស្បែក​ផង​ដែរ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ