សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

សូម្បីព្រះសង្ឃនៅវត្តអធ្វា ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ឥឡូវធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ

មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​គង់​នៅ​វត្ត​អធ្វា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង ព្រះ​អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​ឲ្យ​និមន្ត​ចេញ​ទៅ​ក្រៅ​ជា​បណ្ដោះ​អាសន្ន ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ព្រះ​គ្រូ​វិជ័យ​រង្សី បណ្ឌិត ឡាច លាង ព្រះអនុគណ​​ក្រុង​សៀមរាប មាន​ថេរៈ​ដិកា​ថា អាជ្ញាធរ​ខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ត​ចេញក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រ​មន្ត​ក្នុង​ពិធី​ផ្សេង​ៗ​នៅ​ខាង​ក្រៅ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែល​មាន​វិជ្ជមាន COVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា បាន​ទៅ​រក​លោក​យាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោចទឹក និង​ចង​អំបោះដៃ ទៅ​តាម​ជំនឿ​សាសនា​​របស់​ខ្មែរ ព្រោះ​ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ COVID-19 និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ​មាន​ការ​រីក​រាល​ដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូល​ក្នុង​សហគមន៍ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង ២៦ អង្គ រយៈពេល ១៤ ថ្ងៃ មិន​ឲ្យ​និមន្ត​ចេញ​ក្រៅ រង់ចាំ​​មាន​ការ​ណែនាំ​ជា​ថ្មី បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ព្រះសង្ឃ​គ្រប់​អង្គ​មិន​មាន​ឆ្លង COVID-19 នេះ​ក៏​ដោយ ក៏​ត្រូវ​អនុវត្ត​តាម​វិធានការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​មួយ​កន្លែង តាមការណែនាំរបស់អាជ្ញាធរខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផង​ដែរ ។ ក្នុងឱកាសនោះដែរ ព្រះគ្រូវិជ័យរង្សី បណ្ឌិត […]


ព័ត៌មាន

បន្តរកឃើញស្ត្រីខ្មែរ២នាក់ នៅច្បារអំពៅ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហមន៍ វិជ្ជមាន COVID-19

ព្រឹក​នេះ​ក្រសួង​សុខាភិបាលបាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន COVID-19 ថ្មី ចំនួន​ ២នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ស្ត្រី​ខ្មែរ​ទាំង២នាក់​នោះ រស់នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ម្នាក់អាយុ ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ) និងម្នាក់ទៀត អាយុ២១ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ។ គិត​ចាប់​ពីថ្ងៃទី ២៩ វិច្ឆិកា ដល់​ថ្ងៃទី២ ធ្នូ ឆ្នាំ​២០២០ ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា សរុប​ទាំង​អស់  ៨៧៦៦នាក់ ដែល​ក្នុង​នោះ​មាន​វិជ្ជមាន​វីរុស COVID-19 ថ្មី ចំនួន ១៩នាក់។


ព័ត៌មាន

អ្នកនៅកំពង់ចាម ៨ នាក់មានហានិភ័យឆ្លង COVID-19 ខ្ពស់ ក្នុងនោះមានទារក ២ នាក់

អភិបាល​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ទៅ​នាយករដ្ឋមន្ត្រី ដោយ​បាន​រក​ឃើញ ៨ ករណី​មាន​ហានិភ័យ​ឆ្លង COVID-19 ខ្ពស់។ ព្រោះ​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មាន​ក្រុម​គ្រួសារ​របស់​អ្នក​បើក​រថយន្ត​ឯកឧត្ដម ឆែម សាវុធ ចំនួន ៦ នាក់​មក​​លេង​ផ្ទះ​ឈ្មោះ កែវ សន ក្រុមប្រឹក្សា​ឃុំ​ព្រៃឈរ នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ អ្នក​ទាំង ៦ នាក់​ដែល​បាន​ទៅ​លេង​នៅ​កំពង់ចាម និង​ផ្ទុក COVID-19 មាន​ឈ្មោះ​ខាង​ក្រោម៖ - សារុំ ដេវីដ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ - សាយ កេសរ ភេទ​ស្រី​អាយុ ៣០ ឆ្នាំ - សាយ ពិសី ភេទ​ស្រី​អាយុ ៣៨ឆ្នាំ - សាយ រតនៈ ភេទ​ប្រុស​អាយុ ៧ ខែ - អេង សុផាត ៣៤ ឆ្នាំ - កែវ សុភណ្ឌ័ […]


ព័ត៌មាន

រដ្ឋសភាចេញបញ្ជីឈ្មោះមន្ត្រី ជិត ៧០នាក់ អាចមានហានីភ័យឆ្លង COVID-19

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​បង្ហាញ​បញ្ជីឈ្មោះ​ឥស្សរជន និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្នុង​នោះ​មាន​ឥស្សរជន និង​មន្ត្រី​រាជការ​រដ្ឋសភា ដែល​មាន​ហានីភ័យ​មធ្យម ក្នុង​ការ​ឆ្លងកូវីដ១៩ មានចំនួន ៣១រូប និង​មន្ត្រី​ដែល​មាន​ហានីភ័យ​ទាប មាន​ចំនួន ៣៥រូប។ ក្នុង​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ផ្ញើ​ជូន​ទៅ​ក្រសួង​សុខាភិបាល ដែល​សារ​ព័ត៌មាន​ក្នុង​ស្រុក Fresh News ទទួលបាននៅថ្ងៃនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាង​រាស្ត្រ​ទាំងអស់ខាងលើ​ ដែល​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឡូយ សុផាត ហើយ​ឯកឧត្តម ឡូយ សុផាត បាន​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ឆែម សាវុធ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម ឡូយ សុផាត បាន​ចូល​រួម​ប្រជម​ពេញអង្គ​ដែល​មាន​អ្នក​ចូលរួម​ចំនួន ១១៦ រូប និង​មន្ត្រី​រាជាការ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​ច្បាប់​មួយ​ចំនួន​ទៀត។


ព័ត៌មាន

សម្តេច ហ៊ុន សែន បញ្ជាក់មានតំណាង​រាស្រ្ត​ម្នាក់​​លាប់ COVID-19 ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ

ក្នុង​ឱកាស​សម្ដេច ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ករណី​ឆ្លង COVID-19 លើ​អ្នក​តំណាង​រាស្ត្រ​ម្នាក់ កាលពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពី​ព្យាបាល​ជា​សះស្បើយ​ហើយ​នោះ ឥឡូវ​ស្ថានភាព​ជំងឺ​បាន​រើ​ឡើង​វិញ តម្រូវ​ឲ្យ​នាំ​យក​ទៅ​ព្យាបាល​សាជាថ្មី​ម្ដង​ទៀត។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បញ្ជា​ណែនាំ​ដល់​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់​ឲ្យ​ពិនិត្យ​មើល និង​រៀបចំ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ធ្វើ​ចត្តឡីស័ក។ គួរ​បញ្ជាក់​ថា កាលពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង COVID-19 ៤ ករណីក្នុង​នោះមានតំណាងរាស្ត្រ​អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គរក្ស​ខ្មែរ​ការ​ពារប្រតិភូហុងគ្រី  និងឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំ​កម្ពុជា។


ព័ត៌មាន

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ វិជ្ជមាន COVID-19 ​ ១៤ ករណី

ទូទាំង​ប្រទេស​បាន​ធ្វើ​តេស្ត​យក​សំណាក​ចំនួន ៣៣៣២ សំណាក មកពី ៧​ខេត្ត មកវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថានជាតិ​សុខភាពសាធារណៈ។ ក្នុង​នោះ​វិទ្យាស្ថាន​ទាំង​២​ បាន​វិភាគ​ទៅ​លើ​សំណាក​ចំនួន ២២៤៧ សំណាក ហើយ​បាន​រក​ឃើញ​វិជ្ជមាន​ចំនួន ១៤ករណី។ ​តួលេខ​អាច​​ឡើង​​ដល់ ១៥ ករណី ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ បើ​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​កម្ពុជា​​អះអាង ១ករណី​​ទៀត​​នៅ​​សៀ​មរាប វិជ្ជមាន។ នេះ​បើ​តាម​ប្រសាសន៍​របស់​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ និង​កែ​លម្អ​​ផ្លូវ​ទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ព្រឹក​នេះ។ ១ ករណី​​នៅ​​ខេត្ត​សៀមរាប​​នេះ ​សម្តេច​តេជោ​​បាន​​បញ្ជាក់​​ថា ជា​​កូនស្រី​​ឯកឧត្តម ឆែម សាវុធ។ អ្វី​ដែល​គួរ​​ចាប់​អារម្មណ៍ អ្នក​ឆ្លង​ស្ថិត​ក្នុង​ចង្កោម​អ្នកធ្វើការ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និង​ក្រុមគ្រួសារ​របស់​ឯកឧត្តម ឆែម សាវុធ តែ​ប៉ុណ្ណោះ។ ​សម្តេច​​​បាន​​​ហៅ​​​ព្រឹត្តិការណ៍​​​នេះ​​​ថា ព្រឹត្តិការណ៍​​សហគមន៍ ២៨ វិច្ឆិកា ដែល​​ធ្ងន់ធ្ងរ ត្រូវ​​ធ្វើ​​ក្នុង​ល្បឿន​លឿន​​បំផុត និង​​កម្រិត​​ទ្រង់ទ្រាយ​​ធំ។


ព័ត៌មាន

នាយករដ្ឋមន្ត្រីជំរុញឲ្យយកសំណាកពីពលរដ្ឋបាត់ដំបង ព្រោះឯកឧត្តម កើត រិទ្ធ ទៅពិធីមង្គលការ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​យក​សំណាក​ពី​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ឲ្យ​បាន​ច្រើន ដោយ​សារ​តែឯកឧត្ដម កើត រិទ្ធ បាន​ទៅ​ចូលរួមពិធីមង្គលការនៅ​ទី​នោះ។ ឯកឧត្ដម កើត រិទ្ធ គឺជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជំនាញ បាន​ចូល​រួម​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ ជាមួយ​ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​បាន​ឆ្លង COVID-19 ពី​ភរិយា​របស់​លោក។ សម្ដេច​បាន​បញ្ជាក់​ថា ថ្ងៃនេះ​អ្នក​បាត់ដំបង​​យក​សំណាក​មក​ពិនិត្យ​ទើប​បាន ៦ នាក់​តែ​ប៉ុណ្ណោះ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ