សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង​ ម៉ៅសេងទុង

រូបភាព៖ ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ សាខា​ម៉ៅសេងទុង និង​មជ្ឈមណ្ឌល AII​​ ជា​បណ្ដោះ​អាសន្ន។ មូលហេតុនៃការការផ្អាកវិទ្យាស្ថានទាំង២ខាងលើនេះ ដូចគ្នានឹងការប្រកាសបិទសាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់​អង្រែកាលពីព្រឹកមិញនេះដែរ គឺដើម្បី​ចៀស​វា​ងការ​ឆ្លងជំងឺ COVID-19 ចូល​ក្នុង​សាលារៀន និ​ងការ​រីករាល​ដាល​ក្នុង​សហគមន៍ និង​តាម​ការណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


ព័ត៌មាន

បង្ការការឆ្លង COVID-19 ក្រសួងផ្អាកដំណើរការសាលាអន្តរទ្វីបអាមេរិកាំង ចាក់អង្រែ បណ្តោះអាសន្ន

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជូន​ដំណឹង​នៅ​ថ្ងៃនេះ ផ្អាក​ដំណើរ​ការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់​អង្រែ ជា​បណ្តោះ​អាសន្ន រយៈពេល ២ សប្តាហ៍ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។ ការ​ផ្អាក​ដំណើរ​ការ​សាលា​ខាង​លើដោយសារជាប់ពាក់ព័ន្ធករណី COVID-19 ជាមួយក្រុមគ្រួសារឯកឧត្តម​អគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមាន COVID-19 នៅក្នុងសមាជិកក្រុមគ្រួសារឯកឧត្តម និងឯកឧត្តម​ សរុបចំនួន ៦នាក់។​ ក្រសួង​បញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះ​ថា ដើម្បី​ចៀស​វា​ងការ​ឆ្លងជំងឺ COVID-19 ចូល​ក្នុង​សាលារៀន និ​ងការ​រីករាល​ដាល​ក្នុង​សហគមន៍ និង​តាម​ការណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


ព័ត៌មាន

ក្រសួងរកឃើញ ៥ ករណីទៀតវិជ្ជមាន ជាប់ពាក់ព័ន្ធគ្រួសារស្ត្រីឆ្លង COVID-19

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​យប់​មិញ​រំលង​អាធ្រាត្រ​ថា ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​ឲ្យ​ដឹង រក​ឃើញ ៥ ករណី​ទៀត​វិជ្ជមាន COVID-19 ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក ឆែម សាវុធ អគ្គ​នាយកពន្ធនាគារ ដែល​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ រូប​នោះ​បន្ថែម​ទៀត​ថា ក្រៅពី​អគ្គ​នាយកពន្ធនាគារ​លោក ឆែម សាវុធ ដែល​ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​មាន​ផ្ទុក​មេរោគ COVID-19 នៅ​ពេល​នេះ​ថែម​មាន ៤ ករណី​ទៀត។ លោក​ជំទាវ​បាន​អះអាង​ថា ស្ត្រី​ខ្មែរ​រូប​នេះ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​វិជ្ជមាន​មេរោគ COVID-19 នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពី​រូប​គាត់​ចេញ​រោគ​សញ្ញា​សង្ស័យ ហើយ​ភ្លាម​ៗ​នេះ​ក្រសួង​សុខាភិបាល ក៏​បាន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​នៅ​ក្នុង​ផ្សារ​អ៊ីអន១ ដើម្បី​យក​មក​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​ផងដែរ។ ក្រៅពី​ក្រុម​គ្រួសារ​ស្ត្រី​រូប​នោះ និង​ក្រុម​គ្រួសារ មាន​ស្ត្រី​ខ្មែរ​អាមេរិកកាំង ១ នាក់​ទៀត​អាយុ ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​ប៉ៃលិន ធ្វើ​ដំណើរ​ពី​អាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ហើយ​ក្រោយ​លទ្ធផល​តេស្ត​វិជ្ជមាន​ស្រ្តី​រូប​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ថ្ងៃនេះ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថែម ២ […]


ព័ត៌មាន

មានអ្នកជំងឺ COVID-19 ១នាក់ ទៅផ្សារអ៊ីអន ១

រូបភាព៖ dap-news បើ​យោង​តាម​ប្រសាសន៍​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​សារ​សំឡេង​នោះ បាន​ឲ្យ​ដឹង​ថា​មាន ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ឆ្លង COVID-19 ហើយ​គាត់​បាន​ចូល​ទៅ​កាន់​ផ្សារ​អ៊ីអន ១។ ក្នុង​សារ​ជា​សំឡេង​នោះ សម្ដេច​បាន​បញ្ជាក់​ថា ស្រ្តី​ម្នាក់​នោះ ​មក​ពី​សៀមរាប ​ហើយ​បាន​បន្ត​មក​ភ្នំពេញ ​និង​បាន​ទៅ​ផ្សារ​អ៊ីអន​១​។ ព្រោះ​តែ​បែបនោះ​ហើយ​ទើបសម្ដេច ​ហ៊ុន សែន ​ បាន​បញ្ចេញ​សារ​សំឡេង​មួយទាំងយប់ ព្រោះមក​ពី​ព្រួយ​បារម្ភ​ការ​ឆ្លង​រាលដាល​ធំ​នេះ។ ​ខណៈ​ដែល​តាម​ប្រភព​ក្នុង​ស្រុក​វិញ ​ក៏​បញ្ជាក់​ថា​ផ្សារ​ទំនើប​មួយ​នេះ ​បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​សិន​ហើយ ដើម្បី​ប្រមូល​យក​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​ធ្វើ​តេស្ដ​សិន។


ព័ត៌មាន

បុរសជនជាតិឥណ្ឌាជាសះស្បើយ COVID-19 ក្រោយព្យាបាលជិត ២០ ថ្ងៃ

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព COVID-19 ថាមាន​អ្នក​ជា​សះស្បើយ ១ នាក់ ដែល​ជា​ជនជាតិ​បរទេស ចំណែក​អ្នក​ឆ្លង​ថ្មី​វិញ​គ្មាន​ទេ។ អ្នក​ជា​សះស្បើយ​ថ្មី​នោះ​គឺជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​លេខ​០៤ ក្រុង​ព្រះ​សីហនុ។ បន្ទាប់ពី​សម្រាក​ព្យាបាល​តាំងពី​ថ្ងៃ ០៦ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មក​ឥឡូវ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២​ដង។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៥ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩៦ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៨ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៧ និង​ស្ត្រី ១ នាក់។


ចំណេះដឹងទូទៅ

គន្លឹះ ​៥​ យ៉ាង​ ដោះស្រាយ​បញ្ហា​ជំងឺស្យាទិចយ៉ាង​មាន​ប្រសិទ្ធភាព​

ជំងឺ​ស្យាទិច (sciatica ) គឺ​ជា​ប្រភេទ​នៃ​កា​រ​ឈឺ​ចាប់​មួយ​ ដែល​កើត​មាន​ជា​ហូរ​ហែ​។​ មនុស្ស​ចំនួន​៤០​ភាគរយ​ តែង​តែ​ជួប​ប្រទះ​នូវ​ជំងឺ​នេះ​នៅ​ក្នុង​ឆាក​ជីវិត​​​ ហើយ​វា​កើត​ឡើង​កាន់​តែ​ញឹក​ញាប់​​នៅ​ពេល​ដែល​អាយុ​យើង​កាន់​តែ​ច្រើន​។ ជំងឺ​ស្យាទិច ត្រូវ​បាន​ចាត់​ចូល​​ទៅ​ក្នុង​​ប្រភេទ​នៃ​ការ​ឈឺ​ចាប់​ផ្នែក​ខ្នង​ ប៉ុន្តែ​វា​មិន​ដូច​គ្នា​ឡើយ​។​ ការឈឺចាប់​មាន​ប្រភព​ចេញ​ពី​សរសៃ​ប្រសាទស្យាទិចហើយ​ជារឿយៗ​ វា​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ឬ​ពីរ​បី​ថ្ងៃ។ ប៉ុន្តែ​ ការ​ឈឺចាប់​ខ្លះ​ អាច​កើត​មាន​ ហើយ​បន្ត​​ដល់​​ច្រើន​សប្ដាហ៍​ ឬ​ច្រើន​ខែ​ក៏​មាន​។ យ៉ាង​ណា​មិញ យើង​​ក៏​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ស្យាទិច ឬក៏​អាច​បំបាត់​​ការ​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង តាម​វិធី​សាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​៖ ១. បង្កើន​ការហាត់​ប្រាណ ការ​ហាត់​ប្រាណ​គឺ​ជា​គន្លឹះ​សំខាន់​ ក្នុង​ការ​បញ្ចៀស​ ឬ​ជួយ​បំបាត់​​រាល់​ការ​ឈឺ​ចុក​ចាប់​ពី​ជំងឺ​ស្យាទិច។ យើង​​គួរ​ជ្រើសរើស​លំហាត់​ប្រាណ​ណាមួយ​ ដែល​យើង​​ពេញចិត្ត​ និង​​អនុវត្តន៍​ជាប្រចាំ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រាងកាយ​រឹងមាំ​។ លំហាត់​ប្រាណ​ដែល​យើង​អាច​ធ្វើ​បាន​រួម​មាន​ដើរ រត់​ត្រឹកៗ លើក​ទម្ងន់ និង​ហាត់​យ៉ូហ្កា ជា​ដើម​។​ ​ ​​​២. ពង្រឹង​ផ្នែក​ស្នូល​នៃ​រាងកាយ វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​​ផ្នែក​ស្នូល​នៃ​រាងកាយ​ជួយ​បង្កើន​សុខភាព​​​ឆ្អឹង​ខ្នង​។​ប៉ុន្តែ​ ផ្នែក​ស្នូល​នេះ​ មិន​មែន​សំដៅ​តែ​ទៅ​លើ​សាច់ដុំ​​ពោះ​នោះ​ទេ។ សាច់​ដុំ​នៅ​ខាង​ក្រោយ​ នៅ​ចំហៀង​ ឆ្អឹង​អាង​ត្រគាក​ ​ គូទ​ ក៏​ជា​ផ្នែក​នៃ​ផ្នែក​ស្នូល​​រាងកាយ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ការ​ពង្រឹង​សាច់ដុំ​ទាំង​នេះ​ អាច​ជួយ​ទ្រទ្រង់​ដល់​​ឆ្អឹងខ្នង​របស់​យើង​​បាន​។ ៣. ចៀសវាង​អង្គុយ​យូរ​ពេក ការ​អង្គុយ​យូរ​ គឺ​ជា​ការ​ដាក់​សម្ពាធ​​ទៅ​លើ​ឌីសឆ្អឹង​កង​ ​និង​ឆ្អឹង​ត្រង់​សន្លាក់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។​ ប្រសិន​បើ​យើង​​មាន​ការងារ​ដែល​តម្រូវ​ឲ្យ​អង្គុយ​យូរ យើង​​គួរ​តែ​ឆ្លៀត​ពេល​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​ ឬ​​សាក​ល្បង​ឈរ​ធ្វើ​ការ​យូរ​ៗ​ម្តង​ក៏​បាន​​។​ ៣. គ្រប់​គ្រង​ទម្ងន់​ខ្លួន ការ​លើស​​ទម្ងន់​ ឬ​ធាត់​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្យាទិច។ ចំពោះ​​អ្នក​ដែល​មាន​ជំងឺស្យាទិច និង​លើស​ទម្ងន់​ទៀត​នោះ​ នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ […]


ចំណេះដឹងទូទៅ

តន្រ្តីមាន​ប្រយោជន៍ដល់សុខភាព លើសពីអ្វីយើងធ្លាប់ដឹង

គ្នាយើង​ពិត​ជាដឹង​ហើយ​ថា ការ​ស្ដាប់​​តន្ត្រី​ជា វិធី​កម្សាន្ត​អារម្មណ៍​មួយ​បែប ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ជា​យោបល់​ថា​តន្រ្តី​ថែម​ទាំង​ជួយ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រ​សើរ​ថែម​ទៀត​។ ដូច​យើង​ដឹង​ហើយ​ថា​តន្ត្រី​ជា​ប្រ​ភព​កម្សាន្ត​ និង​ឆ្លុះ​បញ្ចាំង​ជា​រឿង​រ៉ាវ​ផ្សេងៗ​ ក្រៅពី​នេះ​តន្រ្តី​ក៏​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​ ផ្ដល់​​ថា​ម​ពល​ដល់​រាង​កាយ និង​ជួយ​យើង​គ្រប់​គ្រង​ការ​ឈឺ​ចាប់​​ទៀត​ផង​។ ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​ស្ដាប់​តន្រ្តី​៖​ ១.ជួយ​ដល់​ការ​ចង​ចាំ ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​បើក​តន្ត្រី​កំដរ​ពេល​កំពុង​ធ្វើ​អ្វី​មួយ គឺ​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​លើ​ការ​ងារ ឬ​សកម្មភាព​ផ្សេង​ទៀត​បាន​។ ម្យ៉ាង​ទៀត ការ​បើក​តន្ដ្រី​ស្ដាប់​​បែប​នេះ​ក៏​អាច​ជួយ​បង្កើន​សមត្ថ​ភាព​ចង​ចាំ​លើ​កិច្ច​ការ​​អ្វី​មួយ​បាន​ផង​ដែរ​សម្រាប់​មនុស្ស​វ័យ​ចំណាស់។​ ការ​សិក្សា​បាន​ណែ​នាំ​ថា​បើ​យើង​ចង់​បង្កើន​សមត្ថ​ភាព​ផ្លូវ​ចិត្ត​ពេល​កំពុង​ធ្វើ​អ្វី​មួយ គួរ​បើក​តន្ត្រី​តិចៗ​គ្រាន់​កំដរ​ពេល​យើង​កំពុង​ធ្វើ​កិច្ច​ការ​នោះ​​។ យ៉ាង​ណា ការ​សិក្សា​បញ្ជាក់​ថា​យើង​មិន​​​គួរ​ស្ដាប់​​តន្ត្រី​ដែល​មាន​ចង្វាក់​ភ្លេ​ង​លាយឡំ​គ្នា​ច្របល់​ពេក​ទេ ដែល​ថា​អាច​​រំខាន​អារម្មណ៍​យើង​ទៅ​វិញ​។   ២. ជួយ​ឲ្យ​ញ៉ាំ​អាហារ​តិច ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា តន្ត្រី​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ។ ស្រក​គីឡូ​ គឺ​ដោយ​សារ​តន្ត្រី​ជួយ​ឲ្យ​យើង​ញ៉ាំ​អាហារ​ក្នុង​កម្រិត​តិច​ ជាង​ពេល​យើង​មិន​ស្ដាប់​តន្ត្រី​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ ​ពន្យល់ថា​តន្ត្រី​មាន​លក្ខណៈ​ស្រ​ទន់​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ហើយ​ពេល​យើង​មាន​អារម្មណ៍​ថា​ស្ងប់ និង​មាន​ផា​សុក​ភាព នោះ​យើង​ក៏​ញ៉ាំ​អាហារ​យឺត​ និង​មាន​អារម្មណ៍​ឆាប់​ដឹង​​ថា​ឆ្អែត​ផង​ដែរ​។ ការសិក្សា​បញ្ជាក់​ថា អ្នក​ចូល​ញ៉ាំ​អាហារ​ក្នុង​ហាង​មាន​ចាក់​តន្រ្តី​បែប​ស្រទន់ ញ៉ាំ​អាហារ​​១៨​ភាគ​រយ​ទាប​ជាង​អ្នក​ចូល​ញ៉ាំ​អាហារ​ក្នុង​ហាង​ដែល​មិន​ចាក់​តន្រ្តី​បែប​នេះ​។ ៣. តន្រ្តី​ជួយ​គ្រប់គ្រង​ការ​ឈឺ​ចាប់ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ តន្រ្តី​ពិត​ជា​មាន​ប្រ​យោជន៍​ដល់​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​មាន​បញ្ហា​ឈឺ​ដុំ​ស្បូន ហើយ​បាន​រក​ឃើញ​ថា​អ្នក​បាន​ស្តាប់​តន្រ្តី​មួយ​ម៉ោង​រាល់ថ្ងៃ ​ឃើញ​ថា​មាន​ផល​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ បាន​ល្អ​ជា​អ្នក​ដែល​មិន​ស្ដាប់​តន្រ្តី​។​ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​បួន​សប្ដាហ៍ ហើយ​អ្នក​ដែល​បាន​ស្ដាប់​តន្រ្តី​រាល់ថ្ងៃ​បាន​កាត់​បន្ថយ​អារម្មណ៍​ឈឺ​ចាប់ និង​អារម្មណ៍​បាក់​ទឹក​ចិត្ត​ផង​ដែរ​។ ដូច​នេះ​ហើយ ការសិក្សា​បាន​អះអាង​ថា​ការ​ស្ដាប់​តន្រ្តី​ជា​វិធី​ព្យា​បាល​សំខាន់​មួយ​សម្រាប់​អ្នក​ជួប​បញ្ហា​ឈឺ​ចាប់​រ៉ាំរ៉ៃ​។​ ៤.ជួយ​គេង​លក់​ស្រួល​ ការ​​គេង​មិន​លក់​ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ដែល​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​។ ការ​ព្យាបាល​បញ្ហា​នេះ​អាច​មាន​វិធី​ច្រើន​យ៉ាង ហើយ​មួយ​ក្នុង​ចំណោម​នោះ​ ក៏​មាន​ការ​ស្តាប់​តន្រ្តី​ដែរ​។ ការសិក្សា​បញ្ចាក់​ថា​ការ​ស្ដាប់​តន្ត្រី​ស្រទន់​បែប​ក្លាសិក​(classic) មាន​ផល​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។​ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​ស្ដាប់​តន្រ្តី គឺ​បាន​គេង​លក់​ស្រួល ជាង​អ្នក​មិន​ស្ដាប់​តន្រ្តី ឬ​អ្នក​ដេក​ស្ដាប់​សៀវ​ភៅ​ជា​សំឡេង​។ ៥.តន្រ្តី​ជួយ​ជំរុញ​​ទឹក​ចិត្ត​ ​កន្លង​មក​ គ្នា​យើង​ទំនង​ជា​ធ្លាប់​ដឹង​ហើយ​ថា ការ​ស្ដាប់​តន្រ្តី​មាន​ប្រយោជន៍​ចំពោះ​អ្នក​ហាត់​ប្រាណ​ដូច​គ្នា​។​ ការ​សិក្សា​រក​ឃើញ​ថា […]


ព័ត៌មាន

អ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ណាខ្លះមិនទាន់ជាសះស្បើយ COVID-19?

​ព្រឹកនេះសុក្រ ទី១៩ ខែវិច្ឆកា នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពី​ស្ថានភាព COVID-19 នៅ​កម្ពុជា គឺ​គ្មាន​ការ​ឆ្លង និង​ជា​សះស្បើយ​ថ្មី​ដូច​គ្នា។ ក្នុង​ចំណោម​អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំង ១២ នាក់​ដែល​ប៉ះពាល់​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក៏​មិន​ទាន់​ជាសះស្បើយ​អស់​ដែរ។ អ្នក​ដែល​មិន​ទាន់​ជា​សះស្បើយ COVID-19 និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​រួម​មាន​លោក ស ចិត្រា ​អគ្គ​លេខាធិការរង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​អង្គរក្ស​ខ្មែរ​ការពារ​គណៈប្រតិភូ​ប្រទេស​ហុងគ្រី។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៩ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១២ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១១ និង​ស្ត្រី ១ នាក់។


ចំណេះដឹងទូទៅ

មានបញ្ហាកប់ត្រចៀកក្រាញ់ គួរទៅរកពេទ្យ ឬជាងធ្វើក្រចក?

មនុស្ស​ភាគច្រើន​តែង​ជួប​បញ្ហា​កប់​ត្រចៀកក្រាញ់​នៅ​ក្រចក​មេជើង​ទាំង​សងខាង ជាពិសេស​ស្រី​ៗ កើត​ច្រើន​ជាង​បុរស។ ចំណែក​មូលហេតុ​វិញ​បណ្ដាល​មកពី​មាន​ធូលី​ដី​ជ្រៀត​ចូល ហើយ​អ្នក​ខ្លះ​ទៀត​បណ្ដាលមកពី​ធ្វើ​ក្រចក​ច្រើន​ពេក។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា សម្រាប់​ស្រី​ៗ​នៅ​តាម​ទី​ជនបទ​ដែល​ធ្វើ​ស្រែ​ចម្ការ កើត​ត្រចៀក​ក្រាញ់​ព្រោះ​ធ្វើ​ស្រែ​ចូល​ដី ចំណែក​អ្នក​ខ្លះ​ទៀត​កើត​ព្រោះ​ជាង​ធ្វើ​ក្រចក។ លោក​បញ្ជាក់​ថា បញ្ហា​កប់​ត្រចៀក​ក្រាញ់​នេះ ជាង​ធ្វើ​ក្រចក​ស្រុក​យើង​ភាគច្រើន​គ្មាន​សញ្ញាប័ត្រ​ឡើយ ដោយ​គ្រាន់តែ​រៀន​តាម​គ្នា​បន្ត​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​បរទេស​ទាល់តែ​មាន​សញ្ញាប័ត្រ​ទើប​អាច​ធ្វើឲ្យ​អតិថិជន​បាន។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ពេល​មាន​បញ្ហា​កប់​ត្រចៀកក្រាញ់​នេះ​គួរតែ​ស្វែង​រក​គ្រូពេទ្យ​វិញ​ល្អ​ជាង។ ព្រោះ​ការ​ដែល​កាត់​ក្រចក​ដល់​គល់​សងខាង ធ្វើ​ឲ្យ​ក្រចក​នៅ​សល់​ស្រួច ហើយ​នៅ​ពេល​ដែល​វា​ដុះ​វែង​មក​វិញ បណ្ដាល​ឲ្យ​មុត​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ នាំ​ឲ្យ​​មាន​ខ្ទុះ និង​ឈឺចាប់​ខ្លាំង។ ចំពោះ​គ្រូពេទ្យ ការ​វះ​កាត់​ក្រចក​ដែល​កប់​នោះ​គឺ​ចាក់​ថ្នាំ​ស្ពឹក​ជា​មុន​សិន ទើប​មិន​មាន​ការ​ឈឺចាប់​ បន្ទាប់មកលាប​ថ្នាំផ្សះលាបនៅក្រោមក្រចកហើយរុំ ដើម្បីសម្លាប់ការបង្ករោគ និងជួយឲ្យក្រចកដុះធម្មតាវិញ។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បើសិនជា​មិន​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ វា​អាច​ធ្វើឲ្យ​មាន​ការ​បង្ក​រោគ ដែល​រាលដាល​ទៅ​រចនា​សម្ព័ន្ធ​ឆ្អឹង​នៅ​ប្រអប់​ជើង​បាន។ រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​កប់​ត្រចៀក​ក្រាញ់​មាន​ដូចជា៖ - ហើម​ - ស្បែក​ឡើង​ក្រហម ឬ​រឹង​នៅ​ជុំវិញ​ក្រចក - ឈឺចាប់​ពេល​ប៉ះពាល់ ឈឺ​ខ្ទកៗ - ហូរ​ខ្ទុះ​លាយ​ឈាម - ធុំ​ក្លិន​ស្អុយ - ក្រចក​ថ្មី​ដុះ បណ្ដាល​ឲ្យ​រលាក​គែម​ៗ​ក្រចក នៅ​ពេល​ដែល​យើង​ទៅ​រក​ជាង​ធ្វើ​ក្រចក​វិញ អាច​មាន​បញ្ហា​កង្វះ​អនាម័យ​ដៃ និង​ឧបករណ៍​ដែល​ធ្វើឲ្យ​សភាព​ជើង​កប់​ត្រចៀក​ក្រាញ់ រឹតតែ​ធ្ងន់ធ្ងរ​ឡើង។ ក្រៅពី​មេជើង​វាក៏​អាច​កើត​នៅ​ម្រាម​ដៃ ឬ​ម្រាម​ជើង​ដទៃ​ទៀត​ដែរ។


ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាល បដិសេធពាក្យចចាមអារ៉ាមរឿងបិទក្រុងភ្នំពេញ

មុន​នេះ​បន្តិច​សម្ដេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​រាជរដ្ឋាភិបាល​បិទ​ក្រុងភ្នំពេញ និង​ហាម​ឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់​ថា​នឹង​មិន​មាន​ការ​បិទ​ប្រទេស ​រាជធានី ខេត្ត ឬ​តំបន់​ណា​មួយ​នោះ​ទេ។ ចំពោះ​ការ​លើក​ឡើង​នោះ ជាការ​ឃោសនា​អកុសល​សំដៅ​ធ្វើឲ្យ​ប្រទេស​មាន​ចលាចល ទំនិញឡើងថ្លៃ ប្រជាជន​រស់នៅ​មិន​បាន​ស្ងប់​ចិត្ត ដើម្បី​ចំណេញខាងនយោបាយ​តែ​ប៉ុណ្ណោះ។ សម្ដេច​បន្ត​ថា បញ្ហា​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ជំងឺ COVID-19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារ​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ការ​ពាក់​ម៉ាស់ ការ​លាងដៃ ការ​មិន​ជួបជុំ​ប្រមូល​ផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ